(កណ្តាល+ព្រៃវែង)៖ពលរដ្ឋក្នុងស្រុកខ្សាច់កណ្តាលនិងស្រុកពារាំង មិនថាក្មេងចាស់ប្រុសស្រី និងមន្រ្តីរាជការ កំពុងតែវក់វីក្នុងការផ្សងសំណាងល្បែងឆ្នោតកត់កន្ទុយលេខវៀតណាមដោយចាក់០១សង០៨ដោយគ្រាន់តែកាត់សុបិន្ត ពេលយប់ ឫអ្នកតាឱ្យយល់សពចាក់កន្ទុយលេខជាដើម។
សេចក្តីរាយការណ៍បានឱ្យម្ចាស់ទន្លេមេគង្គដឹងថា៖ មេកញ្ច្រែងនិងមេឆ្នោតកត់កន្ទុយលេខវៀតណាមដុះស្លែរធំៗ នៅឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលមានដូចជា៖
០១-ឈ្មោះ ប្រុស នៅភូមិត្បូងដំរី
០២-ឈ្មោះ ថេង នៅភូមិត្បូងដំរី
👉បានដាក់ពង្រាយកូនកញ្ច្រែងនៅតាមបណ្តាលភូមិ,ឃុំដើម្បី ចុះកត់ និងប្រមូលកន្ទុយលេខឆ្នោតវៀតណាមជាច្រើនស្រុក មកឲ្យពួកខ្លួន មិនតែប៉ុណ្ណោះតម្រូវឱ្យដើរពង្វក់ស្មារតីពលរដ្ឋដល់ផ្ទះ និងនៅតាមទីប្រជុំជន ជាពិសេសនៅកន្លែងផ្សារ ជារៀងរាលថ្ងៃ បានដោយរលូន គ្មានអាជ្ញាធរមានសមត្ថកិច្ចណាចុះហាមឃាត់និងបង្រាបឡើយ។
ជាក់ស្តែងនៅល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ កូនកញ្ជែញ ល្អី នៅកត់តាមផ្សាកំពង់ពពិល ស្រុកពារាំង បានបង្ហើបថា៖ ការកត់កន្ទុយលេខឆ្នោតវៀតណាមនេះយកទៅអោយមេឈ្មោះ ប្រុស និងអ្នកផ្សេងទៀត។
ហើយដោយគ្រាន់តែដេកពីយប់ហើយសុបិនឃើញរឿងអ្វីមួយឬហេតុការណ៍ប្លែកៗ លុះព្រឹកប្រលឹមគាងគរគ្នាកាត់ចេញជាលេខ ខ្លះទៀតបន់ឱ្យមានមនុស្សស្លាប់ យកអាយុមកកាត់ជាលេខរួចចាក់តែម្តង។
រួចនាំគ្នាចាំផ្ទៀងវិទ្យុពីវៀតណាម រាល់ម៉ោង៤ល្ងាច ដូចគេថា៖(ថ្ងៃស្ដាយលេខល្ងាចលុយ?)។
រាល់សកម្មភាពទាំងនេះមិនត្រូវបានសមត្ថកិច្ច ឃុំ ស្រុកខ្សាច់កណ្តាល បង្ក្រាបទេ!(ទំនងជាប់ពាក់ព័ន្ធ?)សង្យ័យមានភាគហ៊ុនហើយមើលទៅ,,,?។
គួររម្លឹកថា៖ អ្វីដែលចាប់អារម្មណ៍ និងពង្វក់ស្មារតីឱ្យពលរដ្ឋខ្មែរញៀននិងល្បែងកត់កន្ទុយលេខវៀតណាមទាំងនេះផ្សងសំណាងជាមួយឆ្នោតវៀតណាមឡើងភ្លុកទឹកភ្លុកដីតែម្តង។ មានអ្នកខ្លះចាញ់អស់ទ្រព្យសម្បត្ដិ កើតជាជម្លោះ ក្នុងគ្រួសារ និង អំពើឆក់ប្លន់ផងដែរ,,,។ តើលក្ខណៈភូមិឃុំមានសុវត្ថភាពទាំង៩ចំណុច នៅឯណា???។
ពាក់ព័ន្ធករណីខាងលើនៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ម៉ែន សុខឃឿន អធិការនគបាលស្រុកខ្សាច់កណ្តាលបានប្រាប់«ម្ចាស់ទន្លេមេគង្គ»ថា៖ចាំប្រាប់មេប៉ុស៍អោយបង្រាប។
ចំពោះលោកឡុង ប៊ុនធឿន អធិការស្រុកពារាំង «ម្ចាស់ទន្លេមេគង្គ» នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១មិនអាចសុំការបកស្រាយពីបញ្ហា កូនកញ្ជែញល្អីដែលកត់នោះបានទេព្រោះលេខមិនអាចខលចូល។
រឺឯលោកសឿង ស៊ុនណារ៉ា មេប៉ុស្តិ៍ឃុំកំពង់ចំលង«ម្ចាស់ទន្លេមេគង្គ»នៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះមិនអាចសុំការបំភ្លឺបានទេ ព្រោះខលចូលគ្មានអ្នកលើក។
បើលោកមេប៉ុសិ៍កំពង់ពពិល លៀប ប៊ុនឡេង បានប្រាប់គេហទំព័រ«ម្ចាស់ទន្លេមេគង្គ»នៅល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ ថា៖ គាត់មិនអោយមានការលេងល្បែងនេះទៀតទេ ព្រោះបានធ្វើកិចសន្យាអស់ហើយ បើនៅបន្តរនិងចាប់តែម្តង។
ទោះជាយ៉ាងណាក្ដី!មជ្ឈដ្ឋាននានា ទាមទារឱ្យសមត្ថកិច្ចស្រុកខ្សាច់កណ្តាល និងស្រុកពារាំង ជាពិសេសគឺលោក ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល និងលោកព្រំុ សន្ធរ។ សូមមានវិធានការបង្ក្រាប មេល្បែងស៊ីសងនៅស្រុកខ្សាច់កណ្តាល និងកូនកញ្ជែញ ល្អី ដែលកត់ក្នុងទឹកដីស្រុកពារាំងនេះ ឱ្យមានប្រសិទ្ធភាពផងចុះ ព្រោះថា៖ (អ្នកលេងល្បែងឈ្នះមុខខ្លាញ់ ចាញ់មុខខ្លា បើចាញ់ច្រើនការណាអ្វីៗ ក៍ហ៊ានធ្វើ អាចកើតជាអំពើលួចប្លន់អសន្និសុខក្នុងមូលដ្ឋាន៕ដោយ៖សហការី