ព័ត៌មានរាយការណ៍

តើលោកពៅជានណា,,,?ទើបហ៊ានកាងល្បែងជល់មាន់តាមទូរទស្សន៍អនឡាញ ជ្រកក្រោមអាជ្ញាបណ្ណឆ្នោតឡូតូ នៅស្រុកសន្ទុក សមត្ថកិច្ចមិនហ៊ានបង្ក្រាប!

ខេត្តកំពង់ធំ៖ ល្បែងសុីសងជល់មាន់តាមទូរទស្សន៍អនឡាញជ្រកក្រោមអាជ្ញាបណ្ណឆ្នោតឡូតូជាច្រើនកន្លែងនៅក្នុងភូមិមួយចំនួន ស្ថិតក្នុង ឃុំ(ចំនួនពី)នៃ ស្រុកសន្ទុក ខេត្តកំពង់ធំ។
កំពុងបើកលេងយ៉ាងអនាធិបតេយ្យ គ្មានអាជ្ញាធរមានសមត្ថកិច្ចចុះបង្រាបឡើយសង្ស័យទទួលបានលាភសក្ការៈទេដឹង,,,?។
ប្រភពបានបង្ហើបថា: មានឈ្មោះ ពៅ ម្នាក់ជាមេការ រកទីតាំងបនល្បែងស៊ីសង(ជល់មាន់)ល្មើសច្បាប់ តាមប្រព័ន្ធអនឡាញ និងរត់ការសមត្ថិច្ចនៅឃុំទាំងពីនិងស្រុកទៀតផង។

ជាក់ស្តែងនៅថ្ងៃទី០៥,០៦ខែមិថុនា ឆ្នាំ២០២៣នេះសារព័ត៌មានយើងបានចុះដល់ទីតាំង(ទី1)នៅខាងក្រោយផ្សារសំអាងរីករាយ និងក្នុងដីឡូជល់មុខផ្សាស្ថិតនៅភូមិកំពុបអំបិល ឃុំបឹងល្វា ផ្ទះឈ្មោះ ចិត្ត។

(ទី2)ស្ថិតនៅភូមិត្រពាំងឬស្សី ឃុំក្រយា ផ្ទះពៅ ផល្លី ក្នុងទឹកដី ស្រុកសន្ទុក ខេត្តកំពង់ធំ។

ហើយអាជ្ញាធរមានសមត្ថកិច្ចនៅឃុំក្រយានិងឃុំបឹងល្វា ស្រុកសន្ទុក កំពុងតែនាំគ្នាផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុន សែន យ៉ាងពេញបន្ទុក ក្នុងការមិនអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា។

ហើយកាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទរឺបង្រាប ទីតាំងល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឱ្យខាងតែបាន ។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

ពាក់ព័ន្វរឿងល្បែងសុីសងខុសច្បាប់ខាងលើអង្គភាពសារព័ត៌មានយើងនៅថ្ងៃទី០៦,០៦,២០២៣នេះបានសុំការបំភ្លឺបកស្រាយពីលោកម៉ៅ ចាន់ធី អធិការស្រុកសន្ទុកលោកថា៖ ជាប់រវល់ ហើយក៏ចុចបិទទូរស័ព្ទ។

ចំណែកលោកចាន់ ពៅ មេប៉ុស្តិ៍ក្រយា បានថ្លែងថា៖ផ្ទះលោកពៅ ផល្លី ដែលលួចបើកមាន់ជល់អនឡាញពិតប្រាកដមែន ដែលជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតឡូតូ ក្នុងលោកក៏បានធ្វើកិច្ចសន្យាបញ្ឈប់ម្តងហើយ។

ហើយលោកមេប៉ុសិ៍ បឹងល្វាសារព័ត៌មានយើងមិនអាចសុំកាបកស្រាយឫបំភ្លឺពីលោកបានទេព្រោះគ្មានលេខទូរស័ព្ទ។

ដូច្នេះហើយប្រជាពលរដ្ឋរស់នៅភូមិ ឃុំ ក្នុងស្រុកបារាណ៍ទាំងមូលស្នើុសុំដល់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជួយមានវិធានការចុះបង្រាបផងទាន ដើម្បីឱ្យមានប្រសិទ្ធភាព កុំឲ្យពលរដ្ឋដាក់ការសង្ស័យថា៖ អាជ្ញាធរមានសមត្ថកិច្ចត្រូវ ជាមួយអ្នកបើកល្បែងសុីសង។

អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយនេះ គឺទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕សូមអរគុណ

adm

Leave a Reply

Your email address will not be published. Required fields are marked *