ព័ត៌មានសន្តិសុខសង្គម

ដើមឈើទាលតូចធំជិត២០ដើម នៅក្នុងបរិវេណមន្ទីរអប់រំយុវជន និងកីឡាខេត្តស្វាយរៀង ដែលដាំក្នុងសម័យ បង្កើតក្រុងស្វាយរៀង ឥលូវត្រូវបានកាប់ហើយ

(ខេត្តស្វាយរៀង)៖ មហាជនរិះគន់ចំៗ ករណីលោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង កាប់ដើមឈើទាល ប្រមាណជិត២០ដើម នៅក្នុងបរិវេណនៃមន្ទីរអប់រំយុវជននិងកីឡាខេត្ត ដែលមហាជននិយាយថា ដើមឈើទាលទាំងអស់នេះគឺ ដាំក្នុងអំឡុងឆ្នាំ១៩១២ ឬនៅឆ្នាំ១៩២២ ពេលបង្កើតក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលមានទំហំមុខកាត់១ម៉ែត្រ ទៅ០,៧ម៉ែត្រ កម្ពស់ ជិត២០ម៉ែត្រ គួរតែអភិរក្ស។ ករណីកាប់ដើមឈើទាលនេះកើតឡើង៣ថ្ងៃមកហើយគឺចាប់តាំងពីថ្ងៃទី០៧-ទី៨ ខែសីហា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី០៩ ខែសីហានេះ អស់ចំនួន២០ដើមរាប់ទាំងដើមតូចនិងធំ។ ទាក់ទិនករណីនេះដែរ លោក ខៀវ សំអុល ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងបានអោយភ្នាក់ងារយកព័ត៌មានដឹងថា ដោយដើមឈើទាល នៅក្នុងបរវេណនៃមន្ទីរអប់រំនេះ ជាទ្រព្យសម្បត្តិរបស់មន្ទីរ លោកមិនបានសុំ ទៅខាងក្រៅទេ។ ទី១. ដើមឈើទាល២ទៅ៣ដើម គឺនៅជិតផ្ទះរបស់ប្រជាពលរដ្ឋនៅជិតរបងមន្ទីរមានការភ័យខ្លាច ដើមឈើបាក់រលំសង្កត់លើផ្ទះគាត់ ទើបកាប់ចេញ២ទៅ៣ដើម។ ទី២. ដើមឈើទាល០៣ដើមទៀត គឺនៅគៀកនិងអាគារ នៃមន្ទីរ ពេលមានខ្យល់មកខ្លាំងបាក់មែកធ្លាក់លើដំបូលបែកក្បឿងបង្កឲ្យទឹកហូរស្រក់ខូចពីដានអគារ ទើបកាប់ចេញ។ ទី៣. ហើយចំពោះដើមឈើទាលជាង១០ដើមទៀត គឺកាប់ចេញយកទីធ្លា សាងសង់សំណង់ ដោយមន្ទីរ មានគម្រោងរៀបចំ សាងសង់អាគារសម្រាប់កីឡាករស្នាក់នៅ ដាក់សម្ភារៈកីឡា និងគម្រោងសាងសង់ ទីលានកីឡា បាស្កេតម(ប៉ាល់បោះ) […]