ព័ត៌មានសន្តិសុខសង្គម

ជនជាតិចិនម្នាក់ ប្តឹងសុំ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ ផ្អាកការចុះអនុវត្តដីកាសម្រេចចាត់ចែងបណ្តោះអាសន្ន បណ្តេញគាត់ចេញពីសំណង់អគារ ដែលបានវិនិយោគសាងសង់ជាង $៣លានដុល្លារ

ភ្នំពេញ៖ កាលពីរសៀល ថ្ងៃ១៧ ខែមករា ឆ្នាំ២០២៣ លោក QIU RUIXIAN (ឆីវ រុយ ស៊ាង )ជនជាតិចិន អាយុ៥២ រស់នៅខេត្តព្រះសីហនុ បានធ្វើដំណើរមកភ្នំពេញ ដាក់ពាក្យបណ្តឹង១ច្បាប់ ជូន  ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីស្នើសុំជួយរកយុត្តិធម៌  និងសុំផ្អាកការចុះអនុវត្តដីកាសម្រេចចាត់ចែងបណ្តោះអាសន្ន ក្នុងសំណុំរឿងអនុវត្តរក្សាការពារលខ០៨០ ចុះថ្ងៃទី១៤ខែធ្នូឆ្នាំ២០២២ របស់សាលាដំបូងខេត្តព្រះសីហនុ ដោយបណ្តេញជនជាតិចិនរូបនេះចេញពីសំណង់អគារ១០ជាន់ ស្មើ១១០បន្ទប់ ដែលខ្លួនបានជួលដីគេ វិនិយោគសាងសង់អស់ទឹកប្រាក់សរុបជាង ៣លានដុល្លារអាមេរិក។ តាមពាក្យបណ្តឹងនោះ បានរៀបរាប់ដំណើររឿងថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ លោកបាទបានចុះកិច្ចសន្យាជូលអចលនវត្ថុ១កន្លែងទំហំ ៦០៤ ម៉ែត្រការ៉េ រយៈពេល១៥ឆ្នាំ ពី ឈ្មោះ គឹម ហោ ភេទស្រី ទីតាំងដីជួលស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ក្រោយចុះកិច្ចសន្យាជួលរួច លោកបានចាប់ផ្តើមសាងសង់អគារកំពស់១០ជាន់ មាន១១០បន្ទប់ ព្រមទាំងបានបំពាក់សម្ភារ បរិក្ខាផ្សេងៗ និងគ្រឿងសង្ហារឹមជាច្រើន សរុបថវិកាចំណាយអស់ជាង […]