ព័ត៌មានជាតិ

ឯកឧត្ដមអ៑ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម គ្រោង​សាងសង់​អាគារ​រដ្ឋបាល​សាលាសង្កាត់ ចំនួន​២ នៅក្នុង​ឆ្នាំ​២០២២

(ខេត្ដកំពង់ចាម​)៖ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា គ្រោង​សាងសង់​អាគារ​រដ្ឋបាល​សាលាសង្កាត់ ចំនួន​២ នៅក្នុង​ឆ្នាំ​២០២២ ដោយ​ទីតាំង​សង្កាត់​ចាស់ មាន​សភាព​តូចចង្អៀត ពិបាក​ធ្វើការ ។​

ឯកឧត្តម​អភិបាលខេត្ត បានសម្រេច​ដូច្នេះ នៅ​ព្រឹក​ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២១ បន្ទាប់ពី​បាន​ដឹកនាំ​អភិបាលរង​ខេត្ត -​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន អញ្ជើញ​ចុះ​ពិនិត្យមើល​ទីតាំង​ថ្មី ដើម្បី​សាងសង់​អាគារ​រដ្ឋបាល​សាលាសង្កាត់​ចំនួន​២ គឺ​សង្កាត់​កំពង់ចាម និង​សាលាសង្កាត់​វាលវង់ ស្ថិតនៅក្នុង​ក្រុង​កំពង់ចាម​តែម្តង​។​

​បើបើតាមន្ត្រី​រដ្ឋបាល​ខេត្តកំពង់ចាម បាន​បញ្ជាក់ថា ដោយសារ​សាលាសង្កាត់​ទាំងពីរ ខាងលើ​ពុំទាន់​មាន​អាគារ​រដ្ឋបាល​សម្រាប់ធ្វើ​ការ​ឲ្យ​សមរម្យ​នៅឡើយ រីឯ​ទីធ្លា​សាលាសង្កាត់​ក៏​តូចចង្អៀត ហេតុនេះហើយ ទើប​លោក​អភិបាលខេត្ត សម្រេច​រក​ទីតាំង​ថ្មី ដើម្បី​ធ្វើការ​សាងសង់​អគារ​រដ្ឋបាល​សាលាសង្កាត់​ទាំងពីរ​នេះ ឲ្យ​ស្របទៅតាម​ស្តង់ដារ​បស់​ក្រសួងមហាផ្ទៃ ដែល នឹងត្រូវ​ចំណាយ​លើ​គម្រោង​ថវិកា​របស់​រដ្ឋបាលខេត្ត​កំពង់ចាម សម្រាប់​ឆ្នាំ ២០២២ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *