ព័ត៌មានសន្តិសុខសង្គម

ដឹងការពិតហើយ រឿង លោកស្រី ជិន អូន ធ្វើសាក្សី ទិញលក់ដេប៉ូឈើ ពីឈ្មោះ ឆន សំណាង!

(ខេត្តកំពង់ធំ )៖ កាលពីថ្ងៃទី ១០ ខែកក្តា ២០២២ ក្រោយពីមាន ការផ្សព្វផ្សាយព័ត៌មាន ទាក់ទងនឹងរឿងផលអនុផលព្រៃឈើនៅខេត្តព្រះវិហារ នឹងខេត្តកំពង់ធំ ជាច្រើនអង្គភាពកន្លងមក ដោយឃើញថាការផ្សព្វផ្សាយ នេះវាជារឿង ភាន់ច្រឡំដែល ហើយបានធ្វើអោយមានការ ប៉ះពាល់ ដល់សម្ថកិច្ច និងមន្ត្រីជំនាញ គ្រប់ជាន់ថ្នាក់ ជាពិសេស គឺមានទាក់ទងនឹងរូបភាព លោកស្រី ជិន អូន រាប់ប្រាក់ក្នុងថ្ងៃ ធ្វើសាក្សី ទិញលក់ដេប៉ូឈើស្របច្បាប់ពីឈ្មោះ ឆន សំណាង ហើយត្រូវបានបាញ់រូបភាពបន្តយកទៅធ្វើព័ត៌មានដោយចោទថា ជាការផ្តល់សោហុយដើម្បីប្រមូលទិញឈើទៅវិញ។

លោកស្រី ជិន អូន បានឲ្យដឹងថា លោកស្រីកើតទុក្ខមិនសុខចិត្ត ក៏ចេញមកបកស្រាយបំភ្លឺ អោយមហាជនទូទៅដែលមានការងឿងឆ្ងល់ បានជ្រាប់ជាសាធារណៈ ដែលមានខ្លឹមសារដូចខាងក្រោម៖

ទី÷១ រូបភាព ឡានដែល លួចថតនៅក្នុងដេប៉ូ ដោយ ក្រុមអ្នកសារព័ត៌មាន ដែលបានថតយកទៅផ្សប់ផ្សាយថាជាឡានដឹកជញ្ជូនឈើចូលពីខេត្តព្រះវិហារ កាលពីយប់ដោយគ្មានច្បាប់ អនុញ្ញាតពីរដ្ឋបាលព្រៃឈើ នោះ។ លោកស្រី ជិន អូន បានបញ្ជាក់ថា រូបឡានមួយសន្លឹកនេះគឺ ជាឡានដែលទុកសំរាប់ជាមធ្យោបាយដឹកលក់ ចែក ចាយ ឈើដែលមាននៅក្នុង រោង ស្តុក ស្រាប់ទៅលក់បន្តអោយប្រជាពលរដ្ឋ ដែលមកកម្មងទិញ ពីរោងដេប៉ូ ហើយបានដឹកជញ្ជូនចេញដោយស្រប់ច្បាប់ តាមជំនាញ់ផ្នែករដ្ឋបាលព្រៃឈើ ស្រុកស្ទោង ខេត្តកំពុងធំ ដល់តាមផ្ទះអ្នកកម្មងទិញ។ លោកស្រីបានបញ្ជាក់បន្ថែមថា៖រោងដេប៉ូឈើនេះផងដែរ ខាងជំនាញលោក តែងតែចុះមកពិនិត្យ នឹងវាស់វែង កាត់ស្តុក តាម គោលការណ៍របស់ជំនាញជាងរៀងរាល់មួយខែ ម្តង។

ទី÷២ ចំពោះ រូបភាព លោក សាក់ ស៊ិច នឹង លោក ស្រី ជិន អូន រាប់លុយ ហើយត្រូវបានក្រុមអ្នកសារព័ត៌មានទទួលបាន ហើយយកទៅផ្សប់ផ្សាយ ដោយនិយាយ មួលបង្កាច់គ្មានមូលដ្ឋាលច្បាស់លាស់ថា ពួកគាត់ទាំងពីនាក់ កំពុងរាប់លុយ ដើម្បីផ្គត់ផ្គង់ នឹង ទូទាត់ ថ្លៃឈើ អោយទៅពួកឈ្មួញទៅវិញ ដោយមិនមាន ការសុំបំភ្លឺ ពីសមីខ្លួនមុនចុះផ្សាយនោះទេ ដូច្នេះបណ្តាយ អោយមហាជន នឹងថ្នាក់ដឹកនាំ មានការ រិះគន់យ៉ាងធ្ងន់ធ្ងរ មកលើរូបលោកស្រី ។

លោកស្រី ជិន អូន បានបញ្ជាក់ថា ជំវិញបញ្ហារនេះផងដែរ លោកស្រី សុំបកស្រាយបំភ្លឺនឹងផ្សព្វផ្សាយ តាមអង្គភាព សារព័ត៌មានមួយចំនួន ដើម្បីអោយមហាជនទូទៅបានជ្រាប់ជាសធារណៈថា ៖ កាលពីថ្ងៃ ទី២០ ខែ ១០ ឆ្នាំ២០២១ លោក ឆន សំណាង បាន ធ្វើការផ្ទេរកម្មសិទ្ធ នឹងលក់បន្តនូវ ច្បាប់រោងដេប៉ូ នឹង ឈើ អា ចំរុះទាំងអស់ អោយទៅ ឈ្មោះ សាក់ ស៊ិច ដើម្បីជាម្ចាស់កម្មសិទ្ធបន្ត ក្នុងតម្លៃ ចចារទិញលក់ ពិតប្រាកដ ចំនួន ( ៧៥០០០$ ) ដោយមានការ ប្រគល់ សាច់ប្រាក់ចំពោះ មុខទើបមានការ ថតរូប សំរាប់ភស្តតាង ដោយមានស្វាមី របស់ លោក ស្រី ជិន អូន ជាអ្នកថត នឹងអ្នកចូលរួម ភាគីម្ខាងទៀតក៏បានថតផងដែរ ។ ដោយបានផ្ជាប់នូវឯកសារ នឹងលិខិត ចូលរួមដឹងឮ ពីមេធាវី ជាដំណាង ក្នុងការផ្ទេរសិទ្ធមួយច្បាប់នេះផងដែរ។

អាស្រ័យហេតុនេះលោកស្រី ជិន អូន សូមឲ្យបងប្អូន នឹងមហាជនទាំងអស់ដែលបានស្គាល់រូបលោកស្រី សូមមេត្តាកុំមានការយល់ច្រលំ ព្រោះរឿងនេះ សុទ្ធសិនជារឿងដែលមួលបង្កាច់ បង្ខូច នឹង ជាបំណងរបស់ជន ដែលមិនបានទទួលផលប្រយោជន៍ ហើយជាជនដែលបំពុលសង្គម រៀបចំអោយមានបញ្ហារ ដើម្បី អោយលោកស្រីខូចខាតនឹង អាបអោនកេរ្ត៍ឈ្មោះលោកស្រីប៉ុណ្ណោះទេ ដូច្នេះសូមបហាជនទូទៅ អ្នកសារព័ត៌មាន និងបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គបានជ្រាប ៕ សូមអរគុណ!

 

adm

Leave a Reply

Your email address will not be published. Required fields are marked *