ខេត្តព្រៃវែង ៖ នគរបាលខេត្តព្រៃវែង បានចុះណែនាំផ្សព្វផ្សាយស្តីពីច្បាប់ បង្ការ និងការពន្លត់អគ្គិភ័យ និងកន្លែងងាយរងគ្រោះ ដល់បណ្តា ស្ថានីយ៍ប្រេងឥន្ធនៈ ដេប៉ូប្រេងឥន្ធនៈ ផ្សារ និងទីតាំងមួយចំនួនទៀតដែលងាយ នឹងរងគ្រោះ ដើម្បីត្រួតពិនិត្យមើលលក្ខណៈបច្ចេកទេសលើការប្រើប្រាស់ក៏ដូចជាការទប់ស្កាត់បង្ការហានិភ័យនានាដែលកើតឡើងជាយថាហេតុ។ ក្រៅពីការចុះត្រួតពិនិត្យលើការប្រើប្រាស់លក្ខណៈបច្ចេកទេសការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានណែនាំអំពីច្បាប់គតិយុត្ត និងការទប់ស្កាត់គ្រោះអគ្គិភ័យដល់បណ្តាក្រុមហ៊ុន ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ខ្ពស់ កុំឱ្យមានការធ្វេសប្រហែលលើប្រពន្ធ័សុវត្ថិភាពផ្សេងៗដែលអាចកើតមានឡើងគ្រប់ពេលវេលា៕
Month: June 2024
អាជ្ញាធរស្រុកពារាំងសូមអំពាវនាវដល់អាជីវករផ្សារកំពង់ពពិលលក់តាមចិញ្ចើមផ្លូវទាំងអស់ ស្តាប់តាមកាណែនាំ ដែលអាជ្ញាធរបានរៀបចំនិងមានទីតាំងរួចជាស្រេច ហើយសូមអញ្ជើញចូលលក់ដូរ ដើម្បីកុំឱ្យរាំងស្ទះដល់ការអភិវឌ្ឍន៍!
(ខេត្តព្រៃវែង)៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ អាជ្ញាធរស្រុកពារាំងសូមអំពាវនាវដល់អាជីវករផ្សារកំពង់ពពិលលក់តាមចិញ្ចើមផ្លូវទាំងអស់ ស្តាប់តាមកាណែនាំ ដែលអាជ្ញាធរបានរៀបចំនិងមានទីតាំងរួចជាស្រេច ហើយសូមអញ្ជើញចូលលក់ដូរនៅកន្លែងដែលអាជ្ញាធរចេញសេចក្តីជូនដំណឹង ដើម្បីកុំឱ្យរាំងស្ទះដល់ការអភិវឌ្ឍន៍គម្រោងជួសជុលផ្លូវបេតុងនៅផ្សារកំពង់ពពិល។ ដែលជាគម្រោងជួសជុលផ្លូវបេតុងដែលជាគម្រោងមន្ទីសាធារណៈការណ៍ខេត្ត តាមការស្នើសុំរបស់អាជ្ញាធរមូលដ្ឋាន ដែមានប្រមាណជា៤០០ម៉ែត្រ ចាប់ពីចំណុចស្ថានីយ៍ប្រេងឥន្ធនៈច្រមុះជ្រូក មកទល់នឹងរង្វង់មូល “ផ្សារកំពង់ពពិល”រួមនិងគម្រោងសាងសង់ស្ពានអាកាសសម្រាប់ឡើងអគារ”ផ្សារកំពង់ពពិល” ក្នុងគោលបំណងដើម្បីឲ្យបង្ករលក្ខណៈមានចំណតម៉ូតូ កង់ នៅជាន់ទី១ ដោយសារផ្សារកំពង់ពពិលមួយនេះគ្មានចំណត ទុកដាក់ម៉ូតូ កង់ អោយបានត្រឹមត្រូវ។ ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ ហើយស្ថានភាពផ្លូវក្នុងផ្សាកំពង់ពពិលមួយនេះ កន្លងទៅ ជាច្រើនឆ្នាំមកហើយ មានសភាពខួចខាតជាខ្លាំង ធ្វើឲ្យ មានទឹកដក់នៅជាប់លើផ្លូវ និងពិបាកធ្វើដំណើ ហើយចរាចរណ៍មានការ កក ស្ទះជាខ្លាំង។ ធ្វើឲ្យអ្នកដំណើលើផ្លូវមួយខ្សែនេះ យឺតយ៉ាវ ក្នុងការចេញដំណើទៅធ្វើការជារៀងរាល់ថ្ងៃ។
តើក្រុមហ៊ុនរម្យខត្តិយាខុនស្រ្តាក់សិនសាងសង់ផ្លូវបេតុងអាមេ នៅឃុំសំបួរ ស្រុកកំពង់រោទិ៍ ត្រឹមត្រូវតាមលក្ខណៈស្តង់ដាបច្ចេកទេសនិងកិច្ចសន្យាគម្រោងដែរឬទេ?
(ស្វាយរៀង)៖ ផ្លូវបេតុងអាមេមួយខ្សែដែលកំពុងសាងសង់មានប្រវែង០,២៨៤គីឡូម៉ែត្រ ទទឹងផ្លូវ ៤,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រនិងធ្វើស្លាកសញ្ញាគម្រោង មហាជនឆ្ងល់ថាតើការសាងសង់ផ្លូវបេតុងអាមេមួយខ្សែនេះត្រឹមត្រូវតាមលក្ខណៈស្តង់ដាបច្ចេកទេសនិងកិច្ចសន្យាគម្រោងដែឬទេ? ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃសម្ផស្ស ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលគេស្គាល់ថាមក្រុមហ៊ុនសាងសង់មានឈ្មោះក្រុមហ៊ុនរម្យខត្តិយាខុនស្រ្តាក់សិន។ ជាក់ស្ដែងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៤ គេសង្កេតឃើញថាការសាងសង់ផ្លូវបេតុងអាមេមួយខ្សែនេះដោយចងដែករង្វើល គម្លាតព្រំប្រទល់ដែកគម្លាតគ្នាឆ្ងាយ មិនមានដុំថ្មចង់កល់ដែក ដោយដាក់ផ្ទាល់ហើយចាក់មេតុងយកតែម្ដង ដែលធ្វើឲ្យផ្លូវដែលសាងសង់រួចប្រើប្រាស់មិនបានយូរ ធ្វើហើយធ្វើទៀត ។ ម្យ៉ាងវិញទៀតក្រុមហ៊ុនរម្យខត្តិយាខុនស្រ្តាក់សិនទទួលការអនុវត្តគម្រោងខុសបច្ចេកទ្ទេស ដោយដាក់ដែកលេខ១០ ទំហំបានតែ៨លី (ដែកវៀតណាម)កិច្ចសន្យាដែក១០លី ហើយការរែងដែកកម្លាតធំ(២តឹក) ហើយការចាក់ បេតុងអត់ដាក់កំណល់តាមបច្ចេកទេស សង្ស័យ សាងសង់រួចផ្លូវគ្មានគុណភាព។ ពលរដ្ឋបានលើកឡើងថាពួកគាត់សប្បាយចិត្តជាខ្លាំងដែលបានផ្លូវមួយខ្សែតែក្រោយបេតុងនេះសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរក៏ដូចជាដឹកជញ្ជូនដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សារ បានយ៉ាងស្រួលផងដែរ។ ប៉ុន្ដែប្រសិនបើក្រុមហ៊ុនទទួលម៉ៅការសាងសង់ធ្វើលំៗដោយមិនត្រឹមត្រូវតាមលក្ខណៈស្តង់ដាបច្ចេកទេស ពួកគាត់ក៏មិនសប្បាយចិត្តដែរ ព្រោះថាផ្លូវប្រើប្រាស់មិនបានយូរ ធ្វើផ្លូវគ្មានគុណភាព ពោលគឺដូចពាក្យចាស់ពោលថា ចាក់ក្រាស់សុីស្តើង ចាក់ស្តើងសុីក្រាស់ តែផ្លូវគ្មានគុណភាព។ ជុំវិញករណីនេះដែរលោកស្រី គង់ សាផាត មេឃុំសំបួរ បានប្រាប់មកអង្គភាពសារព័ត៌មានយើងថាលោកស្រីដាក់ មន្ត្រីគាំទ្រអភិវឌ្ឍន៍ឃុំ ចុះត្រួតពិនិត្យ រួមទាំងមន្ត្រីបច្ចេកទេសត្រួតពិនិត្យផងដែរ ហើយសសៃដែកទំហំគឺគ្រប់លី ឯ កម្រាស់វិញគ្រប់០,១៥ម៉ែត្រ ។ ទាក់ទងករណីនេះដែរ អង្គភាពសារព័ត៌មានយើង […]
ទំនាស់រវាងពលរដ្ឋនិងលោកសឹម សឿនគ្រូពេទ្យ មណ្ឌលសុខភាពព្រៃព្នៅត្រូវបានបញ្ចប់ហើយ ក្រោមកាដោះស្រាយរបស់លោកចេមប្រា អភិបាលស្រុកពារាំង!
(ស្រុកពារាំង)៖នាវេលាម៉ោង 08.00នាទី ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នេះ លោកចេម ប្រា បានដឹកនាំមន្រីក្រោមឱវាទ ប្រជុំដោះស្រាយ នៅចំណុចអធិការរដ្ឋាននគរបាលស្រុកពារាំង។ រឿងទំនាស់ដី (ដីផ្លូវរទេះ) នៅចំណុចភូមិដូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។ បានដោយជោគជ័យ ដោយបងប្អូនប្រជាពលរដ្ឋ ព្រមទទួលយក ដំណោះស្រាយ ឈ្នះ ឈ្នះ របស់លោកអភិបាលស្រុក។ ក្នុងកម្មវិធីអង្គប្រជុំនេះ ដឹកនាំដោយលោក ចេម ប្រា អភិបាលស្រុក៖ + សមាសភាពចូលរួម៖ 1/លោក ស៊ិន សុងហេង អភិបាលរងស្រុក 2/លោកវ.ទោ ស៊ុំ សីហា អធិការ សុ 3/លោក អ៊ុត ស៊ីម មេឃុំកញ្ចំ 4/ប្រជាពលរដ្ឋភូមិដូង សរុបចំនួន៖ 116 នាក់ ស្រី 60 នាក់។ ខ្លឹមសារមានដូចជា៖ 1/លោកអភិបាលស្រុកសន្យា មិនឲ្យមានជាកម្មសិទ្ធ […]
ប្រធានមណ្ឌលសុខភាពព្រៃព្នៅ រំលោភយកដីសាធារណៈ ត្រូវពលរដ្ឋ១ភូមិលើកគ្នាមកតវ៉ា និងមកដកបង្គោលថ្មចោល!
(ព្រៃវែង)៖ ប្រជាពលរដ្ឋរាប់រយគ្រួសារនៅភូមិដូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង បានលើកឡើងដូចៗគ្នាថា៖ ក្រោយពួកគាត់ប្ដឹងនិងរាយការណ៍ទៅលោកមេឃុំកញ្ចំ ជាច្រើនលើកមកហើយ នៅតែគ្មានចំណាត់ការ គឺបានត្រឹមសន្យាខ្យល់។ ទើបពួកខ្លួនសម្រេចលើកគ្នាមួយភូមិ មកដកបង្គោលថ្ម ដែលលោក ស៊ឹម សឿន ប្រធាន”មណ្ឌលសុខភាពព្រៃព្នៅ”ដាំរំលោភនិងកាន់កាប់ដីសាធារណៈរបស់រដ្ឋចោលតែម្ដង។ -ករណីនេះលោក ស៊ឹម សឿន ប្រធាន”មណ្ឌលសុខភាពព្រៃព្នៅ”បានថ្លែងទទួលស្គាល់ថារូបលោកពិតជាបានដាំបង្គោលថ្មកំណត់ព្រំ និងកាន់កាប់ដីសាធារណៈប្រាកដមែន ដោយផ្អែកលើហេតុផល គ្រប់គ្រងនិងថែទាំផ្លូវ។ សូមជម្រាបថា ដីទំនាស់មួយនេះជាដីសាធារណៈរបស់រដ្ឋ ទទឹងជាង៧០ម៉ែត្រ និងបណ្ដោយប្រមាណជា៨០ម៉ែត្រ ត្រង់ចំណុចខាងកើតជាប់និងគល់ស្ពានដូង ស្ថិតនៅភូមិដូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។ ជុំវិញរឿងនេះ កាលពីព្រឹកទី០៩.០៦.២០២៤ ពលរដ្ឋរាប់សិបនាក់នៅភូមិដូង បានលើកគ្នាមកដកបង្គោលថ្មចោល។ ក្រោយលោក ស៊ឹម សឿន ដាំជាជួរចំកណ្ដាលដីពីមុខទៅក្រោយ ដើម្បីពុះចែកដីជា២ និងកំណត់ព្រំដី។ -បើតាមពលរដ្ឋមូលហេតុ ដែលពួកខ្លួនដកបង្គោលថ្មចោលបែបនេះ ក៏ព្រោះតែលោក ស៊ឹម សឿន ដាំរំលោភលើដីសាធារណៈ ដាំដោយមិនប្រាប់មុន។ ហើយពួកគាត់ប្ដឹងទៅលោកមេឃុំ ឱ្យជួយចាត់វិធានការ ដកចេញវិញ ប៉ុន្តែលោកមេឃុំ បានត្រឹមសន្យា និងលើកពេលរហូត។ […]
ផ្ទះ ចំនួន ០២ខ្នង ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់គ្រួសារក្រីក្រចំនួន ០២គ្រួសាររស់នៅ ស្រុកកំចាយមារ ខេត្តព្រៃវែង
ព្រៃវែង ៖ ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង រួមជាមួយគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមការងារកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ផ្ទះ ចំនួន ០២ខ្នង ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យចំនួន ០២បង្គន់ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារក្រីក្រចំនួន ០២គ្រួសាររស់នៅឃុំក្រញូង និងឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ ក៏មានការផ្តល់ជូននូវសម្ភារប្រើប្រាស់ប្រចាំថ្ងៃបន្ថែមមួយចំនួនទៀត ដោយក្នុង១គ្រួសារទទួលបាន៖ […]