ព័ត៌មានសន្តិសុខសង្គម

ទីបំផុត អតីតមន្ត្រីយោធា ដែលបាញ់ សម្លាប់គូដណ្តឹងជានិស្សិតពេទ្យហើយរត់គេចជាង២ឆ្នាំចាប់ខ្លួនបានហើយនៅក្នុងទឹកដីថៃ

(ភ្នំពេញ) ៖ ពាក្យចាស់ពោលថា កុកភ្លេចជុងតែជុងមិនភ្លេចកុក តួយ៉ាងអតីតមន្ត្រីយោធាវ័យក្មេង ស័ក្តិ៤ម្នាក់ ដែលបានបាញ់សម្លាប់គូដណ្តឹងខ្លួនជានិស្សិតពេទ្យ ហើយរត់គេចអស់រយ:ជាង ២ឆ្នាំមកនេះ ត្រូវបានកំលាំងសមត្ថកិច្ចចាប់ខ្លួនបានហើយនៅក្នុងប្រទេសថៃ។ នេះបើតាម លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន។ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ នាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំកម្លាំង សហការជាមួយស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ធ្វើការប្រគល់ទទួលជនសង្ស័យពីភាគីនគរបាលភូមិន្ទថៃ ដើម្បីបញ្ជូនមកអនុវត្តច្បាប់កម្ពុជា។ មន្ត្រីជាន់ខ្ពស់នគរបាលជាតិបានប្រាប់ថា ជនសង្ស័យមានឈ្មោះ យឺន វ៉ាន់ដេត (អតីតមន្ត្រីយោធា) ភេទប្រុស អាយុ២៨ឆ្នាំ ជាប់សង្ស័យពីបទប្រព្រឹត្តិអំពើឃាតកម្ម ទៅលើនារីជនរងគ្រោះជាគូដណ្ដឹង (ជានិស្សិតពេទ្យ) ដែលបានព្រព្រឹត្តិឡើងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឲ្យឹងថា ជនសង្ស័យ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តនីតិវិធីបន្ត។ សូមបញ្ជាក់ផងដែរថា ករណីឃាតកម្មបាញ់សម្លាប់នារីនិស្សិតពេទ្យ និងជាអ្នកលក់ឡេតាមអនឡាញម្នាក់ បានកើតឡើងកាលពីយប់ ថ្ងៃទី១៦ ខែមករា […]

ព័ត៌មានសន្តិសុខសង្គម

ទីតាំងបញ្ចាំម៉ូតូមួយកន្លែង ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប នៅកំពង់ធំ

(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២២ ស្ថិតនៅជាប់ផ្សាររំលង ភូមិរំចេក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលមានម្ចាស់ទីតាំង ឈ្មោះលឹមសេង។ ប្រតិបត្តិការចុះបង្ក្រាបដោយអធិការស្រុកតាំងគោកនិងកម្លាំងនគរបាលប៉ុស្តិ៍ ដឹកនាំបញ្ជាដោយ លោកសាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំ បូងខេត្តកំពង់ធំ។ ករណីនេះ ទីតាំងបញ្ចាំសង្ស័យអត់ច្បាប់ ហើយអត់មានឯកសារ នានាពីម្ចាស់ម៉ូតូផងដែរ។ ក្នុងនោះកម្លាំងបានរកឃើញម៉ូតូ ចំនួន៣៣គ្រឿង ម៉ូតូដែលមានឯកសារត្រឹមត្រូវចំនួន១៥គ្រឿង និងអត់ឯកសារចំនួន១៨គ្រឿងផងដែរ។ ម៉ូតូដែលអត់ឯកសារអត់ច្បាប់និងម្ចាស់ត្រូវបានបញ្ជូនទៅសួរនាំនៅប៉ុស្តិ៍ទ្រៀល ដើម្បីចាត់ការបន្ត ៕

ព័ត៌មានសន្តិសុខសង្គម

ឧបករណ៍​ម៉ាស៊ីន​សម្រាប់​ការផាកពិន័យ​ ​និងដកពិន្ទុលេីប័ណ្ណបេីកបរ​ ត្រូវ​បានចែក​ផ្ដល់ជូនផ្នែកចរា​ចរណ៍​ នៅតាមបណ្ដាអធិ​កា​រក្រុង.ស្រុក

(ខេត្ដកំពង់​ស្ពឺ​) ៖​ នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខា​ល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែឧស​ភា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្ដកំពង់​ស្ពឺ​ លោកវរសេនីយ៍ទោ​ ទុន​ ពិសី​ នាយរង​ការិយាល័យ​​ចរាចរណ៍​ផ្លូវ​គោក​ តំណាង​លោកស្នងការ​រង​ បានផ្ដល់ជូនម៉ាស៊ីនផា​កពិន័យនិងដកពិន្ទុបណ្ណបើ​ក​បរ ជូនដល់ផ្នែកស​ណ្ដាប់ធ្នាប់ ក្រុងស្រុកទាំង០៨ ក្នុង ០១ក្រុងស្រុក ចំ​នួន ០១គ្រឿង ដើម្បីយកទៅទុកប្រើប្រាស់ក្នុងពេ​លអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ ជាទូទៅ​ការអនុវត្ត​នូវវិធានការនានា​ ដែលបានកំពុង​អនុវត្ត​ដោយមន្រ្ដី​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ គឺជាការពង្រឹងវិធានការច្បាប់​ រួមចំណែក​កាត់បន្ថយបា​ន​គ្រោះថ្នាក់​ចរាចរណ៍​ និងការលេីកកម្ពស់សមត្ថភាព​របស់អ្នកប្រេីប្រាស់ផ្លូវអោយមានការទទួលខុស​ត្រូ​វនិងជៀសវាងបានការកេីតឡេីងគ្រោះថ្នាក់ជាយថាហេតុ៕

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបង្ក្រាបគ្រឿងចក្រ និងឃាត់ខ្លួនមនុស្ស ៣នាក់ពាក់ព័ន្ធការកាយនិងដឹកថ្មភ្នំគ្មានច្បាប់អនុញ្ញាតិ

(ខេត្ដកំពង់ឆ្នាំង)៖ ដោយមានការអនុញ្ញាតពីលោក ឧត្តម សេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពង់ឆ្នាំង និងមានការដឹកនាំបញ្ជាផ្ទាល់ ដោយឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង ១៤:៣០ នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងការិយា ល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តចំនួន០៥នាក់ មធ្យោបាយបាឡាស្មាច់ចំនួន០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងទទួលផែនការងារយុត្តិធម៌ បានចុះសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកជលគីរី ចុះបង្ក្រាបគ្រឿងចក្រ និងឃាត់ខ្លួនមនុស្សទាំងម្ចាស់គ្រឿងចក្រ មេការ និងកម្មករ ធ្វើសកម្មភាពជីកកាយ និងដឹកថ្មភ្នំគ្មានច្បាប់អនុញ្ញាតិ ។ លោក វរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងទទួលផែនការងារយុត្តិធម៌ បានឲ្យដឹងថាការចុះបង្ក្រាបខាងលើនេះយោងបទល្មើសជាក់ស្ដែង បានធ្វើការឃាត់ខ្លួនជនសង្ស័យជាម្ចាស់គ្រឿងចក្រ មេការ និងកម្មករ ចំនួន០៩នាក់ និងគ្រឿងចក្រចំនួន០៥ គ្រឿង ដែលពាក់ព័ន្ធក្នុងករណីជីកយកថ្មភ្នំគ្មានច្បាប់អនុញ្ញាត ត្រង់ចំណុចភ្នំធំ ស្ថិតនៅក្នុងភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន៖១-ឈ្មោះ […]

ព័ត៌មានសន្តិសុខសង្គម

អ្នកទោស៧នាក់ ទម្លាយរបងពន្ធនាគាររត់គេចខ្លួនបានសម្រេច

(ខេត្ដស្ទឹងត្រែង)៖ មានអ្នកទោសចំនួន៧នាក់ បានទម្លាយរបងថ្ម រត់គេចខ្លួនបានសម្រេច កាលពីវេលា ម៉ោង៣និង២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ វិច្ឆិកា ២០២១ ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្ដស្ទឹងត្រែង។ ប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីពេលនាទៀបភ្លឺ ខណៈអ្នកទោសវាយជញ្ជាំងទម្លាយរត់គេចខ្លួន មន្រ្តីអនុរក្សពន្ធនាគារបាន ប្រើប្រាស់អាវុធបាញ់ចំនួន៤គ្រាប់ ដើម្បីគម្រាមបញ្ឈប់ ប៉ុន្តែមិនអាចរារាំងបាន។ យោងតាមការពិនត្យទីតាំងជាក់ស្តែង សមត្ថកិច្ចបានរកឃើញឧបករណ៍ធ្វើសិប្បកម្ម និងវត្ថុរឹងមួយចំនួន ដែលជាឧបករណ៍សម្រាប់ទម្លាយជញ្ជាំងរបងថ្ម មានដូចជា ប្រដាប់ខួងដែកត្រសេះកំណាត់ឈើ ខ្នើយ ភួយ ដើម្បីខ្ទប់វាយមិនឱ្យឮសំឡេង ។ លោក ឈុន តារា ប្រធានពន្ធនាគារ ខេត្តស្ទឹងត្រែង បានឱ្យដឹងថាក្នុងចំណោមអ្នកទោស៧នាក់ មានម្នាក់ ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ អស់មួយជីវិត ក្នុងករណីជួញដូរគ្រឿងញៀន។ ក្នុងចំណោមអ្នកទោសរត់គេចខ្លួន៧នាក់ មាន៦នាក់ស្ថិតក្នុងករណីជួញដូរគ្រឿងញៀន និងម្នាក់ជាប់ទោសពីបទលួចមានស្ថានទម្ងន់ទោស៕    

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម សុខ ហៃ ចុះពិនិត្យមើលទីតាំងសហគ្រាសធនតូចលាយបេតុងបេតុងធនតូច “តាន់ ប៊ុនឆេង”ធ្វើឲ្យប៉ះពាល់ការរស់នៅរស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

ខេត្ដកំពង់ធំ)៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១, ឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យជាក់ស្តែងនៃការអនុវត្តការងាររបស់សហគ្រាសលាយបេតុងធនតូច “តាន់ ប៊ុនឆេង” ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោយពីប្រជាពលរដ្ឋរស់នៅក្បែរនោះរាយការណ៍ថា បានធ្វើឲ្យប៉ះពាល់ដល់សកម្មភាពរស់ប្រចាំថ្ងៃ។ នៅក្នុងការចុះពិនិត្យនោះឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានឲ្យដឹងថា សកម្មភាពអាជីវកម្មនៅលើទីតាំងខាង លើមានច្បាប់អនុវញ្ញាត្តិឲ្យធ្វើអាជីវកម្ម ចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៨មកម្លេះ។ ហើយចំពោះសំណើររបស់ប្រជាពលរដ្ឋដែលលើកឡើងថា មានផលប៉ះពាល់ក្នុងការរស់នៅនោះ ក្រុមការងាររបស់រដ្ឋបាលខេត្តបានចុះពិនិត្យ និងវាយតម្លៃឃើញថា មានតិចតួច លើសម្លេងរំខានខ្លះនៃសកម្មភាពក្រឡុក ដាក់ថ្មចូលម៉ាស៊ីនជាដើម។ ឯកឧត្តមបន្ថែមថា ក្តីបារម្ភដែលប្រជាពលរដ្ឋលើកឡើង គឺស្ថិតនៅលើសំណង់សុំពង្រីកបន្ថែម ដែលបច្ចុប្បន្នសំណង់នេះមិនទាន់មានការសាងសង់រួចនៅឡើយនោះទេ, ហើយក្នុងនោះមន្ទីរជំនាញ កំពុងពិនិត្យផ្តល់គោការណ៍អនុវញ្ញាត្តិស្របតាមបទដ្ឋានលក្ខណៈបច្ចេកទេស ដែលអាចរក្សាបានទាំងផលប្រយោជន៍របស់ក្រុមហ៊ុន និងផលប្រយោជន៍របស់ប្រជាពលរដ្ឋរស់នៅទីនោះ ដោយមិនឲ្យមានប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋឡើយ។ ជាមួយគ្នានេះដែរលោក ពៅ វណ្ណា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនុវានុវត្តន៍ បញ្ជាក់ដែរថា ទីតាំងសហគ្រាសធនតូចលាយបេតុង “តាន់ ប៊ុនឆេង” មានសុពលភាពគិតចាប់ពីថ្ងៃស្នើរសុំរហូតមកដល់ថ្ងៃទី០២ ខែតុលា […]

ព័ត៌មានសន្តិសុខសង្គម

បញ្ជូនខ្លួនមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ និងបក្ខពួកម្នាក់ទៀត ទៅសាលាដំបូងខេត្តក្រចេះ ករណីប្រើហិង្សាលើក្មេងស្រី

(ខេត្តក្រចេះ)៖ កងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជូនខ្លួន​មេបញ្ជាការ​និងមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ទៅកាន់សាលាដំបូងខេត្តក្រចេះ នៅវេលាម៉ោង១០ព្រឹក​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួន ដើម្បីធ្វើការសាកសួរស្រាវជ្រាវតាមនីតិវិធី អស់រយៈពេល២ថ្ងៃ នៅទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ដោយមានការដឹកនាំ និងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ។​ ជនសង្ស័យ​ទី១ មានឈ្មោះ ទេព ហ៊ុយ មានតួនាទីជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ និង ជនសង្ស័យទី២ មានឈ្មោះ គឹម សុវណ្ណារឹទ្ធ តួនាទីជា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ គឺធ្វើឡើងបន្ទាប់ពីមានបញ្ជារផ្ទាល់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស លើករណីប្រើអំពើហឹង្សាទៅលើក្មេងស្រី២នាក់ ជាកូនឈ្នួលបម្រើនៅផ្ទះ បណ្តាលឲ្យរងរបួស បច្ចុប្បន្នកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។​ គូសបញ្ជាក់ថា ករណីវាយធ្វើបាប និងទារុណកម្មលើក្មេងស្រីទាំង២នាក់នេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោងប្រមាណជា១០យប់ ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ៕  

ព័ត៌មានសន្តិសុខសង្គម

អុញនោះ!រដ្ឋបាលស្រុកខ្សាច់កណ្តាលចុះពិនិត្យKTV«វិមានសួគ៌»ថា បាននៅបន្តបើកទទួលភ្ញៀវច្រើន និងបើកបន្ទប់ខារ៉ាអូខេ ល្មើសបទបញ្ជាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលតែតាមការឆ្លើយតបបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ថាគ្មានទៅវិញ

(ខេត្ដកណ្ដាល)៖ ក្រោយពីអង្គភាពសារព័ត៌មាន ម្ចាស់ទន្លេមេគង្គ បានធ្វើការចុះផ្សាយមួយលេខដែលមានចំណងជើងថា៖(ពិតជាខ្លាំងមែនKTV«វិមានសួគ៌» នៅស្រុកខ្សាច់កណ្តាលហ៊ានបើកដំណើរការឱ្យភ្ញៀវចូលច្រៀងទោះបីធ្លាប់មានកិច្ចសន្យា!)កាលពីថ្ងៃទី២៤ខែតុលាឆ្នាំ២០២១ ឥឡូវនេះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយបំភ្លឺហើយ ដោយមានខ្លឹមសាថា៖ពុំប្រទះឃើញមានបើកបន្ទប់ខារ៉ាអូខេឱ្យភ្ញៀវចូលជួបជុំផឹកស៊ីច្រៀងរាំនោះទេ។ ដោយឡែករដ្ឋបាលស្រុកខ្សាច់កណ្ដាលចុះពិនិត្យថា៖អាហារដ្ឋានយីហោ «វិមានសួគ៌» ដែលក្នុងអាហារដ្ឋានមានបន្ទប់ខារ៉ាអូខេ ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល បាននៅបន្តបើកទទួលភ្ញៀវច្រើន និងបើកបន្ទប់ខារ៉ាអូខេ ល្មើសបទបញ្ជាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ។ ក្នុងនោះរដ្ឋបាលស្រុកខ្សាច់កណ្ដាលក៍បានសម្រេចផ្អាកអាជីវកម្មKTV«វិមានសួគ៌»ជាបណ្ដោះអាសន្ន​ រហូតដល់មានការជូនដំណឹងសារជាថ្មី។ ទាក់ទងទៅនឹងការឆ្លើយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សង្ស័យលោកអធិការស្រុកខ្សាច់កណ្ដាលរាយការណ៍ខុសទេដឹង ឬមួយរាយការណ៍ភូតកុហក់ថា្នក់លើដើម្បីយករួចខ្លួនទេដឹង ដើម្បីលាក់បាំងនៃការពិត ជាហេតុនាំឲ្យក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលឆ្លើយបំភ្លឺបែបនេះ។ ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មាន ម្ចាស់ទន្លេមេគង្គយើងព្យាយាមទូរសព្ទ័ទៅលោកម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្ដាលចូលហើយតែគ្មានអ្នកទទួល។ ម្យ៉ាងវិញទៀតសូមសំណូមពរលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ដែលពលរដ្ឋតែងតែគ្រាំទ្រនឹងសរសើមិនដាច់ពីមាត់នឹងសង្ឃឹមជឿជាក់នោះ សូមមេត្ដាត្រួតពិនិត្យមើលមន្ដ្រីក្រោមឱវាទកុំអោយរាយការណ៍ខុសដូចអធិការស្រុកខ្សាច់កណ្ដាលទៀតកុំអោយមហាជនយល់ច្រឡំកាន់តែខ្លាំង។ ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ អង្គភាពសារព័ត៌មាន ម្ចាស់ទន្លេមេគង្គយើងរង់ចាំបកស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធឬ សមុីភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋសំណូមពរ លោកឧត្ដមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការខេត្ដព្រៃវែង ជួយពង្រឹងកម្លាំងនគរបាលស្រុកពារាំងផង!

(ខេត្ដព្រៃវែង)៖ ពលរដ្ឋនៅស្រុកពារាំង ខេត្ដព្រៃវែង កំពុងកើតក្ដីព្រួយបារម្ហអំពីបញ្ហាភូមិឃុំគ្មានសុវត្ថិភាព ដោយមួយរយៈពេលនេះគេសង្កេតឃើញថា បទល្មើសចោរលួច,ចោរប្លន់ យកទ្រព្យសម្បត្ដិរបស់ប្រជាពលរដ្ឋកើតមានជាហូរហែរនៅស្រុកពារាំងគួរឲ្យកត់សម្គាល់នាពេលកន្លងទៅថ្មីៗនេះ។ ដោយសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យខ្លះបាននិងខ្លះក៍បានរត់គេចខ្លួន និងមួយចំនួនទៀតសមត្ថកិច្ចធ្វើការបង្ក្រាបបានហើយក៍រត់រួចបាត់ទៅវិញដោយសុវត្ថិភាព។ ពលរដ្ឋសំណូមពរ ឲ្យលោកឧត្ដមសេនីយ៍ទោ ព្រុំ សន្ធរ ជួយដាក់ កម្លាំងបន្ថែមដល់ស្រុកពារាំងផង ដើម្បីការពារសុវត្ថិភាពជួនពួកគាត់ផង ឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព។ ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងព្យាយាមសុំការបំភ្លឺពីលោកវរសេនីយ៍ឯកឡុង ប៑ុនធឿន អធិការនគរបាលស្រុកពារាំង តែទូរសព្ទ័ចូលជាច្រើនសារគ្មានអ្នកទទួល។ ទោះជាយ៉ាងណាក្ដី ប្រជាពលរដ្ឋនៅស្រុកពារាំង មានសង្ឃឹមជឿជាក់លើលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរខេត្ដព្រៃវែង លោកតែងតែបញ្ជាឲ្យកងកម្លាំងទាំងអស់យកចិត្តទុកដាក់ការពារសន្តិសុខសណ្តាប់ធ្នាប់ជួនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។ អង្គភាពសារព័ត៌មានយើងរង់ចាំបកស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធទាំង អស់រៀងរាល់ម៉ោងធ្វើការ ៕ ដោយ៖ លោកប៉ែន ឡា  

ព័ត៌មានសន្តិសុខសង្គម

លោកលឹមប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោងត្រូវបានដកចេញពីតំណែង ដោយសារប្រព្រឹត្តអំពើពុករលួយឲ្យឈ្មួញផ្ទះលើចំណីផ្លូវសាធារណៈ

(ខេត្តកំពង់ធំ)៖ បែកធ្លាយក្លិនស្អុយចេញពីការិយាល័យភូមិបាលស្រុកស្ទោង ថាអាងតែខ្លួនជាប្រធានភូមិបាលស្រុក ឃុបឃិតគ្នាជាមួយនិង ឈ្មួញឲ្យសាងសង់ផ្ទះលើចំណីផ្លូវជាតិលេខ៦និងជាតំបន់ហាមឃាត់ មិនឲ្យសាងសង់ផ្ទះសំបែង ឬសាងសង់សំណង់រ៉ឺង.ព្រោះជាចំណីផ្លូវសាធារណ: ដែលរាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតិឲ្យមានការសាងសង់ឡើយ។ ប្រភពព័ត៌មានច្បាស់ការបានឲ្យដឹងថា មានពួកនាយទុនជាច្រើននាក់បានឆ្លៀតឱកាស ក្នុងអណ្ណត្តិលោក លោកលឹម ប៊ុនហេង ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់និងភូមិបាលស្រុកស្ទោង បានឃុបឃិតប្រព្រឹត្តអំពើពុករលួយ សាងសង់ផ្ទះលើដីហាមឃាត់ជាច្រើនគ្រួសារ ដើម្បីបន្តបើកហាងលក់ទំនិញជាបន្តបន្ទាប់ ដែលជាទង្វើខុសច្បាប់ផ្ទុយពីអនុក្រឺត្យណែនាំរបស់រាជរដ្ឋាភិបាល ។ ប្រភពបែកធ្លាយពីសាលាស្រុកស្ទោងបានទម្លាយថា លោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោង និងលោក ភន សំហូត ស្មៀនឃុំបន្ទាយស្ទោង ត្រូវបានប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងមន្រ្តីសាលាស្រុក រួមទាំងប្រជាពលរដ្ឋផ្តិតមេដៃដកហូតតំណែង ទី១លោក លោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោង មកជាមន្រ្តី លោកភន សំហូត ស្មៀនឃុំបន្ទាយស្ទោង មកជាមន្រ្តីបំរើការងារនៅសាលាស្រុក ការដក់តំណែងនេះ គឺបណ្តាលមកពីលោក ទាំងពីមិនមកធ្វើការនៅការិយាល័យ បែរជាយកផ្ទះផ្ទាល់ខ្លួនធ្វើជាកន្លែងធ្វើការ និងប្រព្រឹត្តអំពើពុករលួយ។ ចំណែកបែកធ្លាយក្លិនស្អុយ ដោយសារលោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោង ប្រព្រឹត្តនោះគឺបានធ្វើឲ្យប្រជាពលរដ្ឋមិនពេញចិត្ត ដោយសារដើរគៀបសង្កត់ប្រជាពលរដ្ឋ បង្ករឲ្យមានការរិះគន់យ៉ាង ច្រើនថា បានរត់ការដើម្បីកាត់ប្លង់ដី […]