ព័ត៌មានជាតិ ព័ត៌មានរាយការណ៍

លោក ប៊ុន ផេង អភិបាល ស្រុកខ្សាច់កណ្ដាល អញ្ជើញចុះត្រួតពិនិត្យមណ្ឌល​ចាក់វ៉ាក់សាំ​ង១៧កន្លែង ក្នុងស្រុកខ្សាច់កណ្ដាល!

ខេត្តកណ្ដាល៖នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១លោក ប៊ុន ផេង អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដល

និង លោក អ៊ុ ចន ប្រធាន ក្រុមប្រឹក្សាស្រុក បានចុះពិនិត្យ ដំ​ណើរការចាក់វ៉ាក់សាំងដល់កុមារ អាយុ ចាប់ពី៦ឆ្នាំ ដល់មន្ទីរ​ពេទ្យបង្អែកខ្សាច់កណ្ដាល (ឃុំព្រែកតាមាក់) និងនៅតាមបណ្ដាឃុំ១៧ផ្សេងទៀត ក៏ដំណើរ​ការស្របពេលគ្នា ជារួមគឺចាក់ទូទាំងស្រុកតែម្ដង។

លោកអភិបាលស្រុក បានណែ​នាំដល់មេតាបីតា និងអាណាព្យាបាល ដែលនាំកូន ចៅ មកទទួល​ការចា​ក់វ៉ាក់សាំង សូមការពារ ដោយពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃជាមួយអាកុល និងកុំ​ប្រមូ​លផ្ដុំគ្នា ដើម្បីសុវត្ថភាពទាំងអស់គ្នា។

លោកភិបា​លស្រុកបានបន្ថែមថា ការចាក់វ៉ាក់សាំងនេះ មិនមែនដំណើរការតែ១ថ្ងៃទេ គឺរយៈពេល ១សប្ដាហ៍ទៅ១០ថ្ងៃ ដូ​ច្នេះកុំបញ្រ្ជៀត ឬប្រមូលផ្ដុំគ្នា។

  • បន្ទាប់មកលោកអភិ​បាលស្រុក និងលោកប្រធានក្រុមប្រឹក្សា បានអញ្ជើញពិនិត្យកា​រដំណើរការជួស​ជុលអាគាររបេង ដែលត្រូវយកជាអាគារព្យាបាលអ្នកជម្ងឺកូវីដ១៩ និងអ្នកពាក់ព័ន្ធ ដាក់ធ្វើចត្តា​ឡីស័ក នៅពេលជួសជុលរួចរាល់៕ចូលអនុវត្តន៍ទាំងអស់គ្នា” ៣ការពារ ៣កុំ “៕
adm

Leave a Reply

Your email address will not be published. Required fields are marked *