ព័ត៌មានសន្តិសុខសង្គម

កាស៊ីណូ​យីហោ ​សុខ គីមម៉េង មានពលរដ្ឋខ្មែរ​ចូល​លលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនមានចំណាត់ការ

ខេត្ដកំពត៖ កាសុីណូជ្រកក្រោមស្លាកយីហោសុខ គីមម៉េង កំពុងបើកបើកដៃ​អោយពលរដ្ឋខ្មែរ​ចូល​លេង​ល្បែងសុីសងម៉ាសេរីដោយមិនញញើត អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងមូលដ្ឋានសោះឡើយ ដែលមានទីតាំង ស្ថិតនៅក្នុង ឃុំគ្រឹល ស្រុកកំពុងត្រាច  ខេត្តកំពត បនល្បែងដ៏ធំមួយកន្លែងដែលមានល្បែងជាច្រើនប្រភេទដូចជា៖ សង្វៀនបញ្ជល់មាន់ បៀ និងបាល់ការ៉ាត់ កំពុងបើកដំណើរការ ។

ប្រភពពីប្រជាពលរដ្ឋលេីកឡេីងថា កាសុីណូយីហោ សុខ គីមម៉េង មួយនេះពួកគាត់ឃេីញមានតែពលរដ្ឋខ្មែរចូលលេងល្បែងរហូតពពាក់ពពួនគ្នាយ៉ាងគគ្រឹកគគ្រេងដោយមិនខ្លាចញញ្ញេីតអ្វីទាំងអស់ហាក់បីដូចប្រទេសមានច្បាប់អញ្ចឹង ។ ចំណែកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានវិញមិនមានចំណាត់ការនោះទេ បែរជានាំគ្នាសម្ងំស្ងៀមទៅវិញ ។

ពពលរដ្ឋលើកឡើងថា​ ពួកគាត់​មាន​ការ​ព្រួយបារម្មណ៍អំពីសុវត្ថិភាព​និងសន្តិសុខ​នៅ​ក្នុងមូលដ្ឋាន​របស់ពួកគាត់​ រស់នៅខ្លាចកេីតមាននូវអំពេី​ ​លួច​.ឆក់​.ប្លន់.និងការប្រើអំពេីហឹង្សា​ក្នុងគ្រួសារជាដេីម​ ព្រោះល្បែងសុីសង​ជា​ដេីម​ចម​ នៃបទល្មេីស​ ផ្សេងៗ​ ។ ពលរដ្ឋឆ្ងល់ថា ឯណាទៅភូមិឃុំមាន​ សុ​វ​ត្ថិភាព ទាំង៧ចំណុចរាដ្ឋាភិបាលកម្ពុជា ដែលបានអោយមន្ត្រីក្រោមឱវាទអនុវត្តន៍នោះ ។

​គួររំលឹកថា ស​,​ជ​,​ណ ដែល​ចេញ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​អនុញ្ញាត​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​បើកម​ជ្ឈ​មណ្ឌល​កំសាន្ត​ ហើយ​ពលរដ្ឋខ្មែរមិន​ត្រូវបាន​អនុញ្ញាតឲ្យ​ចូល​លេង​ល្បែង​ក្នុងកាស៊ីណូ​នោះ​ឡើយ​។​

តែផ្ទុយទៅវិញកាស៊ីណូដែលមានយីហោ សុខ គីមម៉េង កៀគរបណ្ដែតបណ្ដោយឱ្យពលរដ្ឋខ្មែរចូលលេងយ៉ាងក៏ព្រឹកគគ្រេងបែបនេះទៅវិញ ។

ទាក់ទិនករណីពលរដ្ឋខ្មែរចូលលេងល្បែងនៅក្នុង កាស៊ីណូយីហោសុខ គីមម៉េង អង្គភាពផ្សារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ណាមួយបាននៅឡើយទេ ។

ពលរដ្ឋសូមសំណូ​ម​ពរ ដល់​ឯកឧត្តម អភិបាលខេត្ត​កំពត នឹង​លោក​ឧត្តមសេនីយ៍ទោ  ស្នងការដ្ឋាន​ននគរបាលខេត្ដកំពត សូមមេត្តា​មាន​វិធានការ​ចំពោះ កាសុីណូខាងលើផង​ទាន ព្រោះមានពលរដ្ឋខ្មែរចូលលេងល្បែងនៅក្នុងកាស៊ីណូខាងលើនេះយ៉ាងកុះករ ម្យ៉ាងវិញទៀតស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើឯកឧត្តមអភិបាលខេត្តកំពតនិងលោកឧត្ដមសេនីយ៍ទោ ស្នងការខេត្ដកំពត លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹមយ៉ាងមុតមាំលើលោកទាំងទ្វេនិងមានចំណាត់ការចំពោះករណីរដ្ឋខ្មែរចូលលេងល្បែងសុីសងក្នុងកាស៊ីណូយីហោសុខ គីមម៉េង ទាំងនេះ ។

អង្គភាពសារព័ត៌មានយើងនឹងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីរអជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬសមុីភាគីពាក់ពន្ធ័រៀងរាល់ម៉ោងធ្វើការ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *