ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

កម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងអធិកាស្រុក បង្រ្កាបជាក់ស្តែង ៥ករណីឃាត់ខ្លួនជនសង្ស័យចំនួន ០៧ នាក់រួមជាមួយវត្ថុតាងមួយចំនួន,,,

(ព្រៃវែង)៖ ដោយមានការសម្របសម្រួលពីឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង

ដឹកនាំបញ្ជារផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក បង្រ្កាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ ដែលពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន គិតពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤/១០/២០២១ ដូចខាងក្រោម:

១/ ស្រុកពារាំង បង្ក្រាបបាន ០២ ករណី ( ជួញដូរ ០១ ករណី និងប្រើប្រាស់ ០១ ករណី ) ។
២/ ស្រុកកញ្ជ្រៀច អនុវត្តតាមដីកា ០១ លើក ( ជួញដូរ ០១ ករណី ) ។
៣/ ស្រុកសុីធរកណ្តាល បង្ក្រាបបាន ០២ ករណី ( ជួញដូរ ០១ ករណី និងប្រើប្រាស់ ០១ ករណី ) ។
+ សរុបបង្ក្រាបបាន ៥ករណី ( ជួញដូរ ២ករណី , ប្រើប្រាស់ ២ករណី និងអនុវត្តដីការ ១ករណី ) និងឃាត់ខ្លួនជនសង្ស័យសរុបបានចំនួន ០៧ នាក់ ស្រី០០នាក់ ( ជាមុខសញ្ញាជួញដូរ ០៤នាក់ និងជាមុខសញ្ញាប្រើប្រាស់ ០៣នាក់ ) ។
+ សម្ភារៈ និងវត្ថុតាងដកហូតបានរួមមាន ៖
១-ម្សៅក្រាម​ពណ៌សថ្លា​ ( ថ្នាំញៀន ) ចំនួន ២២ កញ្ចប់តូច (ទម្ងន់ ៣៥,៣០ ក្រាម)។
២- ទូរស័ព្ទដៃចំនួន ០៦គ្រឿង ។
៣- ជញ្ជឹងថ្លឹងថ្នាំញៀនចំនួន ០១ គ្រឿង ។
៤- ម៉ូតូ ចំនួន ០២ គ្រឿង និងសម្ភារះប្រើប្រាស់មួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងចាត់ការតាមនីតិវិធី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *