(ខេត្ដស្វាយរៀង )៖ មន្ដ្រីនគរបាលម្នាក់ផឹកស្រាស្រវឹងខឹងប្រពន្ធដេញអោយទៅភ្នំពេញវិញមុន តែមិនព្រមទៅ បែជាសម្រេចចិត្ដយកកាំភ្លើងបាញ់ខ្លួនឯងទៅវិញ ហេតុការណ៍នេះបានកើតឡើង នៅថ្ងែទី១១ ខែមីនាឆ្នាំ២០២២ វេលាម៉ោង១៧និង៤០នាទី ស្ថិតនៅក្នុងភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា មន្ត្រីនគរបាលដែលបានបាញ់សម្លាប់ខ្លួនឯងនោះ មាន ឈ្មោះ នួន ដែកជះ ភេទប្រុសអាយុ ៣៣ឆ្នាំ មានតួនាទីនាយរងការិយាល័យ រដ្ឋបាលសរុប ឋានរន្ដស័ក្តិថ្នាក់វរសេនីយ៍ទោនៃក្រសួងមហាផ្ទៃ មានប្រពន្ធឈ្មោះ ដិប សុខសេរីវតី អាយុ ២៧ឆ្នាំ ពួកគាត់ទាំងពីនាក់មានទីលំនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពដដែលបានបន្តទៀតថា កម្លាំងជំនាញនៃអធិការដ្ឋាននរគរបាលស្រុកកំពង់រោទិ៍បានទទួលព័ត៌មានពីឈ្មោះ ម៉ា សារ៉ាន់ ភេទប្រុសអាយុ ៦៣ ឆ្នាំជាប្រជាពលរដ្ឋរស់នៅភូមិភូមិសាម៉ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង បានរាយការណ៍មកសម្ថកិច្ចតាមទូរស័ព្ទថាមានកណីបាញ់សម្លាប់ខ្លួនឯងក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំខ្សែត្រ បានចុះទៅដល់កន្លែងកើតហេតុនៅផ្ទះរបស់ឈ្មោះ នង សុងភេទស្រីអាយុ ៧៦ឆ្នាំ ស្ថិតនៅក្នុងភូមិត្រពាំងកំពិស ឃុំខ្សែត្រស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ប្រពភពីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ពួកគាត់បានមកលេងផ្ទះយាយខាងម្តាយបង្កើត នៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ប្តីគាត់បានផឹកស្រាស្រវឹងហើយបានបបួលគាត់ទៅភ្នំពេញវិញ គាត់ឲ្យប្តីទៅមុន ពេលនោះប្តីគាត់បានខឹងក៏យកកាំភ្លើងខ្លី 《ម៉ាក់បេរ៉ាតា》 ផលិតនៅប្រទេស《អុីតាលី》លេខប៉េអុិច៥០៨៤៦បាញ់ សម្លាប់ខ្លួនឯងត្រូវចំខាងលើដងកំបិតផ្នែកខាងស្តាំធ្លាយមកខាងក្រោយ ខាងក្រោមចុងឆ្អឹងជំនីផ្នែកខាងស្តាំ ប្រពន្ធដឹងថាប្តីបាញ់សម្លាប់ខ្លួនឯងត្រូវហើយក៏រត់ទៅហៅអ្នកជិតខាងឲ្យមកជួយយកប្តីរបស់ខ្លួនទៅសង្គ្រោះនៅមន្ទីពេទ្យបង្កែកស្វាយទាប ពេលទៅដល់មន្ទីពេទ្យប្តីតាត់បានស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នមន្ត្រីនគរបាលដែលបានបាញ់សម្លាប់ខ្លួនឯងត្រូវបានបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕