ខេត្តបាត់ដំបង៖ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជនជាពិសេសបងប្អូននិយមប្រើប្រាស់បណ្តាញសង្គមជ្រាបថា នៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២១ មានគណនីហ្វេសប៊ុកឈ្មោះ បូ រី បង្ហោះរូបភាពសម្តេចតេជោ នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានសរសេរខ្លឹមសារ ភ្ជាប់នៅលើរូបភាពផង ដោយបានជេរប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរចំពោះសម្តេចដែលជាថ្នាក់ដឹកនាំប្រទេស។
ពិនិត្យឃើញភ្លាមលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានស្នើសុំការអនុញ្ញាតពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ ដំបង ដើម្បីអនុវត្ត ។ ដោយបានការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា នៅរសៀលថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២១ លោកវរសេនីយ៍័ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រ ហ្មទ័ណ្ឌ រួមជាមួយលោកឧត្តមសេនីយ៍ត្រី មៀន ឡាយ ស្នងការរងទទួលផែនការងារសន្តិសុខ បានរួមគ្នាជាមួយក្រុមការងារប្រតិកម្មរហ័សនៃ ស្នងការដ្ឋាន និងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដែលមានលោកវរសេនីយ៍ទោ ហេង បារំា ង ជាអធិការ ធ្វើការស្រាវជ្រាវជាបន្ទាន់ រហូត ឈានទៅកំណត់និងរកឃើញម្ចាស់គណនីហ្វេសប៊ុកឈ្មោះ បូ រី និងត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាន នគរបាលស្រុកដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។
ម្ចាស់គណនីហ្វេសប៊ុកខាងលើ មានឈ្មោះពិតគឺ ហួន បូរី ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិគគីរ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
នៅចំពោះមុខសមត្ថកិច្ចគាត់បានសារភាពថា រូបគាត់ពិតជាបាន ប្រើប្រាស់រូបភាពនិងសរសេរខ្លឹមសារប្រមាថមាក់ងាយចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាប្រាកដមែននៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២១ ហើយក្រោយការសរសេរបង្ហោះតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក៏ត្រូវបានសមត្ថកិច្ចស្វែងរកគាត់ឃើញនិងនាំខ្លួនមកសាកសួរ។
នៅពេលនេះសមត្ថកិច្ចនគរបាលកំពុងរៀបចំសំ ណុំរឿងបញ្ជូនបុរសជាម្ចាស់គណនីហ្វេសប៊ុកខាងលើ ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕