ព័ត៌មានសុខភាព និងសម្រស់

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាងមួយកន្លែង យីហោ PREMIUM PLUS

(ភ្នំពេញ)៖ កម្លាំងជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាងមួយកន្លែង ជាផលិតផល ឡេ សឺរូមចាក់ឲ្យស ថ្នាំសម្រករាងជាដើម ក្រោយទទួលពាក្យបណ្ដឹងជនរងគ្រោះ ពេលប្រើប្រាស់រងផលប៉ះពាល់។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង០៤រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បុរីរិទ្ធ នៅចំណុចហាង យីហោ PREMIUM PLUS រឺ​ អូនស្អាត ផ្លូវលេខលេខ៣ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ មូលដ្ឋានខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ កម្លាំងជំនាញបានបញ្ជាក់ការចុះបង្ក្រាប់នេះធ្វើឡើងក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះដែលកន្លងមកបានប្រើប្រាស់ផលិតផល ជាច្រើនប្រភេទរបស់ ហាង យីហោ PREMIUM PLUS រឺ​ អូនស្អាត បានចាក់សឺរ៉ូមឲ្យស ធ្វើឲ្យរងផលប៉ះពាល់ដល់រាងកាយនិងស្បែកជាដើម។ ក្រោយប្រតិបត្តិការកម្លាំងបានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំង និងដកហូតសម្ភារៈផលិតផលមួយចំនួន សារធាតុផ្សំជាច្រើនផងដែរ យកទៅក្រសួងមហាផ្ទៃធ្វើការពិនិត្យ និងសាកសួរបន្ថែមដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានសុខភាព និងសម្រស់

អាជីវករលក់អំបុក និងដាល់អំបុក ជាន់ក្តឿងនៅតាមដងផ្លូវជាតិ៦ ឃុំសាន់គរ បានដំណើរការលក់វិញអាចរកចំណូលបាន១ថ្ងៃពី ១០ម៉ឺនរៀល ដល់២០ម៉ឺនរៀល

(កំពង់ធំ)៖ ប្រជាសិករ ក៏ជាអាជីវករបាននាំគ្នាបើកដំណើរការដាលអំបុក ជាន់ក្តឿង និងលក់អំបុកឡើងវិញហើយ ក្រោមពីបានទទួលការចាក់វ៉ាក់សាំងការពារមេរោគកូវិដ១៩ រួចរាល់ ហើយសព្វថ្ងៃធូរស្បើយនៃការឆ្លងមេរោគមួយនេះផងដែរ។ ប្រជាសិករ ក៏ជាអាជីវករ ដាលអំបុក ជាន់ក្តឿង និងលក់អំបុក ស្ថិតនៅក្នុងឃុំសាន់គរ«ខ» ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលរស់នៅអបសងខាងផ្លូវជាតិលេខ៦ ទឹកដីជាប់បឹងទន្លេសាប បាននាំគ្នាដាល់អំបុកជាហូរហែ។អ្នកធ្វើដំណើរឆ្លងកាត់ទីនោះតែងតែនាំគ្នាឈប់ដំណើរបន្តិចដើម្បីទិញអំបុកថ្មីៗ ដែលទើបដាល់បានមកទទួលទាន។ អាជីវករបានលើកឡើងថា ក្រោយពីមានការផ្អាកលក់អំបុកនេះ អស់រយះជាង ១ឆ្នាំហើយ ខណះពេលមេរោគកូវិដ១៩ កំពុងរីករាលដាលខ្លាំងក្នុងប្រទេសកម្ពុជា ក៏ដូចនៅសកលលោកផងដែល រហូតពួកគាត់បានផ្អាកលក់ដូរ ប្រឈមខ្លាំងបញ្ហាសេដ្ឋកិច្ចគ្រួសារផងដែរ ព្រោះតែខ្លាចមេរោគមួយនេះ ។ អាជីវករដាលអំបុក ជានក្តឿង និងលក់អំបុកបានបន្ថែមថា ពេលនេះសម្តេចតេជោ ហ៊ុន សែន បានបើកដំណើរការប្រទេសវិញ និងបានបើកកន្លែងកម្សាន្ត រមណីដ្ឋាននានាក្នុងប្រទេសកម្ពុជាវិញ ដូច្នេះបង្កអោយមានភ្លៀវ មានអ្នកដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៦ ហើយភ្ញៀវទាំងអស់ប្រមាណជា៣០ភាគរយបានឈប់ចតទិញអំបុករបស់ពួកគាត់យកទៅទទួលទាន ។ អាជីវករបានបញ្ជាក់ថា ចាប់តាំងពីដំណើរការលក់ដូអំបុក ដាលអំបុល ជាន់ក្តឿងឡើងវិញ អាចរកចំណូលបានក្នុង ១ថ្ងៃប្រមាណជា១០ម៉ឺនរៀល ទៅ ២០ម៉ឺនរៀល រហូតដាលអំបុក និងជាន់ក្តឿងបាន ២០០កំប៉ុង […]

ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានរាយការណ៍ ព័ត៌មានសុខភាព និងសម្រស់

សម្ដេចតេជោ៖ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ជូនដល់កុមារអាយុចាប់ពី៦ឆ្នាំដល់១២ឆ្នាំជិត២លាននាក់!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២១ ។ បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដល់កុមារអាយុ០៦ ឆ្នាំ ដល់ ១២ ឆ្នាំ នៅព្រឹកថ្ងៃទី ១៧ ខែ កញ្ញា នៅវិមានសន្តិភាព។ ការសម្រេចបែបនេះ ដើម្បីឈានទៅបើកសាលារៀនថ្នាក់បឋមសិក្សាបន្តទៀត បន្ទាប់ពីការបើកថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ។ ប្រទេសនានាបានសិក្សានិងបានចាក់វ៉ាក់សាំងទៅលើកុមារអាយុក្រោម ១២ ឆ្នាំរួចហើយដែរ ខណៈបញ្ហាវ៉ាក់សាំងមិនមែនជាបញ្ហាលំបាកទេ ។   ម្ខាងគឺវ៉ាក់សាំងអនុញ្ញាតឱ្យចាក់ ឯម្ខាងទៀតយើងមានវ៉ាក់សាំងក្នុងដៃរួចជាស្រេចហើយ ខណៈចំនួនកុមារអាយុ ៦-១២ឆ្នាំ មានជិ ១,៨ លាននាក់។ ការបើកយុទ្ធនាការនេះត្រូវធ្វើនៅក្របខណ្ឌទូទាំងប្រទេស ដែលសម្ដេចនឹងចូលរួមបើកនៅឯវិមានសន្តិភាព នៅថ្ងៃសុក្រសប្តាហ៍នេះដូចពេលដែលចាក់ឱ្យកុមារ នងយុវវ័យកាលពីពេលមុន ហើយសម្ដេចនឹងថ្លែងសន្និសីទសារព័ត៌មាន៕

ព័ត៌មានរាយការណ៍ ព័ត៌មានសុខភាព និងសម្រស់

ថ្ងៃទី២៥នេះ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៨១៩នាក់ទៀត.និងជាសះស្បើយ៧១៦នាក់ .ស្លាប់២៩នាក់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីលទ្ធផល ២៤.០៧.២០២១.. ដោយបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៨១៩នាក់ទៀត ខណៈអ្នកជាសះស្បើយមានចំនួន ៧១៦នាក់ ផងដែរ ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៨១៩នាក់ខាងលើ មាន ៣៩៦នាក់ជាករណីឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភះ» និង ៤២៣នាក់ទៀត ជាករណីឆ្លងពីក្រៅប្រទេស ។ សូមជម្រាបផងដែរថា៖ គិតត្រឹមព្រឹក ថ្ងៃទី២៥.ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៧២.៩២៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៦៥.២៦៤នាក់.ស្លាប់ឡើងដល់ចំនួន១,២៨៣នាក់ហើយ ៕

ព័ត៌មានរាយការណ៍ ព័ត៌មានសុខភាព និងសម្រស់

ថ្ងៃទី១១នេះ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី៩៨១នាក់ទៀត.និងជាសះស្បើយ៨១៥នាក់.ស្លាប់២១នាក់!

ក្រសួងសុខាភិបាលបានប្រកាស ថាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៩៨១ នាក់ទៀត ខណៈអ្នកជាសះស្បើយមានចំនួន ៨១៥នាក់ ផងដែរ ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៩៨១នាក់ខាងលើ មាន ៧២២នាក់ជាករណីឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភះ» និង២៥៩នាក់ទៀត ជាករណីឆ្លងពីក្រៅប្រទេស ។ សូមជម្រាបផងដែរថា៖ គិតត្រឹមព្រឹក ថ្ងៃទី១១.ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៦០.៩៥៩នាក់ហើយ ក្នុងនោះ ព្យាបាលជាសះស្បើយចំនួន ៥២.៤៧៥នាក់.ស្លាប់ឡើងដល់ចំនួន៩០២នាក់ហើយ ៕ ដោយ៖ សុវណ្ណារាជ

ព័ត៌មានសុខភាព និងសម្រស់

ថ្ងៃទី០៧នេះ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៩៨១នាក់ទៀត.និងជាសះស្បើយ៩៣៤នាក់ ខណៈមានអ្នកស្លាប់១៩នាក់!

ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៩៨១នាក់ខាងលើ មាន ៧១៦នាក់ជាករណីឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភះ» និង២៦៥នាក់ទៀត ជាករណីឆ្លងពីក្រៅប្រទេស ។ គិតត្រឹមព្រឹក ថ្ងៃទី០៧.ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៥៧.១០៣នាក់ហើយ ក្នុងនោះ ព្យាបាលជាសះស្បើយចំនួន ៤៨.៩៧៤នាក់.ស្លាប់ឡើងដល់ចំនួន៧៩៨នាក់ហើយ ៕

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់

សេចក្តីជូនដំណឹង ស្តីពីការបិទផ្សារសាលាលេខ៥ ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី៣នេះទៅហើយ ! 

(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានសម្រេចបិទ ផ្សារសាលាលេខ៥ ក្នុងភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ជាបណ្ដោះអាសន្ន រហូតដល់មានការសម្រេចជាថ្មី។ អាជ្ញាធរ សម្រេចបិទជាបណ្ដោះអាសន្នផ្សារសាលាលេខ៥ ចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ តទៅរហូតដល់មានការសម្រេចជាថ្មី។ការបិទជាបណ្តោះអាសន្នទីតាំងនេះ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ” បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ធ្លាប់បានចេញ-ចូលទីតាំងខាងលើ។ អំឡុងពេលបិទជាបណ្តោះអាសន្ននេះ រដ្ឋបាលខេត្តមានវិធានការហ៊ុមព័ទ្ធទីតាំងទាំងមូលជាបណ្ដោះអាសន្ន, ផ្អាកសកម្មភាពលក់ដូរ និងការចេញ-ចូលទីតាំងនេះជាបណ្តោះអាសន្ន,ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក៕

ព័ត៌មានសុខភាព និងសម្រស់

ថ្ងៃទី២៩នេះ មានអ្នកឆ្លងថ្មីដល់ទៅ ៧២៣នាក់ទៀត.និងជាសះស្បើយ៧០៩នាក់និងស្លាប់១៩នាក់!

ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៧២៣នាក់ខាងលើ មាន ៦២៥នាក់ជាករណីឆ្លងក្នុង «ព្រឹត្តិការណ៍សហ គមន៍២០កុម្ភះ» និង៩៨នាក់ទៀត ជាករណីឆ្លងពីក្រៅប្រទេស ។

ព័ត៌មានរាយការណ៍ ព័ត៌មានសុខភាព និងសម្រស់

ព្រឹកថ្ងៃទី២៧នេះ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៨៣៩នាក់ទៀត.និងជាសះស្បើយ៧១៨នាក់ ឯអ្នកស្លាប់ឡើងដល់១៧នាក់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីលទ្ធផល ២៦.០៦.២០២១.. ដោយបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៨៣៩ នាក់ទៀត ខណៈអ្នកជាសះស្បើយមានចំនួន ៧១៨នាក់ ផងដែរ ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៧៣៩នាក់ខាងលើ មាន ៧៦៣នាក់ជាករណីឆ្លងក្នុង «ព្រឹត្តិការណ៍សហ គមន៍២០កុម្ភះ» និង៧៦នាក់ទៀត ជាករណីឆ្លងពីក្រៅប្រទេស ។ សូមជម្រាបថា៖ គិតត្រឹមព្រឹក ថ្ងៃទី២៧ .ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៤៧.៦៤៩នាក់ហើយ ក្នុងនោះ ព្យាបាលជាសះស្បើយចំនួន ៤២.១៥៧នាក់.ស្លាប់ឡើងដល់ចំនួន៥៤០នាក់ហើយ ៕

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់

តារា​សម្តែង​និង​បង្ហាញ ​ម៉ូត​កញ្ញា​ម៉ៃ​ប៊ី​កំពុង ​អង្រួន​ចិត្ត​អ្នកគាំទ្រ​

ភ្នំពេញ​៖​នៅលើ​បណ្តាញ​សង្គម​ប៉ុន្មាន​ថ្ងៃ​មើលឃើញ​មាន​សារព័ត៌មាន​និង​មហាជន​ជាច្រើន​ចាប់អារម្មណ៍​នៅពេល​តារា​សម្តែង​និង​បង្ហាញ​ម៉ូត​កញ្ញា ម៉ៃ​ប៊ី លេង​បញ្ចេញ​សម្រស់​ក្នុង​ឈុត​សិច​ស៊ី​ហើយ​អ្វីដែល​ពិសេស​មើលឃើញ​រូបសាក់​ត្រង់ចំណុច​ល្អៗ​។​ ​រូបថត​សិច​ស៊ី​ជាច្រើន​របស់​កញ្ញា ម៉ៃ​ប៊ី​ត្រូវបាន​បង្ហោះ​និង​មាន​សារព័ត៌មាន​ច្រើន​បាន​ចុះផ្សាយ ជា​បន្តបន្ទាប់ ក្រោយ​តារា​ស្រី​រូបនេះ​បាន​ទម្លាយ​សកម្មភាព​ថ្មី​ក្នុង​ឈុត​ប៊ី​គី​នី បង្អួត​សម្រស់ សិច​ស៊ី ហើយ​អ្វីដែល​ពិសេស​សម្រាប់​មហាជន​ឬ​ប្រុសៗ​នោះ​ចាប់អារម្មណ៍​ទៅលើ​រូបសាក់ លើ​ដងខ្លួន ត្រង់ចំណុច​សំខាន់ៗ​។​ ​ ការ​កាច់រាង​បង្អួត​ដងខ្លួន​ក្នុង​ឈុត​ប៊ី​គី​នី​លើក​នេះ តារា​ស្រី​រូបនេះ​ពិតជា​ធ្វើឱ្យ​ផ្ទុះ​ការចាប់ អារម្មណ៍​លើ​នាង ខ្លាំង​គ្រាន់បើ ដោយ​ម្នាក់ៗ​ខ្លះ រហូតដល់​ថ្នាក់​ពង្រីក​រូប​មើលទៅ​ហើយ​។​ជាថ្មីទៀត​កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០​បើ​មើលរូប​របស់​នាង​ក្នុងចំណោម​រូប​សិច​ស៊ី ជាច្រើន មាន​រូប​ខ្លះ​ស្ទើរតែ​បញ្ចេញ​សាច់​ដងខ្លួន​ទាំងអស់ ។ ចំណែក​រូប​ខ្លះទៀត​កាចរាង​ចុះ ឡើង​ធ្វើ​ទឹកមុខ​ស្រទន់​ជាមួយ​ភាព​សិច​ស៊ី ពិតជា​អង្រួន​ចិត្ត​អ្នកគាំទ្រ​ជាមិនខាន​។​ ​បើទោះបី​ជាមាន​អ្នក​ទើសចិត្ត អ្នក​រិះគន់ យ៉ាងណា​ក៏​តារា​ស្រី​រូប​មិន​ខ្វល់​មិន​តប​អ្វី​ឡើយ​ដោយ គ្រាន់​ផ្ញើរ​សារ​ខ្លីៗ​បែប​សប្បាយ​ទៅវិញ​។​អម​លើ​រូប​សិច​ស៊ី​របស់​នាង ម៉ៃ​ប៊ី បានសរសេរថា “​ទោះ​ពេលវេលា​វិល​ថយក្រោយ​១០០០​ដង ក៏​ខ្ញុំ​នៅតែ​រើសយក​អ្នក​”​។​ ​សូមបញ្ជាក់ថា កញ្ញា ម៉ៃ​ប៊ី ជា​តារា​បង្ហាញ​ម៉ូត​ដែល​ប្រជាប្រិយ​ខ្លាំង​លើ​ឈរ​តំណែង​តារា​ស្រី ហ៊ាន​ថត​សិច​ស៊ី មិន​ថា​ថត​រឿង ថត​បទ​ចម្រៀង ឬ ដើរ​ម៉ូត​ឡើយ​នាង​តែងតែ​មិន​ខ្លា​ចការ បញ្ចេញ​ដងខ្លួន​របស់​នាង​ឡើយ​។ នាង​ក៏​ត្រូវបាន​ផលិតករ​ជាច្រើន ពេញចិត្ត​យក​នាង​ថតកុន ដើរតួ​ស្រី​ជាច្រើន មិន​ថា​តួ​កាច និង​ស្លូត​ឡើយ​។ នាង​ក៏​តារា​ស្រី​ម្នាក់​រាប់អាន​ជិតស្និត​នឹង តារា​ស្រី ជា ម៉ា​រី ដែល​កំពុង​ផ្ទុះ​ការរិះគន់​រឿង​ព័ត៌មាន​ស្លៀក​ប៊ី​គី​នី​ធ្វើ​ខួបកំណើត​កាល […]