ព័ត៌មានសន្តិសុខសង្គម

គួឲ្យអាសូរណាស់! ស្រ្តីម្នាក់ជំពាក់លុយគេច្រើនពេកសុខចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន

(ខេត្ដកំពង់ធំ)៖ស្ត្រីម្នាក់ជំពាក់លុយគេច្រើនពេក គ្មានជំរើសគិតអ្វីមិនចេញ សម្រេចចិត្ត បញ្ចប់ជីវិតដោយចង ក សម្លាប់ខ្លួន បន្សល់ទុក្ខនូវកូនៗកំព្រាម្តាយរងារឯកការ ។ ហេតុការណ៍ដ៏សង្វេគនេះបានកើតឡើង នៅវេលាម៉ោង ១០និង០០នាទីព្រឹកថ្ងៃ២៧ខែកញ្ញាឆ្នាំ២០២១ ចំណុច រោងចំការស្វាយចន្ទី ខាងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ស្រ្តីរងគ្រោះ យ៉ុង រឿន អាយុ៤៧ មានទីលំនៅ ភូមិ ឃុំកើតហេតុខាងលើ ក្រោយទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ សម្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យចុះទៅពិនិត្យនិងធ្វើកោសលវិច្ច័យស្រ្តីរងគ្រោះពិត្យជាចង ក សម្លាប់ខ្លួនមែន ដោយយកក្រម៉ាមកចង ក ភ្ជាប់និងរោងចំការមិនពាក់ព័ន្ធនិងបទល្មើសផ្សេងៗនោះទេ សម្ថកិច្ចបានប្រគល់សាកសពឲ្យសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕  

ព័ត៌មានសន្តិសុខសង្គម

ខឹងនឹងប្តីមិនឲ្យលេង Facebook ស្ត្រីមានផ្ទៃពោះជាងមួយខែម្នាក់សម្រេចចិត្តបញ្ចប់ជីវិត ដោយចងក

(ខេត្តស្ទឹងត្រែង)៖ស្ត្រីមានផ្ទៃពោះជាង១ខែម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយចង កសម្លាប់ខ្លួន ក្រោយពីមានទំនាស់ពាក្យសម្តីជាមួយប្តីរបស់ខ្លួនដែលហាមឃាត់មិនឱ្យនាងលេងហ្វេសប៊ុក។