(កំពង់ឆ្នាំង)៖ ក្រុមការងារតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម «ឈឹ សៅគី» រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ទៅប្រគល់ជូនដល់គ្រួសារបិទខ្ទប់ចំនួន០២គ្រួសារនៅភូមិមានកកើត១ គ្រួសារ និងនៅភូមិថ្មីខ្មែរ១គ្រួសារ ដែលសមាជិកគ្រួសាររបស់គាត់រកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១៕