(ខេត្តត្បូងឃ្មុំ)÷ ករណីបែកធ្លាយមេឆ្នោតធំៗ រស់នៅភូមិឈេីទាលជ្រុំ ឃុំអញ្ចេីម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឈ្មោះឈាង សុខា ហៅចែកែវនិងកូនកញ្ជែញឈ្មោះឡឹប ស្រីនាង កំពុងធ្វើឱ្យមានការចាប់ អារម្មណ៍ជាទូទៅចំពោះប្រជាពលរដ្ឋនៅស្រុកត្បូងឃ្មុំដែលមេឆ្នោតនេះ ចេះស៊ី ប៉ុន្តែមិនចេះសង។ រឿងនេះមានការជជែកវែកញែកថា ការកត់កន្ទុយលេខគឺជារឿងមួយខុសច្បាប់ រីឯស៊ីមិនសងគឺជារឿងមួយទៀត។ យ៉ាង ណាក៏ដោយវាបានបង្ហាញឲ្យឃើញថា អាជ្ញាធរស្រុកត្បូងឃ្មុំបិទភ្នែកឲ្យមានល្បែងស៊ីសងខុសច្បាប់។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីមេឆ្នោតធំម្នាក់ឈ្មោះ ឈាង សុខា ហៅកែវ ដែលមានមូលដ្ឋានខាងលើបានអួតក្អេងក្អាងស្ទើរ គ្រប់ទីកន្លែងក្នុងស្រុកត្បូងឃ្មុំថា ខ្លួនជាមេឆ្នោតធំម្នាក់រកសុីមុខរបរនេះយូរ ណាស់មកហេីយ មិនដែលខ្លាច មិនដែលខ្វល់ពីច្បាប់ឬសមត្ថកិច្ចនោះទេ ដោយខ្លួនបានបង់លុយទៅឱ្យសមត្ថកិច្ចពាក់ព័ន្ធ ទេីបខ្លួនមិនក្លាចញញេីតបែបនេះ។ ស្ត្រីម្នាក់ឈ្មោះ ជុំ ណាគ្រី ជាអ្នកញៀនល្បែងកន្ទុយ លេខនិងជាជនរងគ្រោះបានបង្ហេីបប្រាប់អោយដឹងថា ស្ត្រីមេឆ្នោតជេីងខ្លាំងម្នាក់ឈ្មោះ ឡឹប ស្រីនាង រស់នៅភូមិ ឈេីទាលជ្រុំ ឃុំចិញ្ចេីម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានគំរាមខ្លួនឱ្យទៅប្តឹងនៅណាក៏ទៅប្តឹងចុះ បន្ទាប់ពីខ្លួនចាក់ឆ្នោតត្រូវទឹកលុយចំនួន13700000៛ កាលពីថ្ងៃទី២១ ខែ តុលា២០២៤ បែរជាមេឆ្នោត ឈ្មោះ ឡឹប ស្រីនាង […]
ព័ត៌មានរាយការណ៍
ចៅអធិការ”វត្តស្លាកែត”នៅស្រុកកៀនស្វាយ រងការរិះគុណពីពលរដ្ឋថា យកដីបឹងមកពុះឡូត៍ លក់ឱ្យគេសង់ចេតិយក្នុង១ប្លង់ៗតម្លៃ៥.០០០ដុល្លារ!
(ខេត្តកណ្ដាល)៖ ពលរដ្ឋមួយចំនួន ក៏ដូចជាមន្ត្រីរាជការក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល បានបញ្ចេញប្រតិកម្មនិងសម្ដែងការខកចិត្តជាខ្លាំង ទៅលើលោក មុត សារិទ្ធ មេឃុំគគីរ ដោយថាលោកមេឃុំរូបនេះ កំពុងធ្មេចភ្នែកបើកភ្លើងខៀវឱ្យ ព្រះតេជគុណព្រះវិជ្ជានុរ័ក្ខញាណ ខឹម សុផន ព្រះអនុគណស្រុកកៀនស្វាយ និងជាចៅអធិការ(វត្តស្លាកែត) ទន្ទ្រានចាក់ដីលុបបឹងសាធារណៈរបស់រដ្ឋ ដែលនៅខាងក្រោយវត្ត មកអង្កន់ពុះជាឡូត៍ លក់ឱ្យគេសាងសង់(ចេតិយ) ក្នុង១ឡូត៍ៗតម្លៃ៥.០០០ដុល្លារ ដោយពុំមានការទប់ស្កាត់។ -ករណីនេះ លោកមេឃុំថ្លែងថា គ្មាននរណាទៅលក់ដូរដីវត្តនោះទេ។ ស្របពេលដែលលោកមេឃុំ ថ្លែង បដិសេធបែបនេះ ស្រាប់តែព្រះគ្រូ ខឹម សុផន បានមានសង្ឃដីកាទទួលស្គាល់ថា ព្រះអង្គពិតជាបានពុះឡូត៍ លក់ក្នុង១ប្លង់តម្លៃ៥.០០០ដុល្លារប្រាកដមែន។ បើតាមព្រះគ្រូ ខឹម សុផន ដីនេះពីមុនមកជា(ដីបឹង) ហើយបច្ចុប្បន្នមន្ត្រីជំនាញបានវាស់វែង និងកាត់ឆ្វៀលបញ្ចូលមកជាដីគរុភណ្ឌរបស់វត្ត និងបានចេញបង្កាន់ដៃរួចហើយដែរ។ ពោលគឺ ខណៈពេលវាស់វែងនោះ ព្រះអង្គ ក៏បានប្រគល់លុយឱ្យមន្ត្រីជំនាញចំនួនពីរ ទៅ៣០០ដុល្លារទៀតផង ជាថ្លៃបាយទឹក។ សូមជម្រាបថា ដីបឹងសាធារណៈរបស់រដ្ឋ ដែលព្រះសង្ឃអាចារ្យគណៈកម្មការនៅ(វត្តស្លាកែត)ចាក់ដីលុប និងអង្កន់ពុះឡូត៍លក់ឱ្យគេសង់(ចេតិយ)នោះ មានទីតាំងត្រង់ចំណុចក្រោយ(វត្តស្លាកែត)ស្ថិតនៅភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ […]
សេចក្តីប្រកាសព័ត៌មាន! អ្នកនាំពាក្យ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
សេចក្តីប្រកាសព័ត៌មាន! អ្នកនាំពាក្យ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។ សូមជម្រាបជូនលោកចាងហ្វាងគេហទំព័រអង្គភាពសារព័ត៌មាន កម្ពុជាសម័យតេជោអភិវឌ្ឍន៍ ដែលបានធ្វើការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ លេងយ៉ាងគគ្រឹកគគ្រេងក្នុងភូមិសាស្រ្តស្រុកមុខកំពូល។ អ្នកនាំពាក្យ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត ជម្រាបជូនលោកចាងហ្វាង អង្គភាពសារព័ត៌មាន កម្ពុជាសម័យតេជោអភិវឌ្ឍន៍ចូលមកបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់ខាងលើ ដើម្បីទៅពិនិត្យទីតាំងដែលអង្គភាពខាងលើបានផ្សព្វផ្សាយនោះមានលេងល្បែងស៊ីសងដែរឬអត់? អាស្រ័យហេតុនេះ សូមលោកចាងហ្វាង អង្គភាពសារព័ត៌មាន កម្ពុជាសម័យតេជោអភិវឌ្ឈន៍ ប្រញាប់ចូលមកបំភ្លឺឱ្យបានឆាប់បំផុត ហើយប្រសិនបើអង្គភាពសារព័ត៌មានខាងលើ មិនមកបំភ្លឺចំពោះការផ្សព្វផ្សាយនោះទេសមត្ថកិច្ចជំនាញនិងអនុវត្តទៅតាមនីតិវិធីច្បាប់ ។
សេចក្តីបំភ្លឺព័ត៌មានបឋម! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប ពាក់ព័ន្ធករណី ផ្ទុះអាវុធ (កែច្នៃ)
សេចក្តីបំភ្លឺព័ត៌មានបឋម! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប ពាក់ព័ន្ធករណី ផ្ទុះអាវុធ (កែច្នៃ) -កើតហេតុ: នៅថ្ងៃទី២៦.០៩.២០២៤ វេលាម៉ោង១២:៤៤នាទី -នៅចំណុច: កាស៊ីណូថ្មពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។ ***ជនរងគ្រោះ ០១នាក់ -ឈ្មោះ ចៅ រិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។ (រងរបួសឆ្អាដៃ ខាងឆ្វេងបន្តិច) ***ជនសង្ស័យចំនួន ០៤នាក់ -មិនស្គាល់អត្តសញ្ញាណ ។ ***សម្ភារៈចាប់យករួមមាន ១.សំបកគ្រាប់ទំហំ ០៩មីលីម៉ែត្រចំនួន ០៧សំបកគ្រាប់។ ២.ដែកកេះប្រើហ្គាស រូបរាងជាគ្រាប់បែក និងគ្រឿងបង្គំបាក់បែក ០១សម្រាប់ ។ ៣.ក្បាលគ្រាប់ជ័រ ពណ៌ខ្មៅ ០១គ្រាប់ ។ ***សភាពរឿងហេតុ នៅវេលាម៉ោងថ្ងៃកើតហេតុ មានជនសង្ស័យ […]
រងចាំមើលតើវាសនា លោក ទូច សាមហុង មន្ត្រីនគរបាលក្រុងអរិយក្សត្រ ទៅជាយ៉ាងណា ក្រោយទទួលស្គាល់ថាបានលេងល្បែង និងមានជម្លោះក្នុងសង្វៀនបញ្ជល់មាន់!
(កណ្ដាល)៖ ថ្លែងក្នុងបទសម្ភាសន៍ជាមួយ”អ្នកសារព័ត៌មាន”នៅព្រឹកទី១៦.០៩.២០២៤ លោក ទូច សាមហុង មន្ត្រីគរបាលនៃប៉ុស្តិ៍រដ្ឋបាលសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល បានទទួលស្គាល់ថា ខ្លួនពិតជាមានទំនាស់ក្នុងវង់ល្បែងបញ្ជល់មាន់ ប្រាកដមែន។ បើតាមលោក ទូច សាមហុង ទំនាស់មួយនេះ កើតឡើងដោយសារ រូបលោក ភ្នាល់ចាញ់លុយចំនួន៦០ម៉ឺនរៀល។ ប៉ុន្តែខ្លួនឱ្យលុយទៅអ្នកឈ្នះឈ្មោះ(ហាប់)ចំនួន១០ម៉ឺនរៀលប៉ុណ្ណោះ ដោយផ្អែកថា កាលពីកន្លងទៅបុគ្គលឈ្មោះ(ហាប់) បានភ្នាល់ល្បែងបញ្ជល់មាន់ចាញ់ រូបលោក ចំនួន៥០ម៉ឺនរៀល ហើយជំពាក់ទាំងអស់។ លុះដល់ថ្ងៃទី១៤.០៩.២០២៤ ពេលខ្លួន ភ្នាល់ល្បែងបញ្ជល់មាន់ចាញ់ចំនួន៦០ម៉ឺនរៀលវិញ លោក ទូច សាមហុង ក៏បានកាត់កងប្រាក់ជំពាក់ កាលពីថ្ងៃមុន។ ដោយប្រគល់លុយឱ្យទៅ អ្នកឈ្នះឈ្មោះ(ហាប់)ចំនួន១០ម៉ឺនរៀល.ប៉ុន្តែឈ្មោះ(ហាប់)មិនព្រម រហូតកើតជាទំនាស់ ឈ្លោះប្រកែកគ្នា។ លោក ទូច សាមហុង បញ្ជាក់ទៀតថាក្រោយមានការ សម្របសម្រួលពីម្ចាស់សង្វៀនបញ្ជល់មាន់ ខ្លួនក៏យល់ព្រមប្រគល់លុយឱ្យឈ្មោះ(ហាប់) ត្រឹមពាក់កណ្ដាល ស្មើនឹង៣០ម៉ឺនរៀលដើម្បីបញ្ចប់រឿង។ សូមបញ្ជាក់ថា ទំនាស់មួយនេះ បានកើតឡើងក្នុង(សង្វៀនបញ្ជល់មាន់)ត្រង់ចំណុចព្រៃល្បាស់នៃវាលស្មៅ ខាងលិចផ្លូវជាតិលេខ៦ ប្រហែលជាង១គឺឡូម៉ែត្រ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤.០៩.២០២៤។ ស្របពេលដែលលោក […]
ដឹកទំនិញពីវៀតណាមក្នុង១រថយន្តៗ អាជីវករត្រូវ បង់លុយឱ្យមន្ត្រីច្រកដូង អស់ចាប់ពី២០ម៉ឺនរៀលទៅ៥០ម៉ឺនរៀល
(ខេត្តស្វាយរៀង)៖ អាជីវករដែលរកស៊ីដឹកជញ្ជូនទំនិញពីវៀតណាម ចូលមកកម្ពុជា តាម”ច្រកទ្វារព្រំដែនតំបន់ដូង”ស្ថិតនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ បានត្អូញត្អែរគ្រប់ៗគ្នាថា សព្វថ្ងៃនេះពិបាកណាស់ រកប្រាក់ចំណេញលែងបានហើយ។ព្រោះសមត្ថកិច្ចប្រចាំច្រកទ្វារព្រំដែនមួយនេះ រួមនិងមន្ត្រីគយចល័តតំបន់២ ដាក់កុងត្រូល កំណត់យកលុយច្រើនពេក។ ករណីនេះពុំមានការ បកស្រាយបំភ្លឺពីមន្ត្រីគយ ដែលរងការចោទប្រកាន់នោះឡើយ។ ជុំវិញរឿងរ៉ាវមួយនេះ នៅថ្ងៃទី០៣.០៨.២០២៤ អាជីវករអ្នកដឹកទំនិញ លួសសំណាញ់គ្រឿងដែក ពីវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនខាងលើ។ ដោយប្រើរថយន្តចំណុះ ៥តោន បានអះអាងថា ខ្លួនដឹក១ជើង បង់លុយឱ្យស្នាក់ការត្រួតពិនិត្យចំនួន៤០.០០០រៀលជាកំហិត!.បង់ឱ្យការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនតំបន់ដូងចំនួន១០០.០០០រៀល និងបន្តបង់ឱ្យអ្នកពាក់ព័ន្ធជាបន្តបន្ទាប់.ជាពិសេសបង់ឱ្យគយចល័ត ដែលដាក់កុងត្រូលចម្ងាយពីព្រំដែន ប្រហែលជិត១គីឡូម៉ែត្រ។ ពោលគឺ ក្នុង១ជើងៗបង់គ្រប់កន្លែង សរុបអស់ជាង៣០ម៉ឺនរៀលឯណោះ។ អាជីវករបញ្ជាក់ថា រាល់ការបង់លុយទាំងនេះ គឺពុំដែលមានវិក្កយបត្រ ឬចុងសន្លឹក បង់ពន្ធចូលរដ្ឋអ្វីឡើយ។ រីឯអ្នកបើករ៉ឺម៉ក ដឹកទំនិញគ្រឿងជ័រ និងអីវ៉ាន់ចាប់ហួយ ក៏បានអះអាងដែរថា ខ្លួនដឹក១ជើងៗ បង់លុយអស់ជិត១.០០០.០០០រៀល(មួយលានរៀល)។ ក្នុងនោះ បង់ឱ្យការិយាល័យគយច្រកទ្វារ ចំនួន៧០០.០០០រៀល ក្នុង១ជើង សម្រាប់ការចេញវិក្កយបត្រ បង់ពន្ធនាំចូល លើមុខទំនិញមួយផ្នែកតូច ដើម្បីបង្គ្រប់កិច្ច។ ជាក់ស្ដែង […]
នគរបាលខេត្តព្រៃវែង បានចុះណែនាំផ្សព្វផ្សាយស្តីពីច្បាប់បង្ការ និងការពន្លត់អគ្គិភ័យ និងកន្លែងងាយរងគ្រោះ
ខេត្តព្រៃវែង ៖ នគរបាលខេត្តព្រៃវែង បានចុះណែនាំផ្សព្វផ្សាយស្តីពីច្បាប់ បង្ការ និងការពន្លត់អគ្គិភ័យ និងកន្លែងងាយរងគ្រោះ ដល់បណ្តា ស្ថានីយ៍ប្រេងឥន្ធនៈ ដេប៉ូប្រេងឥន្ធនៈ ផ្សារ និងទីតាំងមួយចំនួនទៀតដែលងាយ នឹងរងគ្រោះ ដើម្បីត្រួតពិនិត្យមើលលក្ខណៈបច្ចេកទេសលើការប្រើប្រាស់ក៏ដូចជាការទប់ស្កាត់បង្ការហានិភ័យនានាដែលកើតឡើងជាយថាហេតុ។ ក្រៅពីការចុះត្រួតពិនិត្យលើការប្រើប្រាស់លក្ខណៈបច្ចេកទេសការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានណែនាំអំពីច្បាប់គតិយុត្ត និងការទប់ស្កាត់គ្រោះអគ្គិភ័យដល់បណ្តាក្រុមហ៊ុន ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ខ្ពស់ កុំឱ្យមានការធ្វេសប្រហែលលើប្រពន្ធ័សុវត្ថិភាពផ្សេងៗដែលអាចកើតមានឡើងគ្រប់ពេលវេលា៕
អាជ្ញាធរស្រុកពារាំងសូមអំពាវនាវដល់អាជីវករផ្សារកំពង់ពពិលលក់តាមចិញ្ចើមផ្លូវទាំងអស់ ស្តាប់តាមកាណែនាំ ដែលអាជ្ញាធរបានរៀបចំនិងមានទីតាំងរួចជាស្រេច ហើយសូមអញ្ជើញចូលលក់ដូរ ដើម្បីកុំឱ្យរាំងស្ទះដល់ការអភិវឌ្ឍន៍!
(ខេត្តព្រៃវែង)៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ អាជ្ញាធរស្រុកពារាំងសូមអំពាវនាវដល់អាជីវករផ្សារកំពង់ពពិលលក់តាមចិញ្ចើមផ្លូវទាំងអស់ ស្តាប់តាមកាណែនាំ ដែលអាជ្ញាធរបានរៀបចំនិងមានទីតាំងរួចជាស្រេច ហើយសូមអញ្ជើញចូលលក់ដូរនៅកន្លែងដែលអាជ្ញាធរចេញសេចក្តីជូនដំណឹង ដើម្បីកុំឱ្យរាំងស្ទះដល់ការអភិវឌ្ឍន៍គម្រោងជួសជុលផ្លូវបេតុងនៅផ្សារកំពង់ពពិល។ ដែលជាគម្រោងជួសជុលផ្លូវបេតុងដែលជាគម្រោងមន្ទីសាធារណៈការណ៍ខេត្ត តាមការស្នើសុំរបស់អាជ្ញាធរមូលដ្ឋាន ដែមានប្រមាណជា៤០០ម៉ែត្រ ចាប់ពីចំណុចស្ថានីយ៍ប្រេងឥន្ធនៈច្រមុះជ្រូក មកទល់នឹងរង្វង់មូល “ផ្សារកំពង់ពពិល”រួមនិងគម្រោងសាងសង់ស្ពានអាកាសសម្រាប់ឡើងអគារ”ផ្សារកំពង់ពពិល” ក្នុងគោលបំណងដើម្បីឲ្យបង្ករលក្ខណៈមានចំណតម៉ូតូ កង់ នៅជាន់ទី១ ដោយសារផ្សារកំពង់ពពិលមួយនេះគ្មានចំណត ទុកដាក់ម៉ូតូ កង់ អោយបានត្រឹមត្រូវ។ ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ ហើយស្ថានភាពផ្លូវក្នុងផ្សាកំពង់ពពិលមួយនេះ កន្លងទៅ ជាច្រើនឆ្នាំមកហើយ មានសភាពខួចខាតជាខ្លាំង ធ្វើឲ្យ មានទឹកដក់នៅជាប់លើផ្លូវ និងពិបាកធ្វើដំណើ ហើយចរាចរណ៍មានការ កក ស្ទះជាខ្លាំង។ ធ្វើឲ្យអ្នកដំណើលើផ្លូវមួយខ្សែនេះ យឺតយ៉ាវ ក្នុងការចេញដំណើទៅធ្វើការជារៀងរាល់ថ្ងៃ។
ទំនាស់រវាងពលរដ្ឋនិងលោកសឹម សឿនគ្រូពេទ្យ មណ្ឌលសុខភាពព្រៃព្នៅត្រូវបានបញ្ចប់ហើយ ក្រោមកាដោះស្រាយរបស់លោកចេមប្រា អភិបាលស្រុកពារាំង!
(ស្រុកពារាំង)៖នាវេលាម៉ោង 08.00នាទី ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នេះ លោកចេម ប្រា បានដឹកនាំមន្រីក្រោមឱវាទ ប្រជុំដោះស្រាយ នៅចំណុចអធិការរដ្ឋាននគរបាលស្រុកពារាំង។ រឿងទំនាស់ដី (ដីផ្លូវរទេះ) នៅចំណុចភូមិដូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។ បានដោយជោគជ័យ ដោយបងប្អូនប្រជាពលរដ្ឋ ព្រមទទួលយក ដំណោះស្រាយ ឈ្នះ ឈ្នះ របស់លោកអភិបាលស្រុក។ ក្នុងកម្មវិធីអង្គប្រជុំនេះ ដឹកនាំដោយលោក ចេម ប្រា អភិបាលស្រុក៖ + សមាសភាពចូលរួម៖ 1/លោក ស៊ិន សុងហេង អភិបាលរងស្រុក 2/លោកវ.ទោ ស៊ុំ សីហា អធិការ សុ 3/លោក អ៊ុត ស៊ីម មេឃុំកញ្ចំ 4/ប្រជាពលរដ្ឋភូមិដូង សរុបចំនួន៖ 116 នាក់ ស្រី 60 នាក់។ ខ្លឹមសារមានដូចជា៖ 1/លោកអភិបាលស្រុកសន្យា មិនឲ្យមានជាកម្មសិទ្ធ […]
ប្រធានមណ្ឌលសុខភាពព្រៃព្នៅ រំលោភយកដីសាធារណៈ ត្រូវពលរដ្ឋ១ភូមិលើកគ្នាមកតវ៉ា និងមកដកបង្គោលថ្មចោល!
(ព្រៃវែង)៖ ប្រជាពលរដ្ឋរាប់រយគ្រួសារនៅភូមិដូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង បានលើកឡើងដូចៗគ្នាថា៖ ក្រោយពួកគាត់ប្ដឹងនិងរាយការណ៍ទៅលោកមេឃុំកញ្ចំ ជាច្រើនលើកមកហើយ នៅតែគ្មានចំណាត់ការ គឺបានត្រឹមសន្យាខ្យល់។ ទើបពួកខ្លួនសម្រេចលើកគ្នាមួយភូមិ មកដកបង្គោលថ្ម ដែលលោក ស៊ឹម សឿន ប្រធាន”មណ្ឌលសុខភាពព្រៃព្នៅ”ដាំរំលោភនិងកាន់កាប់ដីសាធារណៈរបស់រដ្ឋចោលតែម្ដង។ -ករណីនេះលោក ស៊ឹម សឿន ប្រធាន”មណ្ឌលសុខភាពព្រៃព្នៅ”បានថ្លែងទទួលស្គាល់ថារូបលោកពិតជាបានដាំបង្គោលថ្មកំណត់ព្រំ និងកាន់កាប់ដីសាធារណៈប្រាកដមែន ដោយផ្អែកលើហេតុផល គ្រប់គ្រងនិងថែទាំផ្លូវ។ សូមជម្រាបថា ដីទំនាស់មួយនេះជាដីសាធារណៈរបស់រដ្ឋ ទទឹងជាង៧០ម៉ែត្រ និងបណ្ដោយប្រមាណជា៨០ម៉ែត្រ ត្រង់ចំណុចខាងកើតជាប់និងគល់ស្ពានដូង ស្ថិតនៅភូមិដូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។ ជុំវិញរឿងនេះ កាលពីព្រឹកទី០៩.០៦.២០២៤ ពលរដ្ឋរាប់សិបនាក់នៅភូមិដូង បានលើកគ្នាមកដកបង្គោលថ្មចោល។ ក្រោយលោក ស៊ឹម សឿន ដាំជាជួរចំកណ្ដាលដីពីមុខទៅក្រោយ ដើម្បីពុះចែកដីជា២ និងកំណត់ព្រំដី។ -បើតាមពលរដ្ឋមូលហេតុ ដែលពួកខ្លួនដកបង្គោលថ្មចោលបែបនេះ ក៏ព្រោះតែលោក ស៊ឹម សឿន ដាំរំលោភលើដីសាធារណៈ ដាំដោយមិនប្រាប់មុន។ ហើយពួកគាត់ប្ដឹងទៅលោកមេឃុំ ឱ្យជួយចាត់វិធានការ ដកចេញវិញ ប៉ុន្តែលោកមេឃុំ បានត្រឹមសន្យា និងលើកពេលរហូត។ […]