ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់វាយខ្នោះមុខសញ្ញាចោលួចម៉ូតូម្នាក់នៅស្រុកស្វាយអន្ទរ,,,

(ខេត្តព្រៃវែង)៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ច ស្រុកស្វាយអន្ទរធ្វើការឃាត់ខ្លួនក្នុងករណីលួចម៉ូតូរបស់ប្រជាពលរដ្ឋ

ក្នុង ភូមិកណ្តាល ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ខណៈពេលដែលម្ចាស់ទុក្ខម៉ូតូលើភ្លឺស្រែហើយចុះទៅមើលស្រែចំងាយ២០០ម៉ែត្រ។

ហេតុការណ៍នេះកើតឡើងនៅ
វេលាម៉ោង១៥នឹង៣០នាទី
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិកណ្តាល ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ខណៈម្ចាស់ម៉ូតូបានទុក្ខម៉ូតូលើភ្លឺស្រែហើយចុះទៅមើលស្រែ។

សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ម៉ូតូមានឈ្មោះ ឆេង ហឹង ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ចំពោះម៉ូតូម៉ាក វ៉េវ ពណ៌ក្រហមគ្មានស្លាកលេខ នៅពេលកំពុងដើរទៅមើលដំណាំស្រូវស្រាប់តែឃើញចោរឡើងជិះម៉ូតូគាត់ចេញទៅបាត់បន្ទាប់មកម្ចាស់ម៉ូតូក៏បានមកប្តឹងសមត្ថកិច្ច។

ក្រោយពីរទទួលបានទទួលបណ្តឹងពីម្ចាស់ម៉ូតូសមត្ថកិច្ចប៉ុស្តិ៍នគបាលពានរោងបានចុះសហការនឹងអន្តរាគមន៍ជាមួយកម្លាំងប៉ុស្តិ៍នគបាលទឹកថ្លានឹងកម្លាំងជំនាញរបស់ អធិការដ្ឋាននគបាលស្រុកស្វាយអន្ទរបានចុះពួនស្ទាក់នឹងស្រាវជ្រាវកំណត់មុខសញ្ញាហើយក៏ឃាត់ខ្លួនជនសង្ស័យតែម្តងនៅចំណុចឃុំទឹកថ្លា ជនសង្ស័យមានឈ្មោះ ធិល ធីន(ហៅតឺម) ភេទប្រុស អាយុ២៨ឆ្នាំ នៅមានជ័យ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នឹងដកហូតបានម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ក្រហមគ្មានស្លាកលេខ។

បច្ចុប្បន្នជនសង្ស័យនឹងម៉ូតូបានរក្សាទុក្ខនៅអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *