ខេត្តព្រៃវែង ÷ព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមវេជ្ជបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង
បានអញ្ជើញចូលរួមពិធីប្រគល់ និងទទួលរថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ជាអំណោយសប្បុរសជនខ្មែរតាមរយ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស បានប្រគល់រថយន្តចំនួន២គ្រឿងដល់ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង ដើម្បីដឹកវ៉ាក់សាំងកូវីដ-១៩មកចាក់ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ឲ្យបានគ្រប់ៗគ្នា ថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងក្រែងលែងដល់ប្រមុខថ្នាក់ដឹកនាំ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តេចមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាវាងវៃ និងកាយពលមាំមួន ដើម្បីម្លប់និងដឹកនាំរាជរដ្ឋាភិបាលកម្ពុជាទទួលបានជោគជ័យថ្មីៗ និងនាំមកនូវសមិទ្ឋិផល ធំធេងថ្មីជាច្រើនទៀត ។