(ក្រុងសៀមរាប)៖កម្លាំងសមត្ថកិច្ចខេត្តសៀមរាបស្រាវជ្រាវ និងចាប់ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ក្រោយពីបានធ្វើសកម្មភាពផ្ទុះអាវុធបង្កឱ្យភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ ២០២១។
បើតាមកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តសៀមរាបថា ករណីផ្ទុះអាវុធនេះកើតឡើង ត្រង់ចំណុចមុខភោជនីយដ្ឋាន ស្នាដៃម៉ែក្មែក៥ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ជនបង្កមានឈ្មោះ កែវ វី ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរ ជាទាហ៊ានកងវិស្វកម្ម ក្រសួងការពារជាតិ បច្ចុប្បន្ន រស់នៅភូមិទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ មន្ត្រីថា ឈ្មោះ កែវ វី ជាភ្ញៀវចូលមកផឹកសុីក្នុងហាងស្នាដៃម៉ែក្មែក៥ពេលនោះ ឈ្មោះ កែវ វី មានទំនាស់ពាក្យសម្តី ជាមួយនារីជាសង្សារ នៅពេលចេញមកមុខហាង កន្លែងចតម៉ូតូក៏បានដកកាំភ្លើងខ្លីម៉ាកG Lock ១៩ ពីចង្កេះ បាញ់ផ្ទុកដី ០១គ្រាប់ ហើយឡើងជិះរថយន្ត ជាមួយមិត្តភ័ក្រគេចខ្លួនបាត់ ចំណែកនារីជាសង្សារបានជិះម៉ូតូតាមពីក្រោយ។
នៅកន្លែងកើតហេតុសមត្ថកិច្ចបានចុះទៅដល់រកឃើញវត្ថុតាងសំបកគ្រាប់មួយ តាមចម្លើយរបស់ ឈ្មោះ កែវ វី ថា រូបគាត់ជាទាហ៊ាន កងវិស្មកម្ម ក្រសួងការពារជាតិ ដោយចុះបេសកកម្ម មកធ្វើផ្លូវក្នុងខេត្តសៀមរាប បានរយៈពេល ០៣ថ្ងៃហើយនៅវេលាម៉ោង២១យប់ ថ្ងៃទី០៣ ខែវិច្ឆិកា ម្សិលមិញ រូបគាត់និងសង្សារ ឈ្មោះ ឈ. ច.ឌ ភេទស្រី២៧ឆ្នាំ បានជិះម៉ូតូ ទៅផឹកសុីជាមួយមិត្តភ័ក្រ នៅហាងម៉ែក្មេក៥ លុះចេញវិញ ដើរមកកន្លែងចតម៉ូតូ បំណងទៅដេក ដោយពេលនោះ ជនសង្ស័យបានហៅអោយសង្សារខ្លួនឡើងជិះម៉ូតូ ប៉ុន្តែសង្សារមិនព្រម ពេលនោះជនសង្ស័យ និងសង្សារ មានទំនាស់ពាក្យសម្តីនិងគ្នា ក៏បានដកកាំភ្លើងបាញ់ ០១គ្រាប់ ផ្ទុបទៅនឹងដី ហើយក៏ឡើងជិះរថយន្ត ជាមួយមិត្តភ័ក្រ ម៉ាកluxes570 ពណ៌ខ្មៅស្លាកលេខ រដ្ឋ06.2-9998 គេចខ្លួនបាត់។
ករណីនេះសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនជនដៃដល់ អនុវត្តតាមផ្លូវច្បាប់៕
អ្នកប្រមាញ់ ព័ត៌មាន២