(ខេត្តសៀមរាប)៖ នៅថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខា ខេត្តសៀមរាប។ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩នេះ នឹងស្តាប់របាយការណ៍ នៃការអភិវឌ្ឍន៍ថ្មីៗនៅក្នុងអាស៊ាន ការផ្លាស់ប្តូរទស្សនៈស្តីពី «បរិយាកាសសន្តិសុខតំបន់ និងអន្តរជាតិ និងកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់»។ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិមកពីប្រទេសមិនមែនសមាជិកអាស៊ានចំនួន៨ផ្សេងទៀត រួមមាន៖ សហរដ្ឋអាមេរិក, ចិន, រុស្សី, ជប៉ុន, ឥណ្ឌា, កូរ៉េខាងត្បូង, នូវែលស៉ីឡង់ និងអូស្ត្រាលី។ នៅក្នុងពិធីបើកកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះអត្ថន័យសំខាន់ៗខាងក្រោម៖ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសសំខាន់ៗមួយចំនួនទៀត […]
(ខេត្តត្បូងឃ្មុំ )៖ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ នេះ ។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនេះដែរ ធ្វើឡើងនៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប្រតិភូអមដំណើររបស់ក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានពន្ធនាគារខេត្ត លោកលោកស្រីជា នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៧ អធិការស្រុក/ក្រុងទាំង៧ កងកម្លាំងទាំង៣ប្រភេទ និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។ បន្ទាប់ពីប្រគល់ប្រកាស និងប្រគល់ត្រា តែងតាំងជូនលោក ឧត្តមសេនីយ៍ត្រី ចិន នី ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំថ្មី ដោយលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា […]
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ជាកំហិត។ នេះបើយោងសារបញ្ជាក់របស់សម្តេចតេជោ បានសរសេរនៅលើហ្វេសប៊ុកផេករបស់សម្តេច នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះថា «តើការប្រើពាក្យសោកស្តាយនិងសូមអធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ។ តើការបកស្រាយបំភ្លឺនៅទីនេះមានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ? ទុកជូនឯកឧត្តម ផៃ ស៊ីផាន ពិនិត្យលទ្ធភាពប្តឹងទៅតុលាការ។ ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ឆ្នាំ ហើយក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈពេលជាង៤៤ឆ្នាំខ្ញុំពិតជាយល់ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់ ទាំងពាក្យសំដីវាគ្មិនមួយចំនួនដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់ការផ្តល់ជំនួយដល់ប្រទេសទួកគីដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪ វាយទាំងកូន ដែលកូននោះគឺហ៊ុន ម៉ាណែត ដែលគាត់ ពុំបានដឹងរឿងអ្វីសោះ។ តើនេះឬជាវិជ្ជាជីវៈ ដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?។ ដើម្បីកុំឱ្យវែងឆ្ងាយខ្ញុំសម្រេចមិនទទួលយកការសំដែងការសោកស្តាយនិងសូមការអធ្យាស្រ័យជំនួសឲ្យការសុំទោសរបស់អស់លោក ដែលជាសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់អស់លោកនោះឡើយ។ ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួន ខ្ញុំសម្រេចបញ្ចប់រឿងនេះដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD)ចាប់ពីពេលនេះតទៅនិងត្រូវបញ្ចប់ការផ្សាយនៅត្រឹម ម៉ោង10.00នាទីថ្ងៃ១៣កុម្ភះ២០២៣ជាកំហិត។ សូមសាលារាជធានីភ្នំពេញនិងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់និងទ្រព្យសម្បត្តិនៃវិទ្យុនេះឲ្យបានគង់វង្ស។ យើងបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះ តែយើងមិនប៉ះពាល់ទ្រព្យសម្បត្តិរបស់គេទេ។ សូមមិត្តភក្តិបរទេសដែលផ្តល់លុយឲ្យវិទ្យុនេះបង្វិលលុយទៅប្រទេសវិញឬជួយទៅប្រទេសផ្សេង។ សូមបុគ្គលិកដែលធ្វើការនៅវិទ្យុនេះស្វែងរកការងារធ្វើនៅកន្លែងផ្សេងទៀត»៕