(ខេត្តកណ្តាល)៖ ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងនាយករដ្ឋបាលស្រុកអង្គស្នួល នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ការតែងតាំងផ្លាស់ប្តូរ និងបញ្ចប់ភារកិច្ច គឺជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈ ហើយវាក៏ជាការឆ្លើយតបទៅនឹងកំណែទម្រង់កាន់តែស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ នៃ នីតិកាលរដ្ឋសភា និងសំដៅបំពេញក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុក ឲ្យកាន់តែរីកចម្រើនថែមទៀតផងដែរ។ ឯកឧត្តមអភិបាលរងខេត្តបាន ថ្លែងនូវការកោតសរសើរ ចំពោះគុណបំណាច់ស្នា ដៃ ដែលអាជ្ញាធរស្រុកអង្គស្នួលគ្រប់លំដាប់ថ្នាក់ បានចូលរួមចំណែក ក្នុងការដឹកនាំ គ្រប់គ្រងអភិវឌ្ឍន៍ ធ្វើឲ្យរដ្ឋបាលស្រុកអង្គស្នួល ទាំងមូលសម្រេចបានសមិទ្ធផលជា ផ្លែផ្កា ជាបន្តបន្ទាប់កន្លងមកនេះ។ ទន្ទឹមនឹងការអបអរសាទរ ចំពោះលោកនាយករដ្ឋបាលសាលាស្រុក ដែលទើបទទួលបានការតែងតាំងថ្មី ឯកឧត្តម នូវ ប៉េង ច័ន្ទតារា បានផ្តាំផ្ញើរ ដល់ នាយករដ្ឋបាលស្រុក ដែលទើបតែងតាំងថ្មី ត្រូវសហការព្រមទាំងធ្វើជាសេនាធិការដ៏ល្អដល់លោកអភិបាលស្រុក ខិតខំបំពេញតួនាទី និងភារកិច្ចខ្លួនឲ្យបានល្អ ដើម្បីរួមចំណែកជាមួយ រដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់បន្ថែមទៀត ។ នាឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានក្រើនរំលឹកដល់ អភិបាលស្រុក […]
(ខេត្ដកំពង់ចាម)៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ឲ្យស្វែងរកទីតាំងសាងសង់បង្គន់អនាម័យសាធារណៈ នៅតំបន់សួនកម្សាន្តតាមដងទន្លេមេគង្គក្នុងក្រុងកំពង់ចាម ជៀសវាងការបន្ទោរបង់ពាសវាលពាសកាល និងដេីម្បីលេីកកម្ពស់សុខុមាលភាពក្រុង និងលេីកកម្ពស់សុខុមាលភាពភ្ញៀវទេសចរណ៍ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋផងដែរ ការថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំសាមញ្ញលេីកទី៣០ អាណត្តិទីទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ០២១ ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា រដ្ឋបាលខេត្ត បានដាក់ចេញជាផែនការ ដេីម្បីគិតគូរដល់ការលេីកកម្ពស់សោភ័ណភាពក្រុងកំពង់ចាម និងការលេីកកម្ពស់សុខុមាលភាពដល់ភ្ញៀវទេសចរណ៍ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ មកដេីរលេងកម្សាន្ត ឬធ្វើការហាត់ប្រាណផងនោះ ដូច្នេះយើងត្រូវសិក្សាស្វែងរកទីតាំងណាមួយឲ្យបានសមរម្យ ដេីម្បីសាងសង់បន្ទប់ទឹក បង្គន់អនាម័យសាធារណៈ នៅតំបន់សួនកម្សាន្តតាមដងទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្តីព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ។ ២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែ […]
(ប៉ារីស, ស្វីស)៖ នៅវេលាម៉ោងប្រមាណជា៨យប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅប្រទេសបារាំង ត្រូវនឹងម៉ោង២ទៀបភ្លឺថ្ងៃទី១៨ ខែមករា ម៉ោងនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូអញ្ជើញដល់ទីក្រុងប៉ារីស ប្រទេសបារាំង ប្រកបដោយសុខសុវត្ថិភាព។ ដំណើរអញ្ជើញដល់ព្រលានយន្តហោះក្នុងទីក្រុងប៉ារីស ប្រទេសបារាំង សម្តេចធិបតី និងលោកជំទាវបណ្ឌិត ទទួលបានការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ លោក Paul FURIA អនុប្រធានពិធីការរដ្ឋ ទទួលបន្ទុកការងារពិធីការរបស់បារាំង ព្រមទាំងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង។ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅប្រទេសបារាំង តបតាមការអញ្ជើញរបស់លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្ដេចធិបតី នឹងត្រូវទទួលស្វាគមន៍ និងមានកិច្ចសន្ទនាផ្លូវការជាមួយលោកប្រធានាធិបតី ម៉ាក្រុង នៅវិមានអេលីហ្សេ។ ជំនួបកំពូលនេះ ផ្ដល់ឱកាសដ៏ប្រសើរសម្រាប់រដ្ឋាភិបាល នៃប្រទេសទាំងពីរបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ទំនាក់ទំនងជាប្រពៃណីនៃមិត្តភាពដ៏ស្និទ្ធស្នាល និងល្អប្រសើរឱ្យឈានដល់កម្រិតថ្មី ដាក់ចេញផែនការសកម្មភាពដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល […]