ព័ត៌មានសន្តិសុខសង្គម

មិនដឹងថាមានវិបត្តិអ្វីនោះទេ ធ្វើអោយបុរសវ័យក្មេងម្នាក់ បានបើកកង់បីមកឈប់នៅលើស្ពានជ្រោយចង្វារួចលោតទឹកសម្លាប់ខ្លួនតែម្តង.!

(ភ្នំពេញ)៖ បុរសម្នាក់មិនដឹងថាមានវិបត្តិផ្លូវចិត្តអ្វីនោះទេទើបដាច់ចិត្តបើកកង់បីឥណ្ឌាមកឈប់នៅលើស្ពានមិត្តភាពកម្ពុជាជប៉ុនជ្រោយចង្វាហើយលោតចុះទៅក្នុងទឹកទន្លេដើម្បីបញ្ចប់ជីវិតខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១រំលងអាធ្រាតឈានចូល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ត្រង់ចំណុចលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។


ជនរងគ្រោះដែលបានលោតទឹកសម្លា ប់ខ្លួននោះមាន ឈ្មោះ តូច វណ្ណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរគុកជេម៉ូតូ នៅម្ដុំអូឬស្សី រកប្រាក់មិនសូវបាន ទើបរកមុខរបរមួយផ្សេង គឺរូបគាត់ទិញកង់បីឥណ្ឌាមួយគ្រឿងទៀតដើម្បីឆ្លៀតយកមករត់រកលុយនៅខាងក្រៅ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់អ្នកបើកកង់បីឥណ្ឌាពណ៌លឿងមួយគ្រឿងពាក់ស្លាកលេខស្វាយរៀល1N-2012 បើកកន្លែងមុខលើស្ពានមិត្តភាពកម្ពុជាជប៉ុនហើយក៏បានឈប់ទុកទូរសព្ទដៃមួយគ្រឿងនិងស្បែកជើងចង្រែកមួយគូរ និងលុយប្រហែលជា ជាង២០០០០រៀល (២មុឺនរៀល)ជាងនៅលើស្ពានរួមជាមួយនឹងកង់បីឥណ្ឌាមួយគ្រឿងទៀត ហើយក៏បានលោតចុះទៅក្នុងទឹកទន្លេលិចចូលទៅក្នុងទឹកបាត់ស្រមោលតែម្ដង ។

 


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ហើយ ក៍បានយកសម្ភារៈមួយចំនួនដែលជនរងគ្រោះបានបន្សល់ទុកនៅលើស្ពានយកទៅរក្សាទុកនៅឯប៉ុស្ត៍ជ្រោយចង្វា រងចាំសាច់ញាតិនឹងក្រុមគ្រួសារមកទទួលយកសមត្ថកិច្ចយើងនឹងប្រគល់ទៅឲ្យវិញ៚៕

ដោយ៖ សុវណ្ណារាជ រតនា

adm

Leave a Reply

Your email address will not be published. Required fields are marked *