រាជធានីភ្នំពេញ÷ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងពិធីប្រកាសចូលកាន់មុខតំណែងប្រធាននាយកដ្ឋានច្រកទ្វារទី១ ចំណុះអគ្គនាយកអន្តោប្រវេសន៍។ ជាកិច្ចចាប់ផ្ដើមលោកឧត្ដមសេនីយ៍ទោ ទាង សុឃាង ប្រធាននាយកដ្ឋានរដ្ឋបាលសរុប ឡើងអានអនុក្រឹត្យលេខ២១០ អនក្រ.តត ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ស្តីពីការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ បន្ទាប់មកឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានប្រគល់អនុក្រឹត្យ ស្ដីពីការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ដែលទើបតែងតាំងជូនលោកឧត្តមសេនីទោ ស៊ីម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វាទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ មានប្រសាសន៍នាឱកាសនោះឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ លោកប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ទាំងអស់ ជាពិសេសលោកប្រធាននាយដ្ឋានច្រកទ្វារទី១ កន្លងមកដែលបានខិតខំបំពេញការងារនាពេលកន្លងមកប្រកបដោយជោគជ័យ និងមានសាមគ្គីភាពល្អ សម្រេចបានសមិទ្ធផលថ្មីៗជាច្រើនទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកសាងធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិ។ បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ […]
ព័ត៌មានជាតិ
ឯកឧត្តម សួន សុម៉ាលីន ត្រូវបានប្រកាសតែងតាំង ជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង
ព្រៃវែង៖ នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តមសួន សុម៉ាលីន ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមការងារយុវជនគណបក្សកម្ពុជា ខេត្តព្រៃវែង ដែលពិធីស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្ស ថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាង ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល។ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្ស ថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល មានប្រសាសន៍ថា ក្រោមការដឹកនាំដោយគណបក្សប្រជាជន កម្ពុជា មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលជាប្រមុខដឹកនាំ ប្រកបដោយវីរៈភាព អង់អាច ឈ្លាសវៃ និងភាពប៉ិនប្រសប់ ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល […]
រដ្ឋបាលខេត្តព្រៃវែង ចេញសេចក្តីណែនាំ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម!
(ខេត្តព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង ចេញសេចក្តីណែនាំ ៥ចំណុច ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម។ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ រដ្ឋបាលខេត្តព្រៃវែង បានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាព ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់។ សេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រៃវែង ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា សេចក្តីណែនាំទាំង ៥ចំណុច រួមមាន៖ ១៖ យកចិត្តទុកដាក់ក្តាប់ និងប្រមូលព័ត៌មានពាក់ព័ន្ធសភាពការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសសកម្មភាពបង្កអសន្តិសុខនានា ដើម្បីមានវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា។ ២៖ ចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមទីអារាម ព្រះវិហារចិន វៀតណាម ក៏ដូចជាទីសក្ការៈ និងរមណីយដ្ឋាននានា ដោយយកចិត្តទុកដាក់បង្ការ ទប់ស្កាត់មិនឲ្យកើតមាននូវបទល្មើសគ្រប់ប្រភេទ ពិសេសត្រូវរៀបចំសណ្តាប់ធ្នាប់ឲ្យមានរបៀបរៀបរយល្អប្រសើរ។ ៣៖ ហាមឃាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការធ្វើចរាចរណ៍ក្នុងពេលស្រវឹង ការបើកបរដោយល្បឿនលើសកំណត់ ដែលនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។ ៤៖ សម្រួលចរាចរណ៍ សំដៅកាត់បន្ថយការកកស្ទះ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើ ដំណើរនិងប្រកបដោយសុវត្ថិភាព ។ […]
ឯកឧត្តមសន្តិបណ្ឌិត ស សុខា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រៃវែង
ព្រៃវែង៖ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលប្រារព្ធធ្វើនៅសាលាខេត្តព្រៃវែង។ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានលើកឡើងថាសន្និបាតនេះ គឺជាឱកាសសម្រាប់បូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី ដើម្បីពិនិត្យនូវសមិទ្ធផលការងារដែលសម្រេចបានកន្លងមក ជាមួយបញ្ហាប្រឈមមួយចំនួន ដែលចាំបាច់ត្រូវមានវិធានការបន្តដោះស្រាយ និងដើម្បីដាក់ចេញនូវផែនការសកម្មភាព ដែលត្រូវអនុវត្តសម្រាប់ឆ្នាំថ្មីឆ្លើយតបទៅនឹងតម្រូវការក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីក្លាយជាស្ថាប័នអភិបាលកិច្ចមូលដ្ឋានរឹងមាំ។ ឯកឧត្ដម អភិបាលខេត្ត បន្តរថា ជាមួយគ្នានេះ អង្គសន្និបាតទាំងមូល បានប្តេជ្ញាចិត្តរួមគ្នា ដើម្បីពុះពារជម្នះគ្រប់ឧបសគ្គ ដោះស្រាយរាល់បញ្ហាប្រឈមដែលអាចកើតមាន និងបានឯកភាពទៅលើទិសដៅអនុវត្តការងាររបស់រដ្ឋបាលខេត្តឆ្នាំ២០២៥ បន្ថែមលើលទ្ធផល បញ្ហាប្រឈម និងទិសដៅមួយចំនួន។ ឯកឧត្តមសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ […]
សម្តេចក្រឡាហោម ស ខេង បានអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសាលាបឋមសិក្សា ហ៊ុន សែន កំចាយមារ
ព្រៃវែង៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសាលាបឋមសិក្សា ហ៊ុន សែន កំចាយមារ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ដោយមានការអញ្ជើញចូលរួម ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត ព្រមទាំង ប្រជាពលរដ្ឋ សិស្សានុសិស្ស យ៉ាងច្រើនកុះករ នាថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៥។ មានប្រសាសន៍នៅក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកកម្ពស់ និងអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែ ប្រសើរឡើង ដោយបានកសាងសាលារៀនជាច្រើនឱ្យទៅជិតកូនចៅប្រជាពលរដ្ឋនៅ […]
អភិបាលខេត្តកំពង់ចាម បានសម្រេចធ្វើការបើកផ្លូវ ដើម្បីបម្រើប្រយោជន៍សាធារណៈ នៅស្រុកស្ទឹងត្រង់ ដោយឈរលើគោលការណ៍ឈ្នះឈ្នះ
កំពង់ចាម: ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានសម្រេចធ្វើការបើកផ្លូវត្រង់ អនុលោមតាមប្លង់គោលបន្សល់ទុក ដើម្បីបម្រើប្រយោជន៍សាធារណៈ ក៏ដូចជាការដឹកជញ្ជូនកសិផល និងការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ នៅភូមិអូរលើ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ជំនួសមកវិញបិទផ្លូវ ប្រឡាយបំបែក (ប្រឡាយលោក) ដោយផ្លូវដែលបិទនេះឱ្យប្រជាពលរដ្ឋអ្នកកាន់កាប់ ធ្វើការចរចាគ្នាអំពីការបែងចែក ឬសងសំណងជាថវិកាតែម្តង។ កិច្ចប្រជុំសម្របសម្រួលករណីដីបើកផ្លូវនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលាខេត្តកំពង់ចាម។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ករណីទំនាស់ស្នើសុំបើកផ្លូវប្រឡាយចំនួន ២ខ្សែខាងលើនេះ ដែលកាន់កាប់ដោយលោកស្រី លួន បូរី (ផ្លូវប្រឡាយត្រង់) លោកស្រី លឹម មុយជូ និងលោក ជីវ លីស្រួយ (ផ្លូវ ប្រឡាយបំបែក ឬប្រឡាយលោក) ត្រូវបានប្រជាពលរដ្ឋ ១២គ្រួសារ ធ្វើការប្តឹងមករដ្ឋបាលខេត្ត ហើយត្រូវបានប្រគល់ ភារកិច្ចជូនឯកឧត្តម ស្រី សុភ័ក្ត្រ […]
សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័រ S.A TVHD Live 24h និងបណ្តាញសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយមានចំណងជើងថា៖ ព័ត៌មានវគ្គ(២) អង្គភាពជាច្រើនសូមអរគុណដល់សមត្ថកិច្ចបានអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់ លើអ្នកសារព័ត៌មានពីរនាក់ ប៉ុន្តែអ្នកសុប៉ាន់ ជាម្ចាស់បនល្បែង ក្រុងសំពៅពូន រួចផុតពីលេខ៨ អាល័យស្នេហ៍ដែរឬទេ?។ ស្នងការដ្ឋាននគរបាលខេត្ត សូមបញ្ជាក់ជូនសាធារណជន និងបណ្តាញសារព័ត៌មានឱ្យបានជ្រាបពាក់ព័ន្ធការអនុវត្តច្បាប់ទៅលើអ្នកសារព័ត៌មានពីរនាក់ គឺ: ១-ការអនុវត្តច្បាប់ចំពោះបុគ្គលទាំងពីរនាក់នេះ គឺធ្វើឡើងយ៉ាងត្រឹមត្រូវទៅតាមនីតិវិធីច្បាប់ ពាក់ព័ន្ធការចុះផ្សាយគំរាមកំហែងហែកកេរ្តិ៍ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។ ២-ការចោទប្រកាន់ថា អាជ្ញាធរបើកបេះដូងទូលាយឱ្យលេងល្បែងស៊ីសងខុសច្បាប់ គឺមិនពិតនោះទេ ចំពោះទីតាំងកាស៊ីណូ ហ្រ្គេន ដ្រាហ្គន រីសត (GRAND DRAGON RESORT) ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល គឺមានអាជ្ញាបណ្ណកាស៊ីណូ ស្របច្បាប់ចេញដោយគណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ -ផ្អែកតាមលិខិតលេខ ២៦៦០/២២ អ.គ.ល.ក ចុះថ្ងៃទី៣ ខែវិច្ឆិកា […]
ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយកីឡាករទូក ង មកពីខេត្តព្រៃវែង
ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានអញ្ជើញជាអធិបតីសំណេះសំណាលជាមួយកីឡាករទូក ង មកពីខេត្តព្រៃវែង ដែលមក ចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ នាថ្ងៃទី ១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះដែលស្ថិតនៅក្នុងបរិវេន វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ ផ្តាំផ្ញើដល់កីឡាករប្រណាំងទូកទាំងអស់ ត្រូវខិតខំប្រណាំងឲ្យអស់សមត្ថិភាព ដើម្បីទទូលបានជ័យជំនះជូនខេត្ត និងស្រុករបស់ខ្លួន។ ឯកឧត្តម អភិសន្តិបណ្ឌិត បន្ថែមថា សូមឱ្យកីឡាករ ទូកទាំងអស់ ត្រូវយល់ចិត្តទុកដាក់ថែទាំសុខភាពទទួលទានអាហារឲ្យបានត្រឹមត្រូវដើម្បីបង្ការការពារពីសុខភាពរបស់ខ្លួននៅពេលចាប់ផ្ដើមណាំងកុំឲ្យមានបញ្ហា។ បើយោងតាមរបាយការណ៍របស់លោក ប៉ាវ សុធីរ ប្រធានមន្ទីរ អប់រំ […]
ហេតុអ្វីលោកផ្កាយ១ កុយ សុភាព ស្នងការរងខេត្តស្វាយរៀងមិនព្រមចូលនិវត្តន៍តាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ? លោក កុយ សុភាព ថា បើចង់ដឹងឱ្យទៅសួរលោកស្នងការខេត្ត!
(ស្វាយរៀង)៖ បើទោះជាមានព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ឱ្យលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ឱ្យចូលនិវត្តន៍តាំងពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក៏ដោយចុះ ក៏បច្ចប្បន្នលោកឧត្តមសេនីយ៍រូបនេះនៅតែបន្តកាន់តួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ទទួលបន្ទុកព្រហ្មទណ្ឌដដែល។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីនគរបាលជាច្រើនរូបនៅក្នុងខេត្តស្វាយរៀង។ ប្រភពបន្តថា លោកឧត្តមសេនីយ៍ត្រី កុយ សុភាព មិនត្រឹមតែមិនគោរពតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រប៉ុណ្ណោះទេ ថែមទាំងបានដំឡើងរិទ្ធីបារមីបញ្ជាមន្ត្រីនគរបាលជំនាញថ្នាក់ក្រោមតាមទំនើងចិត្ត ខ្លាំងជាងមុនពេលមានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដាក់រូបលោកឱ្យចូលនិវត្តន៍ទៅទៀត។ មន្ត្រីនគរបាលចាប់តាំងពីថ្នាក់ប៉ុស្ដិ៍រហូតដល់ថ្នាក់ខេត្តសុទ្ធតែមានការថ្នាំងថ្នាក់ចិត្ត និងសម្តែងការហួសចិត្តនៅពេលឃើញមន្ត្រីដែលមានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដាក់ឱ្យចូលនិវត្តន៍ទៅហើយ បែរជាមានសិទ្ធិបញ្ជាពួកគាត់តាមអំពើចិត្ត ដោយបំពានច្បាប់បែបនេះបាន។ កម្លាំងនគរបាលខេត្តស្វាយរៀង សូមគោរពស្នើសុំសម្តេចមហាបវធិតី នាយករដ្ឋមន្ត្រី និងឯកឧត្តម អភិសន្តិបណ្ឌិត រដ្ឋន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យលើបញ្ហានេះដោយសេចក្តីអនុគ្រោះផងចុះ។ ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ កុយ សុភាព បានប្រាប់អ្នកសារព័ត៌មានថា៖ រឿងនេះសូមអញ្ជើញសួរលោកឧត្តមសេនីយ៍ទោសស្នងការនគរបាលខេត្ត។ អ្នកសារព័ត៌មាន បានព្យាយាមទំនាក់ទំនងលោកឧត្តមសេនីយ៍ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដើម្បីសុំការបំភ្លឺ តាមបណ្ដាញសង្គមតេឡេក្រាម ប៉ុន្តែលោកមិនទទួល។ ដោយឡែកលោកបណ្ឌិត ទួច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃក៏មិនទាន់បានបញ្ជាក់លំអិតពីបញ្ហានេះនោះឡើយទេ ដោយលោកបណ្ឌិតបានឆ្លើយតបថា៖ លោកសុំពេលដើម្បីប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយសិន៕
រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង
ព្រៃវែង៖ ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីពិនិត្យតាមដាន អំពីផែនការសកម្មភាព ការងារ របស់មន្ទីរ អង្គភាពនានា ជុំវិញខេត្ត អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្តព្រៃវែង ដើម្បីពង្រឹងកិច្ចការងារទាំងអស់នោះឲ្យកាន់តែមានប្រសិទ្ធភាពខ្លាំងឡើងទ្វេដងបន្ថែមទៀត។ កិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ១- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ២- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងទិសដៅការងារបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង ៣-សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត: -ការិយាល័យប្រជាពលរដ្ឋ -គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។ ក្នុងនោះផងដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំ ដល់មន្ទីរអង្គភាពនានាជុំវិញខេត្តទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងអនុវត្តឱ្យបាននូវការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បាន ណែនាំ ដល់អាជ្ញាធរពាក់ព័ន្ធ ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងអនុវត្តឱ្យបាននូវគោលនយោបាយ ភូមិ […]