ព័ត៌មានជាតិ

ការធ្វើបុណ្យដោយចេញពីចិត្តរមែងទទួលបាននូវភាពស្រស់ថ្លា

(ខេត្តព្រៃវែង)៖ ពុទ្ធបរិស័ទចំណុះជើងវត្តនឹងសមាជិកក្រុមការងារ ឯកឧត្តម នាយឧត្តមសេនីយ៍  មៀច  សុផាន់ណា បានមូលមតិគ្នាចូលរួមជួសជុលសំណង់សាសនា និង ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន កាលពីព្រឹកថ្ងៃ សុក្រ ៤រោច ខែ ស្រាពណ៌ ឆ្នាំផ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១

បណ្ឌិត តេង ប៊ុនថុន បានបញ្ជាក់ប្រាប់ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍  មៀច  សុផាន់ណា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំមេសរប្រចាន់  លោកបានចាត់តាំង បណ្ឌិត តេង ប៊ុនថុន  ជាអនុប្រធានក្រុមការងារ ឃុំមេសរប្រចាន់ និង ជាប្រធានក្រុមការងារបក្សចុះពង្រឹងមូលដ្ឋានភូមិមេសរប្រចាន់លើ។

បណ្ឌិត តេង ប៊ុនថុន បានដឹកនាំសមាជិកបក្ស និង ពុទ្ធបរិស័ទចំណុះជើងវត្តចុះជួយជួសជុលសំណង់សាសនា និង ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន។

យោងតាម គណនីហ្វេសប៊ុកបណ្ឌិត តេង ប៊ុនថុន យើងសង្កេតឃើញថាមានសប្បុរសជនជាច្រើនបានឧបត្ថម្ភជាសម្ភារ: និង ថវិការផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកជួសជុលសំណង់សាសនាលាបថ្នាំព្រះវិហារ ជីកស្រះទឹកវត្ត និងកសាងហេដ្ឋារចនាសម្ព័ន្ធមន្ទីរបក្សភូមិជាដើម។

ក្នុងឱកាសនោះផងដែរបណ្ឌិត តេង ប៊ុនថុន ក៍បានផ្តល់នូវអនុសាសន៍ណែនាំឲ្យបងប្អូនក្នុងមូលដ្ឋានចេះគោរពស្រឡាញ់ និង ចេះជួយយកឧស្សាគ្នាដោយមិនប្រកាន់ និន្នាការនយោបាយ។

បណ្ឌិត តេង ប៊ុនថុន ក៍បានពាំនាំនូវការយកចិត្តទុក្ខដាក់និងសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍  មៀច  សុផាន់ណា ប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំមេសរប្រចាន់  សូមឲ្យបងប្អូនពុកម៉ែ និង សមាជិកទាំងអស់មានសុខភាពល្អ ជៀសផុតពីជំងឺទាំងពួង នឹង បានពន្យល់ណែនាំដល់បងប្អូនសូមឲ្យអនុវត្តឲ្យបាននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល និង ចូលរួមទប់ស្កាត់ការីករាលដាលនៃជំងឺឆ្លងកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលគឺ ៣កុំ៣ការពារ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *