ខេត្ដកំពង់ចាម៖ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ញូង ចរិយោ អ៊ុន ចាន់ដា ប្រធានកិត្តិយសសមាគមន៍នារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ បានដង្ហែរកឋិនសាមគ្គី ចូលវត្តបទុមរតនៈដីដុះ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ បន្ទាប់ពីបានប្រារព្ធពិធីតាមបែប ព្រះពុទ្ធសាសនារួច អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍សំណេះសំណាលទៅកាន់ពុទ្ធបរិស័ទ នៅក្នងអង្គកឋិនទាននោះ ថា ការរៀបចំដង្ហែរកឋិនសាមគ្គី មកកាន់វត្តរតនៈដីដុះ នាឱកាសនេះ មានថ្នាក់ដឹកនាំខេត្ត និងពុទ្ធបរិស័ទដែលបានចូលរួម បានគៀងគរប្រមូលបច្ច័យ ដើម្បីកសាងឧបដ្ឋានសាលា ក្នុងបរិវេណវត្តរតនៈដីដុះ មានទំហំធំ លក្ខណៈស្តង់ដារ មានរចនាបទស្រស់ស្អាត ស្របតាមព្រះពុទ្ធសាសនា ដែលគ្រោងចំណាយថវិកាប្រមាណជា ៦០ ម៉ឺនដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ប្រហែលជា ៦ ឆ្នាំ ។ ដូច្នេះបច្ច័យសម្រាប់កសាងឧបដ្ឋានសាលានោះ គឺសង្ឃឹមទៅលើការចូលរួមពីថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ ក្នុងមួយឆ្នាំត្រូវប្រើថវិកាអស់ ១០ ម៉ឺនដុល្លារអាមេរិក ។ […]
Tag: អភិបាលខេត្ដកំពង់ចាម
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យការស្ថាបនាផ្លូវប្រវែង ១៨ គីឡូម៉ែត្រ នៅស្រុកស្រីសន្ធរ ខណ:ផ្លូវនោះស្ថាបនាបាន ៦០%
ខេត្ដកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៣ នេះបានដឹកនាំក្រុមការងារចុះពិនិត្យការស្ថាបនាផ្លូវបេតុង ប្រវែង ១៨ គីឡូម៉ែត្រ ពីឃុំព្រែករំដេង ដល់ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ អភិបាលស្រុកស្រីសន្ធរ លោក ស៊ីម គង់ បានឲ្យដឹងថា ផ្លូវបេតុងប្រវែង១៨.២៤ គីឡូម៉ែត្រ គឺស្ថាបនា២ខ្សែ ដោយខ្សែទី១ ប្រវែង ១១.០៤ គីឡូម៉ែត្រ ពីឃុំព្រែករំដេង ដល់ឃុំបារាយណ៍ និងខ្សែទី២ ប្រវែង ៧.២គីឡូម៉ែត្រ ពីឃុំព្រែកដំបូក ដល់ឃុំបារាយណ៍ ស្រុកស្រីសន្ធរ។ លោកអភិបាលស្រុកបានបញ្ជាក់ថា ផ្លូវទាំងពីរខ្សែនេះ បច្ចុប្បន្នស្ថាបនាបាន ៦០ % ហើយ ។ ផ្លូវនេះផងដែរ ពិតជាមានសារៈសំខាន់ និងបានតភ្ជាប់ឃុំបារាយណ៍ ដែលជាឃុំដាច់ស្រយាលមួយរបស់ស្រុកស្រីសន្ធរ និងជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ស្រុកស្រីសន្ធរ ក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករពីផ្នែកខាងក្នុងមកកាន់ទីផ្សារ ។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃដដែលនេះ […]
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ និងពិនិត្យស្ថានភាព ស្ពានភូមិវាល ស្ថិតក្នុងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដើម្បី លើកគម្រោងស្ថាបនាស្ពានបេតុងថ្មី
ខេត្ដកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ និងពិនិត្យស្ថានភាព ស្ពានភូមិវាល ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដើម្បី លើកគម្រោងស្ថាបនាស្ពានបេតុងថ្មី ខណៈស្ពានចាស់ ១កន្លែង នេះ មានសភាពចាស់ទ្រុឌទ្រោម ។ សូមជម្រាបថា កាលពីមុនផ្លូវចាប់ពីចំណុច គល់ស្ពានព្រែកដើមស្ដៅ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ឆ្ពោះទៅកាន់ស្រុកស្រីសន្ធរ ត្រង់ចំណុចឃុំព្រែករំដេង គឺជាផ្លូវដី មានការលំបាកធ្វើដំណើរ ។ ដើម្បី ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ របស់ប្រជាពលរដ្ឋក្នុងតំបន់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី សម្រេចស្ថាបនាផ្លូវនេះ ទៅជាផ្លូវក្រាលបេតុង ដើម្បី សម្រួលដល់ការធ្វើដំណើរ និងការដឹកកសិផលផ្សេងៗរបស់ប្រជាពលរដ្ឋ ។ មកដល់បច្ចុប្បន្ន គម្រោងស្ថាបនាផ្លូវបេតុង ដែលមានប្រវែងជាង ២០គ.ម នេះ បានអនុវត្ត ១០០ភាគរយហើយ ពោលគឺ […]
ប្រជាកសិករនៅតំបន់អាងមេទឹកបឹងក្រោល សាទរ ក្រោយអាជ្ញាធរស្រុកបាធាយ ជួយដោះស្រាយ ស្តារអាងស្តុកទឹកទុក ស្រោចស្របដំណាំនារដូវប្រាំង
(កំពង់ចាម)៖ ប្រធានសហគមន៍ អាងមេទឹកបឹងក្រោល លោក សៀម សុផល បានឲ្យដឹងថា ប្រជាកសិកររស់នៅតំបន់អាងមេទឹកបឹងក្រោល មានសេចក្តីត្រេកអរដោយបានអាជ្ញាធរស្រុកបាធាយ រៀបចំ អនុញ្ញាតច្បាប់ឲ្យមានការស្ដារអាងមេទឹកបឹងក្រោល ដើម្បីស្តុកទឹកទុក ឲ្យពួកគាត់ស្រោចស្របដំណាំនារដូវប្រាំងខាងមុខនេះ ។ ប្រធានសហគមន៍រូបនោះ បានអះអាងដូច្នេះនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចអាងមេទឹកបឹងក្រោល ស្ថិតក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។ លោក សៀម សុផល បានឲ្យដឹងទៀតថា ជាច្រើនឆ្នាំមកហើយ នៅតំបន់មេទឹកនោះបាតអាងមានសភាពរាក់ មិនអាចស្តុកទឹកទុកបានច្រើន ដែលប្រការនេះ ធ្វើឲ្យប្រជាកសិករនៅតំបន់នោះ ខ្វះទឹកស្រោចស្របដំណាំនៅរដូវប្រាំង។ដូច្នេះហើយទើបថ្មីៗនេះ ប្រជាពលរដ្ឋបានមូលមតិគ្នា តាមរយៈសហគមន៍ ស្នើសុំមកអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរស្រុកបាធាយ សុំឲ្យជួយដល់ការស្ដារ អាងមេទឹកបឹងក្រោល ដើម្បីបានស្តុកទឹកទុក ស្រោចស្របល់ដំណាំ នៅរដូវរាំងស្ងួត ។ ទាក់ទិនទៅនឹងការស្ដារអាងមេទឹកនោះដែរ មេឃុំបាធាយ លោក ឃុត ឃីម បានឱ្យដឹងថា តំបន់អាងមេទឹកបឹងក្រោល មានទំហំប្រមាណជា ៦ […]
មេឃុំ៣នាក់ បើកបង្ហាញអំពីយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ
ខេត្ដកំពង់ចាម៖ ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ដែលហៅថាគម្រោងមូលនិធិឃុំសង្កាត់ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ថវិកា មកថ្នាក់ក្រោមជាតិដើម្បីធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ដូចជាការស្ថាបនាផ្លូវក្រាលគ្រួសក្រហម ការស្ដារប្រឡាយទឹក និងការស្ថាបនាផ្លូវបេតុងជាដើម ក្នុងគោលដៅ ធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋ មានជីវភាពកាន់តែប្រសើរឡើង។ ទាក់ទងទៅនឹងផែនការអភិវឌ្ឍន៍មូលដ្ឋានខាងលើនេះ លោក ង៉ោ ជោត មេឃុំត្រប់ ស្រុកបាធាយ បានឱ្យដឹងនៅល្ងាចថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២៣ ថា គម្រោងផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៣៦៥ ម៉ែត្រ តម្លៃប៉ាន់ស្មានជាង ២៦៨ លានរៀល គម្រោងនេះដេញថ្លៃបានដោយក្រុមហ៊ុន អ៉ីម អេន ក្នុងតម្លៃជាង ៥៨ លានរៀល ។ លោកមេឃុំបញ្ជាក់ថា ផ្លូវបេតុងប្រវែង ៣៦៥ ម៉ែត្រនោះ ចែកចេញជា ២ខ្សែ គឺក្នុងភូមិត្រប់១ខ្សែ និងភូមិថ្មី១ខ្សែ ។ ប៉ុន្តែការស្ថាបនាផ្លូវចូលក្នុងភូមិទាំងពីរ។មានប្រវែងខ្លី ទើបលោកបានប្រើថវិកា សល់ពីការដេញថ្លៃគម្រោងនេះ ធ្វើការប្រជុំពិភាក្សាជាមួយសហគមន៍ប្រជាពលរដ្ឋ និងប្រជុំជាមួយគណៈកម្មការលទ្ធកម្មក្រុមប្រឹក្សាឃុំទាំងអស់ សម្រេច បន្តគម្រោងផ្លូវនេះឲ្យបានវែងជាងមុន ។ លោកមេឃុំត្រប់បញ្ជាក់ទៀតថា […]
ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះពិនិត្យទីតាំង និងប្រជុំដាក់ផែនការត្រៀមរៀបចំពិធីសំណេះសំណាល ជាមួយកម្មករ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន
ខេត្ដកំពង់ចាម៖ នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងប្រជាប្រធានគណៈកម្មការការពារសន្តិសុខជាតិ និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នេះ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យទីតាំង និងប្រជុំ ដើម្បី ដាក់ចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រមុខថ្នាក់ដឹកនាំ ក្នុងពិធីជំនួបសំណេះសំណាលជាមួយ កម្មករនិយោជិត នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ពីឯកឧត្ដម អស់លោក ជាប្រតិភូមកពីក្រសួង ស្ថាប័នរដ្ឋពាក់ព័ន្ធ លោកអភិបាលរងខេត្ត លោក លោកស្រី ជាតំណាងមន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត កងកម្លាំងទាំង៣ អាជ្ញាធរមូលដ្ឋាន និងតំណាងម្ចាស់រោងចក្រ ជាច្រើននាក់ ផងដែរ ។ បើតាម នាយឧត្តមសេនីយ៍ […]
រដ្ឋបាលខេត្តកំពង់ចាម ប្រជុំគណៈកម្មការរៀបចំ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី៥ ខែធ្នូ ខាងមុខ
(ខេត្ដកំពង់ចាម) ៖ រដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២ នេះ នៅសាលាខេត្តកំពង់ចាម បានបើកកិច្ចប្រជុំគណៈកម្មការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ ដោយមានការចូលរួមពី រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម ឡៅ ឈីវអ៊ាវ លោកជំទាវ ម៉ា សូយ៉ិនដា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ សូមបញ្ជាក់ថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្រេចបង្កើតគណៈកម្មការ ដឹកនាំ គ្រប់គ្រង ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងគោលបំណងលើកកម្ពស់ការថែទាំសុខភាព ក្នុងកំឡុងពេលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងខេត្តកំពង់ចាម ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធផលល្អប្រសើរ។ ចំពោះគណៈកម្មការដែលបានរៀបចំនោះ មានតួនាទីភារកិច្ច ពិនិត្យតាមដាន […]
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់ជនងាយរងគ្រោះ និងខ្វះខាតជីវភាពចំនួន ៥៨គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកបាធាយ
(ខេត្ដកំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ គណៈកម្មាធិការសាខា លោក លោកស្រីសមាជិក សមាជិកាគណ:កម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា រួមជាមួយ លោកប្រធានកិត្តិយស គណ:កម្មាធិការអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ជនងាយរងគ្រោះ និងមានជីវភាពខ្វះខាតជីវភាពចំនួន ៥៨គ្រួសារ មកពីឃុំចំនួន៣ ( ឃុំទំនប់ ឃុំសណ្តែក និងឃុំត្រប់ ) ក្នុងនោះ រួមមាន ចាស់ជរា ១៤ គ្រួសារ- ជនមានពិការភាព ៣ គ្រួសារ- ស្ត្រីមេម៉ាយក្រីក្រ ២១គ្រួសារ- មានជំងឺប្រចាំកាយ ៨គ្រួសារ- ទ័លលំបាក ៩គ្រួសារ- មានសតិមិនគ្រប់ ១គ្រួសារ និង កុមារកំព្រា ២គ្រួសារ ។ […]
អជ្ញាធរមីន សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំគណៈកម្មាធិការសកម្មភាពមីនខេត្ត ឆ្នាំ២០២២
(ខេត្ដកំពង់ចាម)៖ នារសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការសកម្មភាពមីនខេត្ត ក្រោមអធិបតីភាពឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម។ នាឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃមួយប្រកបដោយបរិយាកាសសោមនស្សរីករាយ និងស្និទ្ធស្នាលក្រៃលែង ក្នុងឱកាសនៃការជួបជុំរវាងអាជ្ញាធរមីន និងគណៈកម្មាធិការសកម្មភាពមានខេត្ត ដើម្បីរួបរួមសហការគ្នាអនុវត្តឱ្យមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផល នូវ “គម្រោងសម្ដេចតេជោ សម្រាប់សកម្មភាពមីន” ក្រោមប្រធានបទ (ផ្ដល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម)។ ឯកឧត្តមអភិបាលខេត្ត ថ្លែងបន្តថា ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា អាជ្ញាធរមីន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន ប្រជាជននៅទូទាំងប្រទេស ជាពិសេសក្នុងខេត្តកំពង់ចាម ប្រាកដជាធានាបាននូវសុវត្ថិភាពពីការរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងពេលដ៏ខ្លីខាងមុខជាក់ជាមិនខាន៕