ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះត្រួតពិនិត្យ កម្លាំងឈរជើងតាម មណ្ឌលចត្តាឡីស័ក និងមណ្ឌលសម្រាកព្យាបាលអ្នកជំងឺកូវីដ១៩

ភ្នំពេញ ៖​ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងឈរជើងតាម មណ្ឌលចត្តាឡីស័ក និងមណ្ឌលសម្រាកព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន០៣ទីតាំងផ្សេងគ្នា គឺនៅទីតាំងមន្ទីរពេទ្យស្ត្រីនគរទេព ទីតាំងសណ្ឋាគារ The Great Duke អតីតសណ្ឋាគារ អាំងទ័រកុងទីណង់តាល់ និងទីតាំងដែលកម្លាំងអាវុធហត្ថឈរជើងត្រៀមអន្តរាគមន៍ នៅសាលារាជធានីភ្នំពេញ ដោយបានចុះត្រួតពិនិត្យជំរុំជម្រកដែលដំឡើងត្រៀមទុកសម្រាប់កម្លាំងឈរជើងនៅទីនោះ បានស្នាក់នៅដើម្បីធ្វើការផ្លាស់វេនគ្នាប្រចាំការ២៤ម៉ោង លើ ២៤ម៉ោង ដោយចែកជាបីវេនការពារទាំងយប់ទាំងថ្ងៃ ដើម្បីបង្ការ ទប់ស្កាត់ ចំពោះអ្នកចង់គេចវេសមិនព្រមធ្វើចត្តាឡីស័ក ឬរត់គេចចេញពីកន្លែងព្យាបាល និងត្រួតពិនិត្យរាល់ អាហារ រឺ សម្ភារៈ ផ្សេងៗ របស់សាច់ញាតិដែលបានផ្ញើដល់អ្នកជំងឺ ផងដែរ។

ក្នុងពេលចុះត្រួតពិនិត្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានក្រើនរំលឹកដល់កម្លាំងឈរជើងទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងពេលបំពេញការងារ ក៏ដូចជាចុះប្រតិបត្តិការបង្រ្កាប បុគ្គលព្យាយាមគេចវេស ពីកន្លែងធ្វើចត្តាឡីស័ក និង កន្លែងសម្រាកព្យាបាល ព្រមទាំង មិនព្រមស្តាប់បង្គាប់គ្រូពេទ្យ ជាដើម ទាំងនេះជាបញ្ហាប្រឈមខ្ពស់ ដែលទាមទារឲ្យមានការហ្វឹកហ្វឺនត្រៀមលក្ខណៈទុកជាមុន ដើម្បីអនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់។

កាយវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាពេលនេះ គឺជាគុណធម៌មួយរបស់មេបញ្ជាការ ដែលតែងតែយកចិត្ត ទុកដាក់ ឈឺឆ្អាលពីទុក្ខធុរៈ និងលើកទឹកចិត្តចំពោះកូនចៅក្រោមឱវាទគ្រប់ៗគ្នា ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *