ព័ត៌មានអន្តរជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន,,,

ប៉េកាំង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាកា់ប្រធានាធិបតីចិន។ ក្នុងជំនួបនោះ កូនប្រុសរបស់សម្តេចតេជោ គឺឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្តម ហ៊ុន ម៉ានី ក៏ទទួលបានការស្វាគមន៍ពីលោកប្រធានាធិបតីចិនផងដែរ។ បន្ទាប់ពីជំនួបសម្តែងការគួរសម និងពិភាក្សាការងារហើយនោះ លោកប្រធានាធិបតីចិន ក៏បានរៀបចំអាហារមិត្តភាពកម្រិតខ្ពស់ជូនសម្តេចតេជោ និងគណៈប្រតិភូផងដែរ។ សូមជម្រាបថា សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន។ ក្រៅពីជំនួបជាមួយប្រធានាធិបតីចិនហើយនោះ សម្តេចតេជោ ក៏មានជំនួបជាមួយប្រធានសភា និងនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាងផងដែរ។ បន្ទាប់ពីជំនួប សម្តេចតេជោ និងលោក លី ខឺឈាង អញ្ជើញជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន។ ឯកសារចំនួនប្រមាណ១២ ត្រូវបានរំពឹងថា នឹងត្រូវចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនេះ៕  

ព័ត៌មានអន្តរជាតិ

ករណីដ៏រន្ធត់.រត់ជាន់គ្នាស្លាប់ អំឡុងពេលអបអរឆ្នាំថ្មីកាលពីយប់មិញ នៅប្រទេស អ៊ូហ្គង់ដា.!

តាមព័ត៌មានបឋម មានមនុស្សចំនួន៩នាក់បានស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នា នៅផ្សារទំនើបមួយក្នុងរដ្ឋធានីនៃប្រទេសអ៊ូហ្គង់ដានៅថ្ងៃអាទិត្យទី០១ខែមករានេះ ខណៈមនុស្សម្នា នាំគ្នាអបអរពិធីឆ្លងឆ្នាំថ្មី។ សេចក្តីរាយការណ៍បានឲ្យដឹងថា បន្ទាប់ពីមានការបាញ់កាំជ្រួចនៅខាងក្រៅផ្សារ Freedom City Mall ក្នុងទីក្រុង Kampala ការរត់ជាន់គ្នាបានកើតឡើង ដែលបណ្តាលឲ្យមនុស្សប្រាំនាក់ស្លាប់ភ្លាមៗ និងច្រើននាក់ទៀតរងរបួស។ ក្រុមសង្គ្រោះបន្ទាន់បានទៅដល់កន្លែងកើតហេតុ និងបានដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យ ដោយក្នុងនោះ មាន៩នាក់ត្រូវបានបញ្ជាក់ថា ស្លាប់៕

ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងចោទសហរដ្ឋអាមេរិកថា កំពុងព្យាយាមបង្កើត NATO នៅអាស៉ី

(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងមានបំណងបង្កើតបក្សសម្ព័ន្ធយោធា ដូចគ្នានឹងអង្គការណាតូ (NATO)

ព័ត៌មានអន្តរជាតិ

ស្លាប់ពលករខ្មែរ៥នាក់ និងរបួសធ្ងន់៨នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

(ប្រទេសថៃ)៖ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់ចំនួន ៥ នាក់ដែរ ក្នុងចំណោមជនរងគ្រោះសរុប១៣នាក់ ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបានកើតឡើងនៅក្នុងខេត្តស្រះកែវ ប្រទេសថៃ ដោយសាររថយន្តក្រឡាប់។ ករណីនេះបើតាមសេចក្តីរាយការណ៏ដែលទទួលបានបឋមគឺបានបញ្ជាក់ថា បានកើតឡើងនថ្ងៃទី២,ខែវិច្ឆិកា,ឆ្នាំ២០២១វេលាម៉ោង ៩ និង ១០ នាទីយប់ ខាងមុខសាលារៀន ខ្លងយ៉ាយឥន្ទ្រ ក្នុងភូមិសាស្ត្រឃុំវុាំងថង ស្រុកវុាំងសុំប៊ូន ខេត្តស្រះកែវ។ព័ត៌មានបឋមបានបញ្ជាក់ថា មានរថយន្តមួយគ្រឿងដែលដឹកពលករខ្មែរសរុបទាំងអស់ចំនួន ១៣ នាក់ បានបើកបរក្នុងល្បឿនលឿន ហើយបានរេចង្កូតទៅបុកនឹងសសរបង្គោលភ្លើង និងធ្វើអោយរថយន្តក្រឡាប់ជាច្រើនត្រឡប់ ធ្វើអោយពលករខ្មែរស្លាប់ និងរបួសធ្ងន់ជាច្រើននាក់។ក្រោយពីកម្លាំងតម្រួតថៃចុះពិនិត្យជាក់ស្តែងគឺសង្គេតឃើញថា មានមនុស្សស្លាប់នៅនឹងកន្លែងចំនួន ៥ នាក់ ក្នុងនោះស្រី៣ ប្រុស២ និងអ្នកបើកបររថយន្តដែលជាជនជាតិថៃម្នាក់ ដោយឡែកពលករខ្មែរដែលរបួសធ្ងន់ចំនួន ៨ នាក់ទៀត កំពុងបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ចំណែកមូលហេតុ និងអត្តសញ្ញាណយើងនៅមិនទាន់ទទួលបាននៅឡើយ៕  

ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានអន្តរជាតិ

អភិបាលខេត្តកំពត សន្យាថានឹងធ្វើឲ្យផ្សារ(កំពង់ត្រាច) មានអនាម័យស្អាត គ្មានការជន់លិច និងក្លិនស្អុយក្នុងផ្សារ.ទៀតទេ.!

(ខេត្តកំពត)៖ ក្រោយពីបានទទួលនូវសំណូមពរ និងមើលឃើញផ្ទាល់នូវតម្រូវការចាំបាច់សម្រាប់អាជីវករលក់ដូរក្នុងផ្សារកំពង់ត្រាច ដោយសារប្រព័ន្ធលូបង្ហូរទឹកកខ្វក់ចេញពីផ្សារ ដែលមានការកកស្ទះយូរឆ្នាំមកហើយនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានសន្យាថានឹងរៀបចំស្តារប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងរៀបចំសណ្តាប់ធ្នាប់ផ្សារឲ្យបានល្អ រក្សាបាននូវអនាម័យស្អាត បញ្ចៀសការជនលិចពេលមានភ្លៀង ឬក្លិចស្អុយ ដូចមុនទៀតទេ។ បន្ទាប់ពីបានចុះទៅធ្វើវេទិការដោះស្រាយជម្លោះដីត្រពាំងបបុស ជូនប្រជាពលរដ្ឋនៅថ្ងៃទី២៨ ខែ ដដែលនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានចុះពិនិត្យ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារកំពង់ត្រាច ស្ថិតស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីទទួលយកនូវសំណូមពរ និងបញ្ហាផ្សេងៗរបស់អាជីវករ និងប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារ។   ក្នុងដំណើរនៃការចុះពិនិត្យ និងសំណេះសំណាលនេះ អាជីវករជាអ្នកលក់ដូរ និងប្រជាពលរដ្ឋជាច្រើន បានលើកជាសំណើរដល់ឯកឧត្តមអភិបាលខេត្ត ឱ្យជួយសម្រួល និងធ្វើការស្តារប្រព័ន្ធលូបង្ហូរទឹកកខ្វក់ក្នុងផ្សារ ដែលបានកកស្ទះបង្ករឱ្យមានក្លិនស្អុយ ហើយពេលភ្លៀងមកម្តងៗមានការជន់លិចផ្សារដែលធ្វើឱ្យអាជីវករពិបាកក្នុងការលក់ដូរ។ អាជីវករ និងប្រជាពលរដ្ឋបានបញ្ជាក់ថា លូបង្ហូរទឹកកខ្វក់ក្នុងផ្សារនេះ គឺមានការកកស្ទះយូរឆ្នាំមកហើយ ហើយប្រធានផ្សារកំពង់ត្រាចនេះ មិនសូវមានការយកចិត្តទុកដាក់ក្នុងការរៀបចំសោភ័ណភាព និងសណ្តាប់ធ្នាប់អនាម័យ ដោយកង្វះខាតការគ្រប់គ្រងកាកសំណល់ ដែលបណ្តាលឱ្យមានការកកស្ទះប្រព័ន្ធលូ។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានទទួលយកនូវសំណូមពររបស់អាជីវករ និងប្រជាពលរដ្ឋ […]

ព័ត៌មានអន្តរជាតិ

ប្រមុខអង្គការសហប្រជាជាតិថ្កោលទោស ចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាត នៅរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន !

(រដ្ឋធានីកាប៊ុល)៖ សារព័ត៌មានរ៉យទ័របានផ្សាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស បានប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារភេរវកម្ម បំផ្ទុះគ្រាប់បែកអត្តឃាតពីរលើក ដែលបានសម្លាប់មនុស្សយ៉ាងហោចជាង ៧០នាក់ និងបង្ករឲ្យជនស៊ីវិលប្រមាណ ១៤០នាក់ទៀតរងរបួស នៅក្បែរអាកាសយានដា្ឋនទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ក្នុងសប្តាហ៍នេះ ។ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេរហ្វែន ឌូហ្ស៊ារីក បានប្រាប់សារព័ត៌មានរ៉យទ័រថា សោកនាដកម្មនេះ បានគូសបញ្ជាក់ ពីការប្រែប្រួលនៃស្ថានភាព នៅមូលដ្ឋានក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែ ក៏ពង្រឹងការតាំងចិត្តរបស់យើងផងដែរ នៅពេលយើងបន្តផ្តល់ជំនួយបន្ទាន់ នៅទូទាំងប្រទេស ក្នុងការគាំទ្រប្រជាជនអាហ្វហ្គានីស្ថាន។ តាមដែលយើងដឹងនៅពេលនេះ មិនមានជនរងគ្រោះ និងរបួសក្នុងចំណោមបុគ្គលិកអង្គការសហប្រជាជាតិនោះទេ។ ស្របពេលជាមួយគ្នានេះ អង្គការ NATO ក៏បានធ្វើការថ្កោលទោស ចំពោះការវាយប្រហារភេវរកម្មបំផ្ទុះគ្រាប់បែកអត្តឃាតនៅអាកាសយានដ្ឋានកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៣នាក់ ក្នុងនោះមានពលរដ្ឋអាហ្វហ្គានីស្ថាន៦០នាក់ និងទាហានអាមេរិក១៣នាក់ និង១៤០នាក់ទៀតរងរបួស។ មន្រ្តីអាមេរិកបាននិយាយថា មន្ទីរបញ្ចកោណបានត្រៀមខ្លួនជាស្រេច សម្រាប់ការវាយប្រហារសារជាថ្មីទៀតបស់ក្រុមរដ្ឋឥស្លាម ក្រោយទាហានអាមេរិក ត្រូវបានសម្លាប់នៅអាកាសយានដ្ឋាន រដ្ឋធានីកាប៊ុល ស្របពេលដែលប្រតិបត្តិការជម្លៀសមនុស្សរបស់សហរដ្ឋអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាននៅតែបន្តនៅឡើយ។ មេបញ្ជាការ […]

ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានអន្តរជាតិ

វៀតណាម បន្តបំបែកកំណត់ត្រា ៤ ថ្ងៃជាប់ៗ គ្នា ដោយនៅថ្ងៃ ចន្ទ នេះ រកឃើញមានករណីអ្នកឆ្លងកូវីដ-១៩ រហូតដល់ ១១.៣៥២ករណីឯណោះ.!

(អន្តរជាតិ)៖ គិតត្រឹមម៉ោង ៨ ព្រឹក ថ្ងៃ ចន្ទ ទី ២៣ ខែ សីហា ឆ្នាំ ២០២១ នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងតំបន់អាស៊ាន បានកើនឡើងដល់ ៩.៣១៥.១៧០ ករណី ក្នុងនោះមានអ្នកបាត់បង់ជីវិតសរុបចំនួន ២០៦.១៧៤ ករណី ។ ឥណ្ឌូនេស៊ីនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកគឺប្រទេសហ្វីលីពីន ប្រទេសម៉ាទ្បេស៊ី និងប្រទេសថៃ ។ ខាងក្រោមនេះ ជារបាយការណ៍នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០២១៖ – ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣.៩៧៩.៤៥៦ ករណី – ហ្វីលីពីន ឆ្លងចំនួន ១.៨៣៩.៦៣៥ ករណី – ម៉ាទ្បេស៊ី ឆ្លងចំនួន ១.៥៥៥.០៩៣ ករណី – ថៃ ឆ្លងចំនួន […]

ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិតឡានដ៏ល្បី ឈ្មោះ «Toyota» បានប្រកាសបិទរោងចក្រជាបណ្តោះអាសន្ន នៅក្នុងប្រទេសថៃ.!

បាងកក៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បី និងធំរបស់ជប៉ុន Toyota Motor បានប្រកាសផ្អាកការផលិតរថយន្ត នៅក្នុងក្នុងប្រទេសថៃ ជាបណ្តោះអាសន្ន ដោយសារកង្វះខាតគ្រឿងបង្គុំ ខណៈដែលក្រុមហ៊ុនផលិតរថយន្ត ស្ទើរតែពាសពេញពិភពលោកបានជួបបញ្ហាកង្វះបន្ទះឈីបជាសកល ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២១ បានឲ្យដឹងថា ក្រុមហ៊ុន ផលិតរថយន្ត Toyota Motors Thailand ដែលជាបុត្រសម្ព័ន្ធរបស់ Toyota Motor បានចេញសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានផ្អាកជាបណ្តោះអាសន្ននូវការ ផលិតរថយន្តនៅក្នុងរោងចក្រ Ban Pho Plant, Samrong Plant និង Gateway Plant ចាប់ពីថ្ងៃទី ២០ កក្កដា ២០២១ ។ សូមជម្រាបថា រោងចក្រទាំង ៣ ខាងលើនៅក្នុងប្រទេសថៃនេះ មានសមត្ថភាពអាចផលិតរថយន្ត Toyota បានប្រមាណ ៥៥០០០០ គ្រឿងក្នុងមួយឆ្នាំៗ ។ […]

ព័ត៌មានអន្តរជាតិ

ប្រទេសបេឡារុស បានរងការចោទថាបានបង្ខំយន្តហោះដឹកអ្នកដំណើរចុះចតដើម្បីការចាប់ខ្លួនអ្នកប្រឆាំងម្នាក់ ដែលទង្វើនោះបាននាំឲ្យមានការក្តៅក្រហាយដល់សហរដ្ឋអាមេរិកនិងប្រទេសនៅសហភាពអឺរ៉ុប

(ប្រទេសបេឡារុស)៖ប្រទេសបេឡារុស បានរងការចោទថាបានបង្ខំយន្តហោះដឹកអ្នកដំណើរចុះចតដើម្បីការចាប់ខ្លួនអ្នកប្រឆាំងម្នាក់ ដែលទង្វើនោះបាននាំឲ្យមានការក្តៅក្រហាយដល់សហរដ្ឋអាមេរិកនិងប្រទេសនៅសហភាពអឺរ៉ុប។ យោងតាមសេចក្តីរាយ ការណ៍រ៉យតឺ បានឲ្យដឹងថាអាជ្ញាធរបេឡារុស កាលពីថ្ងៃអាទិត្យ បានបញ្ចេញយន្តហោះប្រយុទ្ធមួយគ្រឿងរបស់ ខ្លួន ដោយបានបញ្ចេញសញ្ញាក្លែងក្លាយព្រមានសញ្ញាគ្រាប់បែកបំផ្ទុះមួយដើម្បីបង្ខំយន្តហោះដឹកអ្នកដំណើរ Ryanair ចុះចត និងក្រោយមក បានចាប់ខ្លួនអ្នកកាសែតប្រឆាំងម្នាក់ដែលបានជិះលើយន្តហោះនោះ។ មេដឹកនាំ ខ្លះក្នុងសហភាពអឺរ៉ុប បានហៅទង្វើរបស់អាជ្ញាធរបេឡារុសនោះ ជាករណីប្លន់យន្តហោះអ្នកដំណើរដោយការប្រើ យន្តហោះប្រដេញ MIG-29 របស់រុស្ស៊ី អមយន្តហោះដឹកនាំអ្នកដំណើរដែលបានហោះចេញពីក្រុងអាថែននៃប្រ ទេសក្រិក ទៅកាន់ប្រទេសលីទុយអានី។ ក្នុងពេលកំពុងហោះហើរនោះ យន្តហោះដឹកនាំដំណើរបានផ្លាស់ប្តូរ គោលដៅចុះទៅកាន់ក្រុង Minsk ដែលជារដ្ឋធានីនេះប្រទេសបេឡារុសនោះវិញ ដែលនាំឲ្យមានអាជ្ញាធរបេឡា រុសធ្វើការចាប់និងឃុំខ្លួនអ្នកកាសែតឈ្មោះ Roman Protasevich ។ អ្នកកាសែតអាយុ២៦ឆ្នាំនោះធ្វើការឲ្យទីភ្នាក់ ងារអនឡាញឈ្មោះ NEXTA ដែលមានមូលដ្ឋានក្នុងប្រទេសប៉ូឡូញ។ ទីភ្នាក់ងារអនឡាញ NEXTA ធ្លាប់បាន ផ្សាយព័ត៌មានអំពីការតវ៉ារបស់មនុស្សជាច្រើនប្រឆាំងប្រធានាធិបតីបេឡារុសលោក Alexander Lukashenko កាលពីឆ្នាំ២០២០តាមរយៈប្រព័ន្ធApp Messengerតេឡេក្រាម ដែលពេលនោះរបាយការណ៍អំពីការតវ៉ានោះ មានការលំបាកយកព័ត៌មានជាខ្លាំងពីសំណាក់ក្រុមព័ត៌មានបរទេស។ អ្នកកាសែតឈ្មោះ Roman Protasevich ដែលរាយការណ៍អំពីព្រឹត្តិការណ៍នោះ ត្រូវបានអាជ្ញាធរបេឡារុស ស្វែងរកការចាប់ខ្លួនពីបទចោទប្រកាន់អំពើ ជ្រុលនិយមនិងអំពើញុះញង់ឲ្យមានភាពស្អប់ខ្ពើមសង្គម។ […]