

(កំពង់ចាម) នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយឯកឧត្តមអភិបាលរងខេត្ត, លោកនាយករដ្ឋបាល, មន្ទីរ-អង្គភាពជំនាញ, អាជ្ញាធរក្រុង-សង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះពិនិត្យសំណង់អាគារសង្កាត់បឹងកុក ស្ថិតនៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលទើបនឹងសង់រួចរាល់ ១០០ភាគរយ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម៕
Related Articles
ឃាត់ខ្លួនថៅកែហាងផឹកស៊ីម្នាក់ នៅក្រុងព្រះវិហារ ពីបទបង្ខាំងមនុស្សដោយខុសច្បាប់!
ខេត្ដព្រះវិហារ ៖ បុរសម្នាក់មានមុខរបរជាថៅកែហាងផឹកស៊ីឈ្មោះ លុច្សសារី «Beer» នៅក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្សទុកដោយខុសច្បាប់។ បើតាមលោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានឱ្យដឹងនៅរសៀលថ្ងៃនេះថា លោកបានដឹកនាំកម្លាំងសមត្ថកិច្ច ចុះឃាត់ខ្លួនថៅកែហាងលុច្សសារី «Beer» ម្នាក់ នៅទីតាំងខាងលើពីបទ បង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងបរិវេណទីតាំងហាងរបស់ខ្លួន។ លោកព្រះរាជអាជ្ញារង បានឱ្យដឹងយ៉ាងដូច្នេះថា៖ «មុនឈានដល់ការឃាត់ខ្លួនបុរសជាថៅកែហាងលុចសារី Beer រូបនេះ គឺយោងទៅតាមពាក្យបណ្តឹងរបស់មិត្តភ័ក្រនារីរងរងគ្រោះ ដែលបានមកកប្តឹងដល់តំណាងអយ្យការ ពីករណីដែលនារីរងគ្រោះជាមិត្តភ័ក្ររូបនោះឆាតប្រាប់តាមរយៈបណ្តាញសង្គមហ្វេកប៊ុកថា រូបនាងត្រូវបានថៅកែហាងរូបនេះ បង្ខាំងទុកក្នុងបន្ទប់ដោយចាក់សោរពីក្រៅ»។ ក្រោយពីទទួលបានព័ត៌មានពីមិត្តភ័ក្រនារីរងគ្រោះរួច លោកបានដឹកនាំកម្លាំងនគរបាលក្រុងព្រះវិហារ ចុះទៅពិនិត្យមើលភ្លាមៗដល់ទីតាំងហាង ហើយក៏សុំឱ្យថៅកែហាងវ័យក្មេងរូបនេះ ដែលជាជនសង្ស័យសហការបើកបន្ទប់ ដែលបានចាក់សោពីក្រៅ ក៏បានប្រទះឃើញនារីវ័យក្មេងម្នាក់មានអាការៈស្លេកស្លាំង នៅក្នុងបន្ទប់ពិតប្រាកដមែន។ លោក វុធ សាវី បានបញ្ជាក់ថា ជនសង្ស័យជាថៅកែហាង ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ អ៊ិន ប៊ុន រឿង ភេទប្រុស អាយុ២៧ឆ្នាំ។ ចំណែកនារីរងគ្រោះមានឈ្មោះ សួន ស្រីហៀង […]
ឯកឧត្តម គួច ចំរើន ទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា និងសប្បុរសជន..!
(ព្រះសីហនុ)៖ នាព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា និងក្រុមហ៊ុនជាថវិកា និងសម្ភារៈដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ចូលរួមចំណែកក្នុងការកសាងអគារតេជោ ព្យាបាលជំងឺ កូវីដ-១៩ និងសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ- ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ។ អំណោយដែលបានប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ មានដូចខាងក្រោម។ ១.លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ៥០ ០០០ ដុល្លាអាមេរិក សម្រាប់សាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ អាហារ ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់គិតជាថវិកាសរុបចំនួន ៦៦ ៨៤៥ដុល្លាអាមេរិក សម្រាប់ផ្ដល់ជូនដល់កងកម្លាំង ក្រុមគ្រូពេទ្យ និងក្រុមការងារដែលកំពុងបំពេញបេសកកម្មនៅតាមគោលដៅក្រុង ស្រុកនិងមណ្ឌលចត្តាឡីស័កក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ២. WHITE SAND GROUP ឧបត្ថម្ភថវិកាចំនួន […]
អភិបាលខេត្តកណ្ដាល ដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរស្រុកខ្សាច់កណ្ដាល ឱ្យខិតខំស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយមន្ត្រីនគរបាលចរាចរណ៍ ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩
ខេត្តកណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មានថា អ្នកជំងឺដែលមានផ្ទុកមេរោគកូវីដ-១៩