ព័ត៌មានជាតិ

ដោយមានក្ដីអាណិតពី លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ ដឹកនាំកម្លាំងក្រោមឱវាទ នាំយកសម្ភារសិក្សា,កង់ និងថវិកាមួយចំនួន របស់សប្បុរសជនទៅចែកជូនក្មួយស្រី០១នាក់កំព្រាឪពុកម្តាយ ហើយសព្វថ្ងៃរស់នៅជាមួយជីដូន

ខេត្តស្វាយរៀង៖នៅថ្ងៃ ពុធ៦កើត ខែ ភទ្របទ ឆ្នាំ ថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០២៣នេះដោយសេចក្ដីអាណិតរបស់ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំដឹកនាំកម្លាំងក្រោមឱវាទ នាំយកសម្ភារសិក្សា,កង់ និងថវិកាមួយចំនួន របស់សប្បុរសជនទៅចែកជូនក្មួយស្រី០១នាក់កំព្រាឪពុកម្តាយ ហើយសព្វថ្ងៃរស់នៅជាមួយជីដូន ស្ថិតនៅភូមិតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានបញ្ជាក់ឲ្យដឹងថា ដោយមានការចូលរួមពី៖លោកវរសេនីយ៍ត្រី យន យុទ្ធ នាយផ្នែកវិភាគកន្លែងកើតហេតុ,លោកស្រី យោក សុខា មេឃុំកំពង់ចំឡង ក្រុមប្រឹក្សាឃុំ,លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចំឡង,លោករាជ សារ៉ត,លោក សំ សុផា និងលោកភូមិ ។

សម្ភារបានមកពីការចូលរួមឧបត្ថម្ភ ៖
១.ព្រះចៅអធិការវត្តតាសួស សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងថវិកា១០មុឺនរៀល។
២.លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ ថវិកា៥មុឺនរៀល។
៣.លោកវរសេនីយ៍ត្រី យន យុទ្ធ នាយផ្នែក វិភាគកន្លែងកើតហេតុថវិកា២មុឺនរៀល។
៤.លោកស្រី យោក សុខា មេឃុំកំពង់ចំឡង ថវិកា២មុឺនរៀល។
៥.លោកគង់ មករា និងភរិយា ឯក រតនា ឧបត្ថម្ភកង់០១គ្រឿង។
៦.លោកមឿន ដាវិន និងភរិយា ឧបត្ថម្ភសម្លៀកបំពាក់សិក្សា០១កំប្លេរ,សម្ភារសិក្សា និងថវិកា១០មុឺនរៀល សរុបថវិកាចំនួន ៣៥មុឺនរៀល៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *