ព័ត៌មានជាតិ

បាន ៧០%ហើយ ករណីចាក់ថ្មរំលោភយកទន្លេ បច្ចុប្បន្នម្ចាស់ដីកាយថ្មចេញវិញ!

(កំពង់ចាម ): ករណីចាក់ថ្មរំលោភយកទន្លេ បច្ចុប្បន្នម្ចាស់ដីកាយថ្មចេញវិញបាន ៧០% ដោយម្ចាស់ដីប្តេជ្ញាកាយឲ្យរួចរាល់ក្នុងរយៈពេល ១០ ថ្ងៃទៀត នេះបើតាមការឲ្យដឹងពីអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម គឺឯកឧត្តម អ៊ុន ចាន់ដា ដែលបានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យដោយផ្ទាល់ នូវវឌ្ឍនភាព នៃការកាយយកថ្មចេញពីទន្លេវិញ ស្ថិតនៅចំណុចដីកើតហេតុ ក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ នាព្រឹកថ្ងៃសៅរ៍ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៤ នេះ ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ម្ចាស់ដីដែលចាក់ថ្មរំលោភយកទន្លេ ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ បច្ចុប្បន្នបាន និងកំពុងអនុវត្តនូវវិធានការរបស់រដ្ឋបាលខេត្ត ដោយធ្វើការកាយយកថ្មចេញពីផ្ទៃទន្លេ បានលទ្ធផល ៧០% ហើយៗបច្ចុម្ចាស់ដីកំពុងបន្តការយកថ្មចេញឲ្យបានរួចរាល់ ១០០% នៅក្នុងរយៈពេល ១០ ថ្ងៃទៀត ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ជាមួយនឹងការចុះពិនិត្យដោយផ្ទាល់នេះ លោកបានណែនាំដល់មន្ត្រីនៃមន្ទីរធនធានទឹក សហការការងារជាមួយនឹងក្រុមការងារប្រមូលថ្មចេញ ដោយត្រូវដាក់ពូងកំណត់ព្រំប្រទល់ និងការកំណត់ជម្រៅទឹក និងឈានដល់ការតាមដានអង្កេត […]