ព័ត៌មានជាតិ

ករណីផ្ទុះអាវុធក្នុងទីក្រុងកោះពេជ្រ​

ភ្នំពេញ​ ៖​ មានករណីផ្ទុះអាវុធចំនួន១គ្រាប់ក្បែរផ្សាររាត្រីក្នុងទីក្រុងកោះពេជ្រ​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមនបង្កការភ្ញាក់ផ្អេីលដល់សន្តិសុខ​ និងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន២នាក់​ ព្រមទាំងនាំយករថយន្តស៊េរីទំនេីបមួយគ្រឿងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន​ ភ្លាមៗ​ កាលពីវេលាម៉ោង៩​ និង១០នាទីយប់​ ថ្ងៃទី២៨​ ខែមីនា​ ឆ្នាំ​២០២១​នេះ​ ។

​យោងតាមប្រភពព័ត៌មានពីសន្តិសុខក្នុងមជ្ឈមណ្ឌលទីក្រុងកោះពេជ្រ​ បានបង្ហេីបប្រាប់ឲ្យដឹងថា​ ដំបូងគេឃេីញបុរស២នាក់ជាជនជាតិចិន​ បានបេីករថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក​ ALPHARD ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2AN-1333 មកក្បែរផ្សាររាត្រី​ ដោយស្ថានភាពដូចជាស្រវឹងស្រាខ្លាំង​ ។

បន្ទាប់មកពួកគេក៏បានផ្ទុះអាវុធចំនួន១គ្រាប់បង្កការភ្ញាក់ផ្អេីលបងប្អូនប្រជាពលរដ្ឋ​ និងសន្តិសុខដែលនៅក្បែរនោះរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះជួយអន្តរាគមន៍​ភ្លាមៗ​ ។

ក្នុងនោះដែរជនបង្កជាជនជាតិចិនបានបន្តបេីករថយន្តចុះឡេីងក្នុងបរិវេនកោះពេជ្រ​ ហេីយក៏ជ្រុលទៅបុកបារះរបស់សន្តិសុខបន្ថែមទៀតធ្វេីឲ្យសន្តិសុខ​ និងសមត្ថកិច្ចសហការគ្នាឃាត់ខ្លួនជនបង្កជាជនចិនចំនួន២នាក់នាំយកមកអធិការដ្ឋាននគរបាលខណ្ឌចំការមន​ ដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី​ ។

​ក្នុងករណីផ្ទុះអាវុធខាងលេីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ដោយមិនដឹងពីមូលហេតុអ្វីបានជាជនបង្កផ្ទុះអាវុធយ៉ាងដូច្នេះ​ផងដែរ​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *