(ខេត្ដបន្ទាយមានជ័យ)៖គណៈកម្មការចម្រុះខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានកោះហៅម្ចាស់សំណង់របស់ឈ្មោះ ម៉ែន ណារិន ដើម្បីឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការសាងសង់ជាបន្ទាន់ ដោយត្រូវរង់ចាំរត់ច្បាប់រួចរាល់សិន ទើបអនុញ្ញាតឲ្យសាងសង់បន្ត ។ សូមជម្រាបថា សំណង់របស់ឈ្មោះ ម៉ែន ណារិន ខាងលើនេះ គឺសាងសង់ពុំមានការអនុញ្ញាតច្បាប់ត្រឹមត្រូវទេ ហើយខុសបច្ចេកទេសលើការសាងសង់ ហើយសំណង់នេះ គឺស្ថិតនៅក្នុងភូមិបាលិលេយ្យ ១ សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមការលើកឡើង របស់លោកស្រី ម៉ែន ណារិន បានប្រាប់គណៈកម្មការវិញថា៖ ខ្លួនបានឲ្យមេការរត់ច្បាប់រួមទាំងឲ្យវិស្វករមកត្រួតពិនិត្យ ដើម្បីសាងសង់សំណង់ដែលមានកម្ពស់ ១០ជាន់ ហើយលោកស្រីពុំបានធ្វើអគារកម្ពស់ ១០ ជាន់ទេ គឺធ្វើត្រឹមតែ ៨ជាន់តែប៉ុណ្ណោះ ដោយសារខ្វះលុយ។ លោកស្រី បានបន្តទៀតថា ឯកសារពាក់ព័ន្ធនឹងអគាររបស់លោកស្រី គឺនៅលើមេការ និងវិស្វករជាអ្នកគ្រប់គ្រង។ ចំពោះឯកសារច្បាប់សាងសង់យ៉ាងណានោះ គឺលោកស្រីពុំបានដឹងទេនៅលើវិស្វករ និងមេការជាអ្នកទទួលខុសត្រូវ។ ប៉ុន្តែបើមន្ត្រីជំនាញរកឃើញថា សំណង់របស់លោកស្រី ពុំមានឯកសារគត្តិយុត្តត្រឹមត្រូវនោះ លោកស្រីយល់ព្រមអនុវត្តទៅតាមផ្លូវច្បាប់ និងតាមការណែនាំដល់មន្ត្រីជំនាញតែម្តង។ មេភូមិបាលិលេយ្យ […]