សេចក្តីបកស្រាយបំភ្លឺ និងបដិសេធព័ត៌មាន របស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បន្ទាប់ពីបានឃើញផេកហ្វេសប៊ុកមួយមានឈ្មោះ ហង្ស សំណាង Hang Samnang កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ បានចុះផ្សាយព័ត៌មានមិនពិត លើបណ្តាញសង្គមហ្វេសប៊ុកមានរយៈពេល ៧:៤៣វិនាទី ៖ -ត្រង់ចំណុចនាទី ២:២៤នាទី បាននិយាយថា កាស៊ីណូមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងទេ តែមានម៉ូតូជាផ្លាកលេខកម្ពុជាចូលក្នុងបរិវេណកាស៊ីណូទៅវិញ (សូមជម្រាបថា ចំពោះម៉ូតូដែលមានផ្លាកលេខកម្ពុជានោះ គឺជាប្រជាពលរដ្ឋខ្មែរ ជាបុគ្គលិកបម្រើការងារនៅទីនោះតែប៉ុណ្ណោះ)។ -ត្រង់ចំណុចនាទី ៣:៣៥នាទី បាននិយាយថា មានសមត្ថកិច្ចទៅរត់ម៉ូតូឌុបនៅចំណុចបរិវេណកាស៊ីណូ ខាងលើនោះ (គឺជាការលើកឡើងមិនពិតនោះទេ)។ -ត្រង់ចំណុចនាទី ៤:២៥វិនាទី បាននិយាយថា ចំពោះអាជ្ញាធរវៀតណាម មកដាក់កៅអីហូតកាតជាមួយសមត្ថកិច្ចកម្ពុជាជាមួយគ្នា (គឺមិនពិតនោះទេ គឹជាកាបរិហារកេរ្តិ៍ និងប្រមាថដល់សមត្ថកិច្ចដែលកំពុងធ្វើការរាល់ថ្ងៃពាក់ព័ន្ធនឹងជនអន្តោរប្រវេសន៍ឆែកប៉ាស្ព័រប្រជាពលរដ្ឋវៀតណាម ដែលចូលធ្វើការនៅស្រុកខ្មែរ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនក្នុងតំបន់ខាងលើ ចំពោះការបរិយាយដោយគ្មានការអំណះអំណាងដោយយកតែផ្នែកភាគីម្ខាងផ្ញើតាម voice សម្លេង ដែលតួនាទីជាអ្នកសារព័ត៌មានយកតែប្រភពតែម្ខាង គឺជាលក្ខណៈមួយមិនពេញលក្ខណៈអ្នកសារព័ត៌មាន មិនបានតេសម្ភាសន៍មកអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្ត។ ស្នងការដ្ឋាននគរបាលកណ្តាល សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់ផេកខាងលើ ដែលមានគោលបំណងអាក្រក់ បំពុលបរិយាកាសសង្គម ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ចំពោះព័ត៌មានខាងលើ […]
(ខេត្តស្វាយរៀង)៖ក្រុមការងារទីចាត់ការអន្តរវិស័យនៃសាលាខេត្តស្វាយរៀងសហការជាមួយមន្ទីរពាក់ពន្ធ័អាជ្ញាធរស្រុកចុះពិនិត្យស្រាវជ្រាវ ករណីមហាជន បានរិះគន់ចំៗ
(ភ្នំំំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់៨៤១នាក់ ខណៈអ្នកជំងឺចំនួន៦១នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ អ្នកឆ្លងទាំង៨៤១នាក់ រួមមាននៅរាជធានីភ្នំពេញ ៥២៥នាក់, ខេត្តកណ្តាល ៣៣នាក់, ខេត្តកំពង់ស្ពឺ ៦នាក់, ខេត្តព្រះសីហនុ ៦២នាក់, ខេត្តតាកែវ ៩នាក់, ខេត្តព្រៃវែង ១នាក់, ខេត្តកំពង់ចាម ២១នាក់, ខេត្តត្បូងឃ្មុំ ៩នាក់, ខេត្តកំពង់ធំ ១៥នាក់, ខេត្តសៀមរាប ៧នាក់ និងខេត្តបន្ទាយមានជ័យ ១៥៣នាក់។ សម្រាប់អ្នកជាសះស្បើយទាំង៦១នាក់វិញ រួមមាននៅរាជធានីភ្នំពេញ ១៩នាក់, ខេត្តព្រះសីហនុ ៣០នាក់, ខេត្តតាកែវ ៧នាក់, ខេត្តព្រៃវែង ៤នាក់ និងខេត្តបន្ទាយមានជ័យ ១នាក់ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៥,៣៦១នាក់, […]