ព័ត៌មានជាតិ

ឯកឧត្តម​ អ៊ុន ចាន់ដា ចុះពិនិត្យវឌ្ឍនភាព​នៃការជួសជុលកែលម្អសួនច្បារមាត់ទន្លេ​ និង​ទីតាំងសាងសង់​បង្គន់​អនាម័យសាធារណៈ​ក្នុងក្រុងកំពង់ចាម

(ខេត្ដកំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ នាព្រឹកថ្ងៃអាទិត្យទី២១ ខែវិច្ឆិកា ឆ្នាំ២០២១​នេះ​ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជួសជុលកែលម្អសួនច្បារតាមបណ្តោយមាត់ទន្លេ និងទីតាំងសម្រាប់​សាងសង់​បង្គន់​អនាម័យ​សាធារណៈ នៅក្នុងក្រុងកំពង់ចាម ដើម្បី​លេីក​កម្ពស់​សុខុមាលភាព​ដល់​ភ្ញៀវ​ទេសចរណ៍​ ក៏ដូចជា​បងប្អូន​​ប្រជាពលរដ្ឋ​ មកដេីរលេងកម្សាន្ត​ ឬ​ធ្វើ​ការ​ហាត់ប្រាណ​ ទទួលបានសេវាប្រកបដោយផាសុកភាព និងដើម្បីត្រៀមចូលរួមក្នុងការប្រឡងប្រណាំងទីក្រុងស្អាត នាពេលខាងមុខផងដែរ។

គួរ​រំលឹកថា​ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​៣០​ អាណត្តិ​ទី​ទី៣​ របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​កន្លងទៅនេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ទទួល​សំណើ​របស់​ក្រុមប្រឹក្សាខេត្ត​ ហេីយបានណែនាំដល់​មន្ត្រីពាក់ព័ន្ធ​ ឲ្យជួយ​ស្វែងរក​ទីតាំង​សាងសង់​បង្គន់​អនាម័យ​សាធារណៈ​ នៅ​តំបន់​សួន​កម្សាន្ត​តាម​ដងទន្លេមេគង្គ​ក្នុង​ក្រុងកំពង់ចាម​ ​ជៀសវាង​ការ​បន្ទោរបង់​ពាសវាលពាសកាល​ និង​ដេីម្បី​លេីក​កម្ពស់​សុខុមាលភាព​ក្រុង​ និង​លេីក​កម្ពស់​សុខុមាលភាព​​ភ្ញៀវ​ទេសចរណ៍​ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​ ។ ​

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ រដ្ឋបាល​ខេត្ត បានដាក់​ចេញ​ជា​ផែនការ​ ដេីម្បី​​គិតគូរដល់ការ​លេីក​កម្ពស់​សោភ័ណភាព​ក្រុងកំពង់ចាម​ និង​ការ​លេីក​កម្ពស់​សុខុមាលភាព​ដល់​ភ្ញៀវ​ទេសចរណ៍​ ក៏ដូចជា​បងប្អូន​​ប្រជាពលរដ្ឋ​ មកដេីរលេងកម្សាន្ត​ ឬ​ធ្វើ​ការ​ហាត់ប្រាណ​ផងនោះ​ ដូច្នេះ​យើង​ត្រូវ​សិក្សា​ស្វែងរក​ទីតាំងណាមួយ​ឲ្យ​បាន​សមរម្យ​ ដេីម្បី​សាងសង់​បន្ទប់ទឹក​ បង្គន់​អនាម័យ​សាធារណៈ​ នៅ​តំបន់​សួន​កម្សាន្ត​តាម​ដងទន្លេមេគង្គ​ ក្នុង​ក្រុងកំពង់ចាម​ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *