ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងការិយាល័យជំនាញខេត្តសហការជាមួយនគរបាលស្រុកពារាំងចុះបង្រាបមេឆ្នោតកត់កន្ទុយលេខវៀតណាម៣នាក់នឹងដកហូតសម្ភារៈមួយចំនួយ,,,

(ខេត្តព្រៃវែង)៖ក្រោយពី «គេហទំព័រម្ចាស់ទន្លេមេគង្គ»នឹងបណ្តាញសង្គមហ្វេសប៊ុក សារព័ត៌មានជាច្រើនទៀត

បានចេញផ្សាយនៅថ្ងៃទី០៨,០១,២០២១រឿងថា៖«ប្រជាពលរដ្ឋបានបង្ហើបប្រាប់ថា៖លោកឡុង ប៊ុនធឿនអធិការស្រុកពារាំង អសមត្ថភាពក្នុងការបង្រាបល្បែងសុីសងគ្រប់ប្រភេទក្នុងស្រុកពារាំង»,,,
ហើយប្រជាពលរដ្ឋរស់នៅក្នុងស្រុកពារាំងទាំងមូលសូមសុំណូមពរដល់ថ្នាក់លើ ជាពិសេស លោកព្រំ សន្ធរ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មេត្តាជួយចុះបង្រាបល្បែងឆ្នោតកត់កន្ទុយលេខវៀតណាមនឹងល្បែងសុីសងគ្រប់ប្រភេទនឹងអ្នកជូញដូរប្រើប្រាស់ថ្នាំញៀនជាច្រើននៅស្រុកពារាំងផងទាន ព្រោះថា៖ លោកអធិការស្រុកពារាំងមិនហ៊ានបង្រាប សង្ស័យជាឆ្នាំងបាយឫមានភាគហ៊ុនជាមួយមេល្បែងសុីសងទាំង នេះទេដឹង,,,?។
បានជាល្បែងសុីសងកត់កន្ទុយលេខវៀតណាមនឹងល្បែងសុីសងជាច្រើនទៀត នឹងមានការជូញដូរនឹងប្រើប្រាស់ថ្នាំញៀនជាច្រើនកំពុងកើតឡើងក្នុងទឹកដីរបស់ខ្លួនរីកដូចផ្សិត ចាប់តាំងលោកអធិការស្រុកពារាំងឡើងកាន់តំណែងនេះមក ហើយមិនដែរឃើញចាប់បានរឺបង្រាបមេល្បែងសុីសងទាំងនោះទេ។

ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង
លោក វរសេនីយ៍ឯកឡុងប៊ុនធឿនអធិការនគរបាលស្រុកពារាំងសហការជាមួយការិយាល័យជំនាញខេត្តព្រៃវែងដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ពពិលនិងប៉ុស្តិ៍កំពង់ប្រាំងចុះបង្រ្កាបឃាត់ខ្លួនបានជនសង្ស័យអ្នកត់ឆ្នោតវៀតណាមចំនួន០៣នាក់និងវត្ថុតាងមួយចំនួន។

កិច្ចសហប្រតិបត្តិការបង្រ្កាបល្បែងស៊ីសង(កត់ឆ្នោតវៀតណាម)នេះបានធ្វើឡើងនៅថ្ងៃទី០៩,០១,២០២១ នៅក្នុងឃុំកំពង់ពពិលនិងឃុំកំពង់ប្រាំងស្រុកពារាំង ខេត្តព្រៃវែង។

បង្រ្កាបឃាត់ខ្លួនបានជនសង្ស័យអ្នកត់ឆ្នោតវៀតណាមចំនួន០៣នាក់០២កន្លែងផ្សេងគ្នា៖
ទី១-ឈ្មោះនួន គីម ភេទប្រុសអាយុ ៦០ឆ្នាំ នៅភូមិបទសន្ទ្រាឃុំកំពង់ពពិល ស្រុកពារាំងខេត្តព្រៃវែង ។ ឃាត់ខ្លួនជាក់ស្ដែងនៅចំណុច
ភូមិបទសន្ទ្រា ចាប់យកបានរួមមាន៖ទូរស័ព្ទដៃ០១ គ្រឿង,បិច០១ដើម,លុយចំនួន១៥ ម៉ឺនរៀល,តារាងគាត់ឆ្នោតចំនួន០១ សន្លឹក។
ទី២-ឈ្មោះអេងចាន់ថនភេទស្រីអាយុ៤០ឆ្នាំ ទីលំនៅភូមិត្បូងដំរីឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។
ឃាត់បានជាក់ស្ដែងនៅចំណុចវត្តល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំងខេត្តព្រៃវែង ចាប់យកបានរួមមាន៖
ទូរស័ព្ទដៃ០១គ្រឿង,ប៊ិច០១ដើម,លុយចំនួន៣០ម៉ឺនរៀល,ក្រដាសតារាងគាត់ឆ្នោតចំនួន០២រសន្លឹក,សៀវភៅមួយក្បាល។
ទី៣-ឈ្មោះសេម ម៉ៅភេទស្រីអាយុ ៥៥ឆ្នាំនៅភូមិបទសន្ទ្រា ឃុំកំពង់ពពិល ស្រុកពារាំងខេត្តព្រៃវែង។ ឃាត់ជាក់ស្ដែងនៅចំណុចភូមិបទសន្ទ្រា ចាប់យកបានរួមមាន៖ទូរស័ព្ទដៃ០១គ្រឿង ,ប៊ិច០១ដើម,លុយចំនួន១២ម៉ឺនរៀល,តារាងកត់ឆ្នោតចំនួន០១សន្លឹក។
សរុបវត្ថុតាងរួមមាន៖
១-ជនសង្ស័យចំនួន០៣នាក់
ប្រុស០១នាក់នឹងស្រី០២នាក់។
២-ទូរសព្ទដៃចំនួន០៣ គ្រឿងម៉ាក nokia(អិនចុចពិល)
៣-ប៊ិុចសរសេរចំនួន០៣ដើម
៤-លុយចំនួន៥៧ ម៉ឺនរៀល
៥-ក្រដាស់កត់ឆ្នោតចំនួន០៣សន្លឹកនិងសៀវភៅមួយក្បាល។

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តតាមនិតិវិធី។

ជាចុងក្រោយប្រជាពលរដ្ឋក្នុងទឹកដីស្រុក ខេត្តព្រៃវែង ទាំងមូលចូរួមអបអរ សាទរដល់លោកឧត្តមសេនីយ៍ទោ ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង។ ដែលបានយកចិត្តទុកដាក់ចុះបង្រាបរាល់ល្បែងសុីសងនិងបទល្មើស ផ្សេងៗទៀត។ល។

ហើយប្រជាពលរដ្ឋរស់នៅក្នុងស្រុកពារាំងទាំងមូលបន្តរ សូមសុំណូមពរ លោកឧត្តមសេនីយ៍ទោព្រំ សន្ធរ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មេត្តាជួយចុះបន្តរ បង្រាបល្បែងឆ្នោតកត់កន្ទុយលេខវៀតណាម មេធំៗបន្ថែមទៀត កុំបង្រាបតែអ្នកកត់ កូនកញ្ជែង ល្អី ព្រោះថា៖ បើមិនចាប់មេធំៗគឺនៅតែមានល្បែងសុីសងគ្រប់ប្រភេទនឹងអ្នកជូញដូរប្រើប្រាស់ថ្នាំញៀនដ៏ដែល៕
ដោយ៖ម្ចាស់ទន្លេមេគង្អ

adm

Leave a Reply

Your email address will not be published. Required fields are marked *