ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌសែនសុខចុះត្រួតពិនិត្យកម្លាំង​ តាមគោលដៅកំពុងអនុវត្តវិធានការបម្រាមគោចរ ក្នុងមូលដា្ឋនខណ្ឌសែសុខ​

ភ្នំពេញ៖ នៅយប់ថ្ងៃទី០២​ ខែមេសា​ ឆ្នាំ២០២១ វេលាម៉ោង០៨និង០០នាទី​ យោងតាមសេចក្តីសម្រេចលេខ ០៦៨/២១ ស.ស.រ ចុះថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០២១ របស់សាលារាជធានីភ្នំពេញ ស្តីពីការអនុវត្តវិធានការ រដ្ឋបាលជាបណ្តោះអាសន្ន​រយៈពេល​០២សប្ដាហ៍​ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩​។

គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក​ ម៉ូវ​ ម៉ានិត​ អភិបាលខណ្ឌសែនសុខ លោកវរសេនីយ៍​ឯក​ ហួរ​ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងលោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ បានអញ្ជេីញចុះត្រួតពិនិត្យកម្លាំង​ តាមគោលដៅកំពុងអនុវត្តវិធានការបម្រាមគោចរ ក្នុងមូលដា្ឋនខណ្ឌសែសុខ​។

សូមបញ្ជាក់ថា ការអនុវត្តនេះ មានរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង៨យប់ ដល់៥ភ្លឺ អ្នកលក់ដូរអាចវេចខ្ចប់ ហើយអ្នកធ្វើចរាចរណ៍មានករណីលើកលែងដូចមានចែងក្នុងសេចក្តីសម្រេចលេខ ០៦៨/២១ ស.ស.រ ចុះថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០២១ របស់សាលារាជធានីភ្នំពេញ ។

ការធ្វើចរាចរ ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សត្រូវបានលើកលែងក្នុងករណីចាំបាច់ដូចខាងក្រោម៖

*ទី១៖ សកម្មភាពអាជីវកម្មតាមភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត អាចបម្រើសេវាកម្មជាលក្ខណៈវេចខ្ចប់

*ទី២៖ ការជួបជុំលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា

*ទី៣៖ ការរៀបចំពិធីបុណ្យសព ដោយគោរពតាមវិធានសុខាភិបាល និងតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច

*ទី៤៖ ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដែលបំពេញការងារថែរក្សាសង្គ្រោះបន្ទាន់ផ្សេងទៀត

*ទី៥៖ ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការបំពេញភារកិច្ច ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

គ្រប់ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋទាំងឡាយណា ដែលមិនចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តវិធានការរដ្ឋបាលតាមផ្លូវច្បាប់ ដូចបានកំណត់ក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ព្រមទាំងលិខិតបទដ្ឋានគិតយុត្តពាក់ព័ន្ធជាធរមាន៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *