ព័ត៌មានជាតិ

ពិធីប្រកាសតែងតាំង អភិបាលស្រុក និងអភិបាលរងស្រុក នៃគណៈអភិបាលស្រុកបាភ្នំ

(ខេត្ដព្រៃវែង)៖ ឯកឧត្ដម ជា សុមេធី រដ្ឋបាលខេត្ត បានជាអធិបតី​ ក្នុងពិធី​ប្រកាសតែងតាំងលោកឡាយ សំអឿន ជាអភិបាលស្រុកបាភ្នំថ្មី ជំនួសលោក ទេព ភារុន​ ដែលរាជរដ្ឋាភិបាលបានផ្លាស់ប្ដូរឱ្យទៅបម្រើការងារនៅក្រសួងមុខងារសាធារណ​ និងលោក​ ឡា​ សំអឿន ជាមួយលោក​ ហ៊ិន​ វន្នី​​ មកជាអភិបាលរងថ្មីនៃគណៈអភិបាលស្រុកបាភ្នំ​​នៅរសៀលថ្ងៃទី២៩​ ខែមេសា ឆ្នាំ២០២២។ ក្នុងដែរលោកឡាយ សំអឿន ជាអភិបាលស្រុកថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ដោយគោរពប្រតិបត្តិអោយបានម៉ឺងម៉ាត់ ចំពោះរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត ជាពិសេស ច្បាប់គ្រប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់គ្រប់រដ្ឋបាល ឃុំ សង្កាត់ សំដៅធានាគុណភាព ប្រសិទ្ធភាពក្នុងការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ និង កិច្ចអភិវឌ្ឍមូលដ្ឋានអោយមានការរីកចម្រើនប្រកបដោយគុណភាព មានការចូលរួម គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន។ គោរព និងអនុវត្តអោយបានម៉ឺងម៉ាត់បំផុត និងមានគណនេយ្យភាពចំពោះរាជ រដ្ឋាភិបាលកម្ពុជា និង ប្រជាពលរដ្ឋ […]