ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរចុះបិទភោជនីយដ្ឋាននិងKTV«វិមានសួគ៌»ដែលបើកឱ្យភ្ញៀវច្រៀងប្រឆាំងគោលការណ៍រាជរដ្ឋាភិបាល!

(កណ្ដាល)៖ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ ពីអ្នកសារព័ត៌មាន នៅព្រលប់ទី២៣.០៩.២០២១។

លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានបញ្ជាឱ្យកម្លាំងចម្រុះចុះបិទKTV(វិមានសួគ៌) ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងតម្រូវឱ្យម្ចាស់អាជីវកម្មមួយនេះ ។

ធ្វើកិច្ចសន្យាបញ្ឈប់ការបើកKTVជាបន្ទាន់ដោយលក់ម្ហូបអាហារ ជាលក្ខណៈវេចខ្ចប់។
«នេះបើយោងតាមការឱ្យដឹងពីលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល»។

 

ប្រតិបត្តិការនេះដឹកនាំផ្ទាល់ដោយលោក អែតដា ដូរ៉ាមី អភិបាលរងស្រុក តំណាងលោក ប៊ុន ផេង អភិបាលស្រុក រួមនិងគណៈបញ្ជាការឯកភាពស្រុក ។
ចុះធ្វើការហាមឃាត់ភោជនីយដ្ឋាន និងខារ៉ាអូខេយីហោ (វិមានសួគ៌) ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្នុងនោះ លោកអភិបាលរងស្រុក និងក្រុមការងារចម្រុះស្រុក បានហាមឃាត់ និងធ្វើកិច្ចសន្យាជាមួយមេការភោជនីយដ្ឋាន វិមានសួគ៌ ដោយបិទខារ៉ាអូខេ និងផ្អាកសកម្មភាពការជួបជុំគ្នាច្រើននៅក្នុងហាង ។

 
ព្រមទាំងបានណែនាំម្ចាស់ហាងអោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ,បញ្ឈប់ការទទួលភ្ញៀវចូលហូបក្នុងហាង តម្រូវមានទទួលតែធ្វើម្ហូបតែវេចខ្ចប់ និងមានអនាម័យ ។
មិនឲ្យមានការជួបជុំឡើយ និងបើមិនស្តាប់តាមការណែនាំទេនោះ អនុវត្តវិធានការតាមផ្លូវច្បាប់។

សូមជម្រាបផងដែរថា៖ ភោជនីយដ្ឋាន ផ្ទះសំណាក់ និងKTVយីហោ (វិមានសួគ៌)ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។កន្លងមកតែងតែលួចបើកដំណើរការ ឱ្យភ្ញៀវចូលផឹកស៊ីរាំច្រៀងយ៉ាងគគ្រឹកគគ្រេងបំផុត គឺរាល់ថ្ងៃតែម្ដង!។

ដោយប្រឆាំងនិងបទបញ្ជារាជរដ្ឋាភិបាលក្នុងការហាមឃាត់មិនឱ្យមានការជួបជុំផឹកស៊ី បិទតន្ត្រី KTVក្លឹបកម្សាន្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ប៉ុន្តែក្រោយមានសេចក្ដីរាយការណ៍ពីអ្នកសារព័ត៌មាន លោកអភិបាលស្រុកបញ្ជាកម្លាំងឱ្យចុះបិទតែម្ដង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *