ព័ត៌មានរាយការណ៍

ស្ត្រីក្រីក្ររងអំពើហិង្សា បែកក្បាល បាក់ឆ្អឹង អំពាវនាវឱ្យតុលាការក្រុងភ្នំពេញ ជួយផ្តល់យុត្តិធម៌ ខណៈក្រុមគ្រួសារជនបង្ក នៅមានសេរីភាព និងបង្កការគំរាមកំហែងសុវត្ថិភាព ជនរងគ្រោះ

ភ្នំពេញ៖ កាលពីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានអំពើហិង្សាមួយបានកើតឡើង បណ្តាលអោយ ស្ត្រីក្រីក្រ២នាក់ ម្តាយនិងកូន រងរបួសបែកក្បាល ដេរ៤ថ្នេរ និងបាក់ឆ្អឹងជំនី ខណៈភាគីជនបង្កនៅមានសេរីភាព និង បានបង្កការគំរាមកំហែងដល់សុវត្ថិភាពជនរងគ្រោះ ទោះបីតំណាងអយ្យការបានចោទប្រកាន់ គ្រួសារជនបង្កទាំង៣នាក់ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បរិហាកេរ្តិ៍និងជេរប្រមាថជាសាធារណៈ ក៏ដោយ។ ស្ត្រីឈ្មោះ មៀវ នី ជាកូននិង ម្តាយឈ្មោះ រុន សាយ រស់នៅផ្ទះជួលក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខ័ណ្ឌមានជ័យ ភ្នំពេញ បានរៀបរាប់អោយអ្នកសារព័ត៌មានយើងដឹងថា កាលពីយប់កើតហេតុ ពួកគាត់ទាំង២នាក់ រួមជាមួយមិត្តភ័ក្ត្រ កំពុងដើរលើផ្លូវសាធារណៈ ពេលមកដល់មុខផ្ទះឈ្មោះ នង សំអាង ហៅ យាយម៉ាប់ គាត់បានស្រែកជេរប្រមាថម្តាយនិងខ្លួនយ៉ាងខ្លាំង ហើយបានស្ទុះមកច្រានម្តាយនាងខ្ញុំអោយដួលលើផ្លូវ ទើបខ្លួនចូលទៅឃាត់ ស្រាប់តែប្តីរបស់ឈ្មោះ នង សំអាង ដែលមានឈ្មោះ ចែម វ៉ានី បានស្ទុះមកសង្កត់ក្បាលនិងចាប់ដៃនាងខ្ញុំទាំងពីរទាញទៅក្រោយ ដើម្បីអោយប្រពន្ធគាត់ និង កូនស្រីឈ្មោះ ស្រីកា […]