(ខេត្តសៀមរាប)៖ ពលរដ្ឋល្អបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងថា នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប ត្រពាំងបុរាណ ត្រូវបានចាក់ដីលុបនិងសាងសង់សំណង់ ដោយត្រពាំងបុរាណមានចំនួន២នៅក្បែរគ្នាត្រពាំងបុរាណទី១.មានឈ្មោះ ត្រពាំងស្វាយ និងត្រពាំងទី២.មានឈ្មោះ ត្រពាំងហែរផ្កា ដែលគ្រប់គ្រង់ដោយអាជ្ញាធរជាតិអប្សរា។ ពលរដ្ឋលើកឡើងថាត្រពាំងបុរាណទាំង២នេះគឺជាត្រពាំងបុរាណដោយត្រពាំងហែរផ្កាត្រូវបានលោក ក្អោប រ៉ន ដាក់លិខិតស្នើរសុំទៅអាជ្ញាធរជាតិអប្សរាដើម្បីធ្វើការស្ដារនិងរៀបចំនូវសោភ័ណភាពជុំវិញត្រពាំងបុរាណ នោះ ដើម្បីទាក់ទាញភ្លៀវជាតិ មកកម្សាន្តផងដែល តែផ្ទុយទៅវិញ បែរជាចាក់ដីលុបត្រពាំងបុរាណនិងសាងសំណង់ (ស្វាយ )ទៅវិញ ដោយអាជ្ញាធរពាក់ពន្ធ័មិនមានចំណាត់ការ។ ពលរដ្ឋបានដាក់សង្ស័យថាទំនងជាអាជ្ញាធរពាក់ពន្ធ័គប់គិតគ្នាអស់ហើយទេដឹងបានជាអាចចាក់ដីលុបនិងសាងសង់សំណង់លើដីត្រពាំងបុណនេះបានដោយ មិនញញ្ញើតអ្វីទាំងអស់ ពោលគឺចាក់ដីលុបនិសាងសង់សំណង់លើដីត្រពាំងបុរាណនេះបានយ៉ាងរលួនបែបនេះ ម្យ៉ាងវិញទៀតអាជ្ញាធរភូមិឃុំ/សង្កាត់ បានរក្សាភាពស្ងៀមស្ងាត់ល្អណាស់។ លោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់មកអង្គភាពសារព័ត៌មានយើង តាមប្រពន្ធ័អេឡិចត្រូនិច (តេឡេក្រាម)ថាលោកទទួលបានព័ត៌មាននេះហើយ ហើយលោកនិងឲ្យក្រុមការងារចុះពិនិត្យមើល ចំពោះការសាងសង់និងការចាក់ដីលុបត្រពាំងបុរាណនេះ។ ចំណែកឯ លោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេដោយទូរសព្ទមិនអាចទំនាក់ទំនងបាន៕
Tag: បទល្មេីស
នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យចាប់ខ្លួនបុគ្គលម្នាក់ដែលល្មើសច្បាប់ចរាចរណ៍ ហើយជេរប្រមាថនគរបាលចរាចរណ៍នៅស្ពានស្ទឹងមានជ័យ ដើម្បីបញ្ជូនទៅតុលាការ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យនគរបាលរាជធានីភ្នំពេញ ត្រូវស្រាវជ្រាវបន្ទាន់តាមចាប់ខ្លួនបុគ្គលម្នាក់ ដែលល្មើសច្បាប់ចរាចរណ៍ ហើយជេរប្រមាថមើលងាយ មន្ដ្រីនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅស្ពានអាកាសស្ទឹងមានជ័យ។ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ថា ករណីនេះមិនត្រូវឲ្យកើតមានទៀតនោះ ក្នុងករណីអ្នកល្មើសច្បាប់ចរាចរណ៍ ហើយមិនអនុវត្តតាមមន្ដ្រីនគរបាលចរាចរណ៍ បែរជាប្រមាថមើលងាយបែបនេះ ត្រូវចាប់វាយខ្នោះជាបន្ទាន់។ នាយឧត្តមសេនីយ៍ នេត សាវឿន បានដាក់បទបញ្ជាយ៉ាងដូច្នេះថា «ករណីនេះស្នងការនគរបាលរាជធានីខេត្ត ត្រូវដកពិសោធន៍ជាបន្ទាន់ ពិសេសកម្លាំងចរាចរណ៍ផ្លូវគោក ឯកឧត្តម ហ៉ឹម យ៉ាន, នាយកដ្ឋានចរាចរណ៍ និងចរាចរណ៍ទូទាំងប្រទេស ខ្ញុំបានណែនាំច្រើនដងហើយមានករណីកើតឡើងមើលងាយមើលថោក មកលើកម្លាំងសមត្ថកិច្ចដែលកំពុងបំពេញកាតព្វកិច្ចនៅលើដងផ្លូវសាធារណៈអញ្ជឹងនេះ ហៅកម្លាំងអន្ដរាគមន៍ដាក់ខ្នោះភ្លាម យកមកប៉ុស្ដិ៍ អត់មានឈ្លោះ អត់មានប្រកែកប្រណាំង។ យើងត្រូវប្ដឹងទៅតុលាការពីបទរារាំង បទបំផ្លាញកិច្ចការរបស់យើង មើលងាយមើលថោកកងកម្លាំង។ រឿងនេះភ្នំពេញត្រូវរៀបឯកសារទៅតុលាការ»។ គួរជម្រាបថា ការដាក់បទបញ្ជារបស់មេនគរបាលជាតិរូបនេះ ធ្វើឡើងបន្ទាប់ពីមានការចែកចាយវីដេអូមួយ នៅតាមបណ្ដាញសង្គម Facebook ដោយបានបង្ហាញពីសកម្មភាពច្រង៉ែងច្រង៉ាងរបស់បុរសម្នាក់មកលើ មន្ដ្រីនគរបាលចរាចរណ៍ នៅគោលដៅអនុវត្តច្បាប់ស្ពានអាកាសស្ទឹងមានជ័យ។ បុរសម្នាក់នោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ ប៉ុន្ដែបានបញ្ចេញនូវសកម្មភាពមើលងាយ […]
ប្រុស ស្រី៣នាក់ត្រូវគេដឹកតាមរថយន្តពីភ្នំពេញ ទៅទម្លាក់ចោលនៅភ្នំឆ័ត្រ ក្បែរព្រំដែនកម្ពុជា ថៃ
(បន្ទាយមានជ័យ)៖ នារីខ្មែរវ័យក្មេង២នាក់ក្នុងសម្លៀកបំពាក់ខើចខ្លីនិងបុរសប៉ាិស្ថានម្នាក់ត្រូវគេដឹកតាមរថយន្តពីភ្នំពេញ ទៅទម្លាក់ចោលនៅភ្នំឆ័ត្រ ក្បែរព្រំដែនកម្ពុជា ថៃ ។នគរបាលជំនាញនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យបន្តសួរនាំ សើុបអង្កេតបន្ត ។ លោកវរសេនិយ៍ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានអោយដឹងកាលពីថ្ងៃទី២៤ខែឧសភាថា៖ កម្លាំងនគរបាលនិងយោធាឈរជើងនៅគោលដៅតេជោភ្នំឆ័ត្រ សហការជាមួយប្រជាការពារមណ្ឌលអភិវឌ្ឍន៍យោធិន៣១៧ តេជោភ្នំឆ័ត្រនាភូមិតេជោភ្នំឆ័ត្រឃុំ/ស្រុកស្វាយចេក បានចុះឃាត់ខ្លួនមកសួរនាំនូវនារីវ័យក្មេងនិងបុរសទាំងនោះនៅវេលាម៉ោង១១យប់ ថ្ងៃទី២២ ឧសភា ឆ្នាំ ២០២១ ។ ជនជាតិខ្មែរនិងបរទេសទាំង៣នាក់មាន ១/ឈ្មោះ ថា ប៊ុនហ្គិច ភេទស្រីអាយុ២០ឆ្នាំ រស់នៅភូមិចំព្រេចគយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តល ។២ /ឈ្មោះ ថា ប៊ុនសៀកទៀង ភេទស្រីអាយុ១៨ឆ្នាំនៅភូមិឃុំជាមួយគ្នា និង៣/ឈ្មោះ មហា ម៉ាត់អៃយ៉ាស់ភេទប្រុសអាយុ៤៥ឆ្នាំជនជាតិប៉ាគីស្ថាន។ យោងចម្លើយបំភ្លឺរបសនារី បុរស នោះបានអោយដឹងថា ពួកខ្លួនទាំង៣នាក់បានចេញមកពីភ្នំពេញ ចង់ចេញទៅប្រទេសថៃ ដោយកាត់តាមព្រំដែននៅខេត្តបន្ទាយមានជ័យ ឬបាត់ដំបង ។ ក្នុងនោះ បានជិះឡានមកដេកនៅខេត្តសៀមរាបបាន១យប់ រួចក៏ជិះឡានបន្តយកដេកនៅខេត្តបន្ទាយមានជ័យ១យប់ទៀត ។ ដល់សួរនាំង្នកស្កាល់ខ្លះថា មិនងាយស្រួលឬក៏មិនអាចឆ្លងដែនទៅប្រទេសថៃបានឡើយ ក្នុងបច្ចុប្បន្នដែលត្រូវបានកងកម្លាំងការពារព្រំដែនប្រទេសទាំង២ រឹតបន្តឹងនោះ ពួកគេក៏គិតចង់វិលត្រឡប់ទៅរាជធានីភ្នំពេញនិងលំនៅឯខេត្តកណ្តាលវិញ ។ […]
តុលាការសម្រេចឃុំខ្លួនអ្នកផលិតស្រា.ស.ស្រាថ្នាំ.ចំនួន១៣នាក់ នៅស្រុកល្វាឯម
(ខេត្ដកណ្តាល)៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ លោក ប្លុង វិសាល ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន អ្នកផលិតស្រាចំនួន១៣នាក់ នៅស្រុកល្វាឯម ដាក់ពន្ធនាគារបណ្តោះអាសន្ន ។ ក្រោយពួកគេផលិតស្រា ស បណ្តាលអោយពលរដ្ឋអ្នកទទួលទានពុលស្លាប់ និងរងរបួសច្រើននាក់។ ការឃុំខ្លួននេះ បន្ទាប់ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ។ សម្រេចធ្វើការចោទប្រកាន់ពីបទ ” អំពើមិនសុចរិតទាក់ទងនឹងទំនិញ សេវា ឬការអះអាងដោយបំភាន់ ដោយសារពិការភាព ឬមរណៈភាព មានស្ថានទម្ងន់ទោស ” ។ ដែលប្រព្រឹត្តនៅចំណុច ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២២ និង ៣០នាទី តាមបញ្ញាត្តិមាត្រា៤៣ នៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ។ ជនត្រូវចោទទាំង១៣នាក់ រួមមាន៖ ១- ឈ្មោះ ប៊ូ ស៊ន ភេទប្រុស […]
មុខសញ្ញាឆក់សកម្មក្នុងរាជធានីភ្នំពេញ និងមុខសញ្ញាចាស់ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបាន
(ភ្នំពេញ) ៖ ជនសង្ស័យ២នាក់ ដែលជាចោរជំនាញឆក់កាបូប ទូរស័ព្ទ ជាពិសេសជនជាតិបរទេស ដែលឆក់ម្តងៗ ខ្ទង់ម៉ឺនសែនដុល្លា និងធ្លាប់ជាប់ពន្ធនាគារផងនោះ ពេលនេះត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃតាមស្រាវជ្រាវបង្ក្រាប ពីរកន្លែងផ្សេងគ្នា ទី១កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៩ ឧសភា២០២១ ចំណុចផ្លូវ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងចំណុចទី២ នៅរសៀលថ្ងៃដដែល ចំណុចផ្លូវជាតិ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានដឹងថាជនសង្ស័យទី១មានឈ្មោះ ស្វាយ រិទ្ធី ហៅ(ប៊យ) អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ឃាត់ខ្លួននៅផ្លូវ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ទី២.ឈ្មោះ ជុំ ស៊ីដែន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចផ្លូវជាតិ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (ជនដៃដល់និងធ្លាប់ជាប់ពន្ធនាគារ)។ចំណែកជនរងគ្រោះឈ្មោះ WONG KIN WAH […]
ចាប់ខ្លួនមេខ្យល់ម្នាក់ លួចនាំមនុស្ស៦នាក់ឆ្លងដែនខុសច្បាប់
(ខេត្ដបាត់ដំបង)៖ កម្លាំងនគរបាលអធិការស្រុកសំពៅលូន បានសហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងវរសេនាតូច៥៣៣ និងកម្លាំងសឹករងស្រុកសំពៅលូន ឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន បានចាប់ខ្លួនមេខ្យល់ម្នាក់ ខណៈនាំមនុស្សចំនួន ៦នាក់ ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។ ជនសង្ស័យឈ្មោះ អ៊ុល ផេន ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនល្មើសបានធ្វើសកម្មភាពលួចនាំមនុស្សចំនួន ៦នាក់ (កុមារ ៣នាក់) ដោយនាំឆ្លងអូរព្រំដែនកម្ពុជា-ថៃ ចូលទៅទឹកដីថៃ តាមច្រករបៀងជាប់ភូមិសាស្ត្រចំណុចភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន។ ក្រោយការឃាត់ខ្លួន ពលរដ្ឋទាំង៦នាក់ សមត្ថកិច្ចបានធ្វើការអប់រំណែនាំឱ្យវិលត្រឡប់ទៅមូលដ្ឋានវិញ។ ចំពោះជនសង្ស័យជាមេខ្យល់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ចាត់ការតាមច្បាប់៕
កម្លាំងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា ជួយសង្រ្គោះបានសត្វពពូលរស់ជិត ១០០ក្បាល លែងឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ
(ខេត្តមណ្ឌលគិរី) ៖ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរងរហ៊ូត នៃដែនជម្រកសត្វព្រៃកែវសីមា រួមជាមួយកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្ត ដោយមានការគាំទ្រពីគម្រោងរបស់អង្គការ WCS បានចុះល្បាតក្នុងភូមិសាស្រ្ត ហើយបានដេញប៉ផាប់ចាប់ពភីងជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពដាក់លប់ធ្វើជាធ្នាក់ទាក់ចាប់សត្វពពូលប្រមាណជាង១០០ក្បាល នៅចំណុចភូមិចក់ចារ ឃុំ ស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែនជម្រកសត្វពនរៃកែវសីមា។ ជនសង្ស័យបានរត់គេចខ្លួនបាត់ បន្សល់ទុកវត្ថុតាងនៅនឹងកន្លែងកើតហេតុរួមមាន មងទាក់សត្វ និងសត្វពពូលងាប់ចំនួន២៥ក្បាល ត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែងកើតហេតុ ព្រមទាំងសត្វពពូល រស់ក្នុងទ្រុងជាង១០០ក្បាល ត្រូវបានក្រុមការងារលែងឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ៕
អាជ្ញាធរបន្តចាត់ការឃាត់មធ្យោបាយគ្មានការអនុញ្ញាតចូលក្នុងតំបន់ក្រហម
(ភ្នំពេញ)៖កម្លាំងអាជ្ញាធរ ខណ្ឌពោធិសែនជ័យ បន្តអនុវត្តវិធានការសុខាភិបាលឃាត់មធ្យោបាយល្មើសបម្រាម គ្មានការអនុញ្ញាតក្នុងតំបន់ក្រហម តាមផ្លូវចោមចៅ ក្បែរភ្លើងស្តុប ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យនៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។ តំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ក្រោយពីផ្ទុះជំងឺកូវីដ១៩អាជ្ញាធរមានសមត្ថកិច្ចបានយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ចាត់វិធានការនៃរាជរដ្ឋាភិបាល ដោយអនុវត្តតាមក្រសួងសុខាភិបាល។ក្រោយពីបែងចែកតំបន់ក្រហម លឿងទុំ និងលឿង បម្រាមហាមឃាត់ពលរដ្ឋចេញចូលក្នុងតំបន់ក្រហម ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចប្រចាំគោលដៅបិទខ្ទប់ ក្រៅពីមន្ត្រី មធ្យោបាយ ពាក់ព័ន្ធ ដែលបានកំណត់ ។ ក្រោយពីឃើញនៅមានពលរដ្ឋ មធ្យោបាយមួយចំនួន ល្មើសបម្រាមគោចរ ទើបកម្លាំងមានសមត្ថកិច្ច ចាត់វិធានការ ចាប់ឃាត់មធ្យោបាយ បានជាបន្តបន្ទាប់នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងបន្តអនុវត្តចាប់ឃាត់ម៉ូតូបានជាច្រើនគ្រឿង រួចប្រមូលដឹកយកទៅរក្សាទុកនៅសាលាខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការបន្តតាមគោលការច្បាប់៕