ព័ត៌មានសន្តិសុខសង្គម

ជីតាប្រហែស បណ្តោយអោយចៅតូចម្នាក់ដើរលេងឆ្ងាយពីផ្ទះ ចុងក្រោយ អ្នកភូមិឃើញស្លាប់អណ្តែតក្នុងស្រះទឹក.!

(បន្ទាយមានជ័យ)៖ ក្មេងប្រុសតូចម្នាក់បានដើរលេងឆ្ងាយពីផ្ទះជីតាដើររកឃើញស្លាប់អណ្តែតក្នុងទឹកស្រះបង្កឱ្យមានការភ្ញាក់ផ្អើល។
សពក្មេងនោះអណ្តែតក្នុងទឹកស្រះមួយកន្លែងនៅភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។

មន្ត្រីនគរបាលបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ រ៉ុប កុមីន ភេទប្រុស អាយុ៦ឆ្នាំ រស់នៅជាមួយជីតាក្នុងភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានឪពុកឈ្មោះ រី រាប់ អាយុ៣៨ឆ្នាំ ទៅធ្វើការនៅប្រទេសថៃ និងម្ដាយឈ្មោះ ខុន ត្រប់ អាយុ៤០ឆ្នាំ។

តាមការរៀបរាប់របស់ឈ្មោះ មុំ រ៉ុប អាយុ៥៨ឆ្នាំ ត្រូវជាជីតា បានប្រាប់ថា ដោយបាត់ចៅប្រុសយូរពេកគាត់ក៏បានដើររកស្រាប់តែឃើញចៅលង់ទឹកស្លាប់អណ្តែតទឹកបាត់ទៅហើយដោយគ្មានអ្នកណាដឹង ។
លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានបញ្ជាក់ថា ការសន្និដ្ឋានរបស់គ្រូពេទ្យក្មេងប្រុសឈ្មោះ រ៉ុប កុមីន គឺស្លាប់ដោយសារលង់ទឹកស្រះប្រាកដមែន៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *