ព្រៃវែង៖ ប្រជាពលរដ្ឋរស់នៅភូមិ ទូលពពេល ឃុំគោកគង់លិច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង
បាននាំគ្នាចាប់យកអាជីពចិញ្ចឹមចង្រិតដែក ដែលសព្វថ្ងៃនេះគាត់ថាមានទីផ្សារច្រើន ហើយមានតម្លៃថ្លៃគួរសមអាចទទួលយកបាន ហើយរយៈពេលនៃការចិញ្ចឹមក៏ខ្លីដែ ឆាប់បានប្រមូលផលទៀតផង ដោយប្រើរយៈពេល ៤០ ថ្ងៃប៉ុណ្ណោះ។ ហើយប្រជាពលរដ្ឋនៅក្នុងភូមិនោះបន្តទៀតថាការចិញ្ចឹមចង្រិតនេះ គឺសម្បូរទៅដោយទីផ្សារ មកទិញចង្រិតរបស់គាត់ដោយគាត់ផលិតមិនទាន់នឹងតម្រូវការអ្នកទិញនោះផង បងប្អូនប្រជាពលរដ្ឋក៏បានបន្តទៀតថាចង្រិតមិនពិបាកលក់ទេ ដោយមានឈ្មួញមកយកដល់ផ្ទះតែម្តង។
បងប្អូនប្រជាពលរដ្ឋនៅទីនោះអ្នកខ្លះចិញ្ចឹម ១០ ទ្រុង អ្នកខ្លះចិញ្ចឹម ២០ ទ្រុង ហើយក៏មានច្រើនជាងនេះក៏មាន ហើយក្នុងចង្រិតមួយគីឡូគឺគាត់លក់ក្នុងតម្លៃ ១១,០០០ រៀល គាត់ក៏បានបន្តទៀតថាការចិញ្ចឹមចង្រិតនេះងាយស្រួលជាងចិញ្ចឹមមាន់ទាជ្រូកដោយប្រើរយៈពេលខ្លី គឺគាត់អាចទទួលបានផលហើយហើយការចំណាយចំណីក៏តិចដែ ដោយចង្រិតស៊ីស្លឹកឈើ និងចំណីកូនមាន់បន្តិចបន្តួចតែប៉ុណ្ណោះ។