(ព្រៃវែង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍១លើក រវាងម៉ូតូ និង ម៉ូតូ បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈបើកបរក្នងល្បឿនលឿន.ដោយមិនពាក់មួកសុវត្ថិភាពកាលពីវេលាម៉ោង21និង 40នាទី ថ្ងៃទី17/9/2021 ។
ជនរងគ្រោះ ដែលបានស្លាប់មានឈ្មោះ អ៊ឹម អាន ភេទ ប្រុស អាយុ29ឆ្នាំភូមិជំរុះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព)
រួមដំណើរជាមួយម្នាក់ ឈ្មោះម៉េត ពិសិទ្ធ ភេទ ប្រុសប្រុស អាយុ 36ឆ្នាំ ភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ លើកដែក ខេត្តកណ្តាល រងរបួសសន្លប់ (មិនពាក់មួកសុវត្ថិភាព) ។
ករណីគ្រោះថ្នាក់នេះដែរ បានកើតឡើងនៅ ចំណុចភូមិមេបុណ្យ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ លើផ្លូវជាតិលេខ11
ប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានប្រាប់ថា៖ ជនរងគ្រោះ បានបើកបរពីកើតទៅលិច ដល់ចំណុច កើតហេតុខាងលើបានបុកម៉ូតូ ម៉ូតូម៉ាកC125 ពណ៌ ខ្មៅស្លាកលេខភ្នំពេញ1AA.4567 បើកបរដោយឈ្មោះ ស្រេង ប្រុស (ហៅ ប៉ូឡូ )ភេទប្រុស អាយុ30ឆ្នាំភូមិព្រៃភ្លាំង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង(មិនពាក់មួកសុវត្ថិភាព)បើកបរពីកើតទៅលិច រងរបួស(ស្រាល)បញ្ជូនទៅពេទ្យបង្អែក ស្វាយអន្ទរ បុកចំពីក្រោយ ។
ក្រោយកើតហេត សមត្ថកិច្ចបានធ្វើការវាស់វែង និង រក្សារទុកវត្ថុតាង នៅប៉ុស្តិ៍នគរបាករដ្ឋបាល មេបុណ្យ ៕