ព័ត៌មានសន្តិសុខសង្គម

មាន់ជល់តាមទូរទស្សន៍អនឡាញ កំពុងមានទីផ្សារ​នៅ​ខេត្ត​កំពង់​ស្ពឺ​

(ខេត្តកំពង់ស្ពឺ) ៖ ជល់មាន់ តាមទូរទស្សន៍អនឡាញដែលទីតាំងស្ថិតនៅក្នុង ភូមិកណ្ដាល ឃុមហាសាំង ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងសូម្បីតែអាជ្ញាធរមានសមត្ថកិច្ច ដែលជាម្ចាស់ទឹកដីនៅកន្លែងនោះក៏មិនហ៊ានចុះបង្ក្រាបឬហាមឃាត់ទីតាំងខាងលើនោះទេ។

ពីព្រោះទីតាំងមួយកន្លែងនេះប្រជាពលរដ្ឋបានប្រាប់ថាមានខ្សែនៅពីក្រោយធំណាស់ ទើបបានជាអាជ្ញាធរមានសមត្ថកិច្ចខ្លាចអំណាចរបស់ម្ចាស់ទីតាំងមួយកន្លែងនោះហើយមើលទៅបានជាមិនហ៊ានចុះបង្ក្រាបម្ចាស់ទីតាំងនិងក្រុមអ្នកញៀនល្បែងទាំងអស់នោះទេ។

ប្រជាពលរដ្ឋបានសំណូមពរដល់ ឯកឧត្តម ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ និង ឯកឧត្តម អភិបាល នៃ គណៈអភិបាល ខេត្តកំពង់ស្ពឺ សូមមេត្តាមានចំណាត់ការទៅលើម្ចាស់ទីតាំង នឹងក្រុមអ្នកញៀនល្បែងទាំងនោះផងពីព្រោះអ្នកខ្លះលេងចាញ់ទ្រព្យសម្បត្តិយកលុយមកភ្នាល់

ដែលជាហេតុមកពីល្បែងទាំងអស់នេះទើបបង្កើតឲ្យមានដូចជាចោរកម្មលួចឆក់ប្លន់ និងមានអំពើហិង្សាក្នុងគ្រួសារជាដើម។

បងប្អូនពលរដ្ឋ សូមសំណូមពរដល់លោកស្នងការ មេត្តាជួយចាត់មន្ត្រីក្រោមឱវាទដើម្បីចុះបង្ក្រាបទីតាំងខាងលើឲ្យស្របទៅតាមគោលនយោបាយរបសរារដ្ឋាភិបាលភូមិឃុំ មានសុវត្ថិភាព ទាំង(៧) ចំនុចផងទាន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *