ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តមបណ្ឌិត ឆាល អេស យ៉ាង(Charles S.Yang) ប្រធានសហព័ន្ធសន្តិភាពសកល(UPF) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តមបណ្ឌិត ឆាល អេស យ៉ាង(Charles S.Yang) ប្រធានសហព័ន្ធសន្តិភាពសកល(UPF) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេ។ ព្រឹកថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ #CharlesSYang #UPD #ហ៊ុនសែន #HunSen #កម្ពុជា #Cambodia

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានមូលនិធិ GX Foundation ជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក LEUNG Chun-Ying ប្រធានមូលនិធិ GX Foundation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ សូមបញ្ជាក់ថា មូលនិធិ GX Foundation ក្រោមការដឹកនាំរបស់លោក Leung Chun-ying ជាប្រធាន បានចូលរួមចំណែកជួយដល់ប្រទេសកម្ពុជា យ៉ាងសកម្មលើវិស័យសុខាភិបាល ជាពិសេសក្នុងគ្រាកម្ពុជាជួបវិបត្តិជំងឺឆ្លងកូវីដ-១៩។ បច្ចុប្បន្នមូលនិធិ GX Foundation កំពុងបន្តគម្រោងវះកាត់ភ្នែកឡើងបាយ ដើម្បីជួយព្យាបាលជំងឺភ្នែក​ដល់ប្រជាជនកម្ពុជា។ គម្រោងនេះពិតជាមានអត្ថប្រយោជន៍ក្នុងការចូលរួមពង្រឹង និងលើកម្ពស់​សុខ​ភាព​សាធារណៈដែលជាផ្នែកមួយ នៃការគាំទ្រគោលនយោបាយអភិវឌ្ឍន៍ សម្រាប់អាណត្តិទី៧​នៃរាជ​រដ្ឋា​ភិបាលកម្ពុជា៕

ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋផ្ទុះការតវ៉ាគម្រោងស្ដារប្រឡាយរបស់រដ្ឋ ដើម្បីយកអាចម៍ដីទៅធ្វើផ្លូវជួនប្រជាពលរដ្ឋ តែបែជាយកអាចម៍ដីទៅលក់ឲ្យក្រុមហ៑ុនឯកជន នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

ខេត្ដស្វាយរៀង៖ ពលរដ្ឋជាច្រើនគ្រួសារបាននាំគ្នាផ្ទុះការតវ៉ាពាក់ព័ន្ធគម្រោងស្ដារប្រឡាយរបស់រដ្ឋ មួយកន្លែង ដើម្បីយកអាចម៍ដីទៅចាក់ធ្វើផ្លូវជួនប្រជាពលរដ្ឋ សម្រាប់ធ្វើដំណើរ តែបែរជាយកអាចម៍ដីនេះទៅលក់ឲ្យក្រុមហ៊ុនឯកជនយ៉ាងរំភើយទៅវិញ។ ការផ្ទុះតវ៉ាពីប្រជាពលរដ្ឋនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០២៤ស្ថិតនៅភូមិរោទិ៍ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ពលរដ្ឋបានឲ្យដឹងថា ពួកគាត់នាំគ្នាតវ៉ានៅរសៀលថ្ងៃនេះដោយសារអាជ្ញាធរមិនគោរពតាមការសន្យា ក្នុងការយកអាចម៍ដីប្រឡាយរបស់រដ្ឋ ធ្វើផ្លូវលើខ្នងប្រឡាយ៥ម៉ែត្រ ដែលមានប្រវែងប្រមាណជាង៥គីឡូម៉ែត្រ ហើយបណ្ដោយឱ្យក្រុមហ៊ុនជីកយកអាចម៍ដីប្រឡាយរដ្ឋទៅចាក់ឲ្យក្រុមហ៑ុនឯកជនទៅវិញ។ ពលរដ្ឋបានលើកឡើងថា ពួកគាត់មានការសប្បាយចិត្តយ៉ាងខ្លាំងដែលបានអាជ្ញាធរថ្នាក់ឃុំ ស្រុក ខេត្ត បានគិតគូរដល់ប្រជាពលរដ្ឋក្នុងការរស់នៅប្រកបរបរកសិកម្មផ្សេងៗក៏ដូចជាមានការអភិវឌ្ឍផ្លូវ ប្រឡាយទឹក ស្ពាន ជាដើម ដើម្បីឲ្យងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សារ។ តែផ្ទុយទៅវិញការស្ដារប្រឡាយរបស់រដ្ឋមួយខ្សែក្នុងភូមិរោទិ៍ ឃុំខ្សែត្រនេះ ដើម្បីយកអាចម៍ដីធ្វើផ្លូវជូនប្រជាពលរដ្ឋ សម្រាប់ធ្វើដំណើរនោះ តែមិនដូច្នោះទេ បែរជាអាជ្ញាធរ បណ្ដោយឲ្យក្រុមរថយន្តដឹកដី ជីកយកអាចម៍ដីទៅលក់ឲ្យក្រុមហ៊ុនឯកជនយ៉ាងរំភើយ ដោយមិនខ្វល់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាមួយគ្នានេះ ពលរដ្ឋនាំគ្នាមានការងឿយឆ្ងល់ថា រឿងនេះតើអាជ្ញាធរ ភូមិ ឃុំ ស្រុក បានដឹងដែរឬទេ? ឬមួយដឹងហើយធ្វើជាមិនដឹងមិនលឺ បណ្ដោយឲ្យក្រុមហ៊ុនដឹកអាចម៍នេះកាយយកដីទៅលក់តាមតែអំពើចិត្តបែបនេះ!។ ជុំវិញករណីនេះដែរ ភ្នាក់ងារអង្គភាពសារព័ត៌មានយើងប្រចាំខេត្តស្វាយរៀង មិនអាចទំនាក់ទំនងទៅលោកមេឃុំខ្សែត្របានទេ នៅរសៀលថ្ងៃទី២៧ខែមករា ឆ្នាំ២០២៤ នេះ។ ចំណែកឯលោក ឃុត គីម អភិលរងស្រុកកំពង់រោទិ៍ទទួលបន្ទុកកិច្ចការងារនេះ បានឲ្យដឹងថា […]

ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

ល្បែងសុីសងមាន់ជល់ តាមអនឡាញ ជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតឡូតូកំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្នុងភូមិតាស្គរ ក្រុងអរិយក្សត្រ!

ខេត្តកណ្ដាល៖ ទីតាំងបនល្បែងស៊ីសងតាមអនឡាញមាន់ជល់ កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្នុងតារងទាល់ទះមួយកន្លែងភូមិតាស្គរ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលគេស្គាល់ថាម្ចាស់ផ្ទះប្តីឈ្មោះ សុន ប្រពន្ធឈ្មោះមា ។ ចំពោះករណីរឿងល្បែងសុីសងខាងលើនេះអង្គភាពយើងបានរាយការណ៍ទៅលោក លោក រស់ បាលីន អធិការក្រុងអរិយក្សត្រដែរ លោកឆ្លើយថា៖អរគុណបង ចាំខ្ញុំអោយកម្លាំងជំនាញចុះធ្វើការ។ ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋដែលរស់នៅសង្កាត់សារិកាកែវ បាននាំគ្នាធ្វើការសំណូមពរមកដល់លោក រស់ បាលីន អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ សូមជួយមានវិធានការ ផ្លូវច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ពិសេសអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៩ចំណុច។ ទោះជាយ៉ាងណា សារព័ត៌មានយើង រង់ចាំបំភ្លឺគ្រប់បណ្តារស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការ តាមរបបស្តីពីអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕

ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿងបុកម៉ូតូ បណ្តាលឲ្យធ្លាក់ចូលប្រឡាយទឹកស្អុយ

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ រថយន្ត COROLA មួយគ្រឿងបេីកបរក្នុងល្បឿនលឿនជ្រុលបុកម៉ូតូស្ត្រីជាកម្មការិនីរោងចក្រម្នាក់ បណ្តាលឱ្យធ្លាក់ចូលប្រឡាយទឹកស្អុយ ទាំងរថយន្តទាំងម៉ូតូ ទាំងមនុស្ស ស្ថិតនៅតាមផ្លូវជាតិលេខ៤ ចំណុចភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុស្ត្រីរងគ្រោះជិះម៉ូតូ ហុងដាឌ្រីម ចេញពីរោងចក្រក្បែរកន្លែងកេីតហេតុ នៅលើផ្លូវដីមាត់ប្រឡាយ រៀបនឹងឆ្លងផ្លូវទៅហើយ ស្រាប់តែរថយន្តបង្កម៉ាក COROLA ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-2144 បើកពីលិចទៅកើតល្បឿនលឿន ជ្រុលបុក រុញធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ ទាំងរថយន្តទាំងម៉ូតូ ធ្លាក់ទាំងមនុស្ស សំណាងល្អស្ត្រីរងគ្រោះរបួសស្រាល រីឯអ្នកបើកបររថយន្តគេចខ្លួនបាត់។ សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីរងគ្រោះមានឈ្មោះ ទេព ទូច អាយុ៣០ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល មានស្រុកកំណើតនៅភូមិស្វាយប៉ោ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ។ ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕

ព័ត៌មានជាតិ

កងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោក វរសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ដ បានចុះបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ព្រះវិហារ៖ នៅវេលាម៉ោង ១២ និង ០០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចផ្ទះរបស់ឈ្មោះ ទូច នឿន ស្តិតក្នុងភូមិអន្លង់វែង ឃុំកន្តួត ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ កំលាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោក វរសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ដ បានចុះបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ នៅពេលកម្លាំងចុះទៅដល់ទីតាំងខាងលើឈ្មោះ ទូច នឿន និង បក្សពួកបាននាំគ្នារត់គេចខ្លួនអស់ បន្ទាប់ពីធ្វើការឆែកឆេរ យើងបានរកឃើញវត្ថុតាង អាវុធAK៤៧ ចំនួន ០១ដើម (គ្មានលេខ), អាវុធកែច្នៃចំនួន ០២ដើម, បង់កាំភ្លើង AK៤៧ចំនួន ០២, គ្រាប់កាំភ្លើងAK៤៧ចំនួន ៣៧គ្រាប់, គ្រាប់ពីដាងកង់ចំនួន ០១កញ្ចប់, សម្ភារសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ដ បានបញ្ជូនសំណុំរឿងមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារដើម្បីចាត់ការបន្តតាមនីតិវិធី។

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកត្រីខកំប៉ុង ដែលទទួលបានពីសប្បុរសជន ដល់អង្គភាពចំណុះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ!

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យក្រុមការងារធ្វើការបែងចែកត្រីខកំប៉ុង ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជន ជូនដល់តំណាងតាមបណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជាអង្គភាពចំណុះ យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយម្នាក់ៗទទួលបានត្រីខកំប៉ុង ចំនួន ០១យួរ ស្មើ១០កំប៉ុងដូចៗគ្នា និងបានផ្ដល់ជូននូវត្រីខកំប៉ុងក្នុង០១អង្គភាពចំនួន ០២កេស បន្ថែមទៀត សម្រាប់បម្រុងទុកក្នុងរោងបាយផងដែរ៕

ព័ត៌មានជាតិ

លោក ឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគីរីវង់ ខេត្តតាកែវ

(ខេត្តតាកែវ)៖ រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលស្រុកគីរីវង់ លោក ឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគីរីវង់ ខេត្តតាកែវ ដែលមានការចូលរួមពី លោក លោកស្រី អភិបាលរងស្រុក លោកនាយ ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិភ្នំដិន លោកប្រធានការិយាល័យ គយ និងរដ្ឋករ ភ្នំដិន លោកមេបញ្ជាការ វរសេនាតូចលេខ១យោធាការពារព្រំដែនខេត្តតាកែវ លោកមេបញ្ជាការវរសេនាតូចលេខ៦០៣ នគរបាលការពារព្រំដែនខេត្តតាកែវ លោក អធិការនគរបាលស្រុក លោកមេបញ្ជាការ ផ្នែកសឹករងស្រុក លោក លោកស្រី ប្រធានការិយាល័យ អង្គភាពជុំវិញស្រុក លោកមេឃុំ-នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំទាំង១២ និងមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរងខេត្ត លោកនាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរទាំង៧ នាយការិយាល័យចំណុះមន្ទីរទាំងអស់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង១០ ផងដែរ។

ព័ត៌មានជាតិ

អបអរសាទរ៖លោក ហេង វុទ្ធី ស្នងការខេត្តកំពង់ចាម ត្រូវព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្ដរស័ក្ដិ ជាឧត្តមសេនីយ៍ទោ!

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១១.០១.២០២៤។ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ទោ ដល់លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម៕

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសបារាំង

(ប៉ារីស, ស្វីស)៖ នៅវេលាម៉ោងប្រមាណជា៨យប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅប្រទេសបារាំង ត្រូវនឹងម៉ោង២ទៀបភ្លឺថ្ងៃទី១៨ ខែមករា ម៉ោងនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូ​អញ្ជើញដល់ទី​ក្រុង​ប៉ារីស ប្រទេសបារាំង ប្រកបដោយសុខសុវត្ថិភាព។ ដំណើរអញ្ជើញដល់ព្រលានយន្តហោះក្នុងទីក្រុងប៉ារីស ប្រទេសបារាំង សម្តេចធិបតី និងលោកជំទាវ​បណ្ឌិត ទទួលបានការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់​ លោក Paul FURIA អនុប្រធានពិធីការរដ្ឋ ទទួលបន្ទុកការងារពិធីការរបស់បារាំង​ ព្រមទាំងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស​បារាំង។ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅប្រទេសបារាំង តបតាម​ការ​អញ្ជើញរបស់លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្ដេចធិបតី នឹងត្រូវទទួលស្វាគមន៍ និងមានកិច្ច​សន្ទនា​ផ្លូវការ​ជាមួយលោកប្រធានាធិបតី ម៉ាក្រុង នៅវិមានអេលីហ្សេ។ ជំនួបកំពូលនេះ ផ្ដល់ឱកាស​ដ៏ប្រសើរ​សម្រាប់​រដ្ឋាភិបាល នៃប្រទេសទាំងពីរ​បញ្ជាក់​ជា​ថ្មីនូវ​ការប្ដេជ្ញាចិត្តរួមក្នុងការលើកកម្ពស់​ទំនាក់​ទំនងជាប្រពៃណី​នៃមិត្តភាព​ដ៏ស្និទ្ធស្នាល និងល្អប្រសើរ​ឱ្យឈានដល់កម្រិតថ្មី ដាក់ចេញផែនការ​សកម្ម​ភាព​ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែល​ផ្តល់​ប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងរួមគ្នាដោះស្រាយ​បញ្ហាប្រឈម​សកល […]