ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ ខ្លួន ជនសង្ស័យ ម្នាក់ករណី ប៉ុនប៉ងលួចម៉ូតូ

(ភ្នំពេញ)៖ នៅថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២១ ម៉ោង១៦ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលបាលរដ្ឋបាលភ្នំពេញថ្មីឃាត់ ខ្លួន ជនសង្ស័យ ម្នាក់ ករណីប៉ុនប៉ងលួចម៉ូតូ

នៅចំណុចតាមផ្លូវ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យម្នាក់មាន ឈ្មោះ ហង្ស វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅក្នុងការដ្ឋានសំនង់ផ្ទះល្វែង សង្កាត់ទឹកល្អក់១ ខ្ឌទួលគោក (មានសារធាតុញៀន) ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពេលកំពុងល្បាតក្នុងមូលដ្ឋាន។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *