ព័ត៌មានសន្តិសុខសង្គម

ដឹកអនឡាញបានលុយតិច បែកគំនិតចេញ(ឆក់កាបូប)លុយគេចាប់ខ្លួនបាន២នាក់!

(ភ្នំពេញ)៖ ចោរឆក់កាបូបលុយចំនួន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន នៅខណ្ឌសែនសុខ។

ការឃាត់ខ្លួននេះបានធ្វើឡើង នៅចំណុចមុខស្ថានីយ៍ប្រេង BVM ផ្លូវ២០១១ កែងផ្លូវសម្តេចជាស៊ីម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ទី៣១-០៧-២០២១។
បង្កដោយជនសង្ស័យចំនួន០៣នាក់(គេចខ្លួនម្នាក់ឈ្មោះវណ្ណ) មធ្យោបាយម៉ូតូ០៣គ្រឿង ។

នគរបាលប៉ុស្តិ៍គោកឃ្លាង បានឱ្យដឹងថាជនសង្ស័យ០២នាក់ ដែលឃាត់ខ្លួនបាន៖ ១-ឈ្មោះ សុវណ្ណ ណ្ណារិទ្ធ(ហួរ)ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកទំនិញអនោះឡាញ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។


២-ឈ្មោះ សៀង សុភ័ក្ត្រា(ត្រា) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកទំនិញអនឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិខ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ (គ្នានសារធាតុញៀន) បានធ្វើសកម្មភាពជិៈម៉ូតូឆក់យកកាបូបស្ពាយ។

ពីជនរងគ្រោះឈ្មោះ នី សឿន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
សម្ភារៈបាត់បង់ កាបូបស្ពាន០១ លុយខ្មែរ៦០០.០០០រៀល ។
ទូរសព្ទ័ដៃណូគារចុចពិល០១គ្រឿង សម្ភារៈបន្សល់ទុក ម៉ូតូ០២គ្រឿង (១-ម៉ាកនិច ពណ៌សលយខៀវ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IL-2091.២- ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ1IQ-2745 របស់ជនសង្ស័យ ។

បច្ចុប្បន្ន៖ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕ដោយ៖ នូសុភ័ក្រ

adm

Leave a Reply

Your email address will not be published. Required fields are marked *