ព័ត៌មានរាយការណ៍

ដីព្រែកសាធារណៈស្ទឹងស្នាយពលត្រូវតាស្រូយដាក់គ្រឿងចក្រសម្រុកជីកយកអាចម៌ដីលក់យកលុយដាក់ហោប៉ាវ សង្ស័យសែនអាជ្ញាធរត្រូវអស់ហើយ!

(ព្រៃវែង)៖ ដីបាតស្ទឹងស្នាយពល ជាដីសាធារណៈរបស់រដ្ឋ ដែលបម្រើប្រយោជន៍រួម ។
តែផ្ទុយទៅវិញត្រូវឈ្មួញខិលខូចមួយក្តាប់តូច ឃុបឃិតជាមួយអាជ្ញាធរ ដាក់គ្រឿងចក្រជីកកកាយ យកអាចម៍ដី លក់យ៉ាងអនាធិបតេយ្យ។ បណ្ដាលឱ្យស្ថានភាពស្ទឹង ក្រហេងក្រហូងខូចខាត់ដល់ប្រព័ន្ធអេកូស៊ី នឹងបាត់រូបរាងដើមធម្មជាតិ។«ដីស្ទឹងស្នាយពលនេះ ស្ថិតក្នុងភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង»។
រាល់ថ្ងៃគេឃើញ(តាស្រូយ)ដែលជាថៅកែគ្រឿងចក្រដ៏មហិមា កំពុងសម្រុកដាក់គ្រឿងចក្រ ជីកកាយ យកអាចម៍ដីលក់ជាប្រយោជន៍ផ្ទាល់ខ្លួន។

ក្នុងនោះដែរគ្រឿងចក្ររបស់(តាស្រូយ )បានជីកកកាយដីសណ្ដរមាត់ស្ទឹងនិងបាតស្ទឹងស្នាយពល ។
ដោយប្រើប្រាស់សុទ្ធតែរថយន្តប្រភេទបែនកង់១០ ជាមធ្យោបាយសម្រាប់ដឹកជញ្ជូន។

ក្នុងនោះដែរក្រុមរថយន្តរបស់តា ស្រូយ បានធ្វើការដឹកជញ្ជូន ដោយពុំគ្របស្បៃមុង តង់ និងអត់សន្ទះក្រោយឲ្យបានត្រឹមត្រូវ។

ជាហេតុនាំឲ្យជ្រុះអាចម៍ពីរថយន្ត រប៉ាត់រប៉ាយប្រឡាក់ពាសពេញផ្លូវកៅស៊ូ បង្កជាធូលីដីហុយចូលផ្ទះពលរដ្ឋប៉ះពាល់ជាខ្លាំងដល់រស់នៅ និងបង្កជាសំឡេងរំខានគ្មានស្រាកស្រាន។

រាល់សកម្មភាពជីកកកាយអាចម៍ដីលក់បែបនេះ ធ្វើឲ្យស្ទឹងស្នាយពល ខូចសោភ័ណ្ឌភាព ។
ក្លាយទៅជាក្រហេងក្រហូង ដូចរណ្ដៅបាយខុម ព្រមទាំងមានជម្រៅជ្រៅៗជិតដល់ក្បាលប្រែត បើសិនមានសត្វគោក្របីធ្លាក់ចូលពិតជាមិនរស់ឡើយ។

ទោះបីជាយ៉ាងពលរដ្ឋសូមស្នើដល់លោក ហី ធួក អភិបាលស្រុកពារាំង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង សូមមានវិធានការបញ្ឈប់សកម្មភាពគ្រឿងមួយវង់នេះផងទាន ជៀសវាងពលរដ្ឋថា(អាជ្ញាធរ និងឈ្មួញត្រូវតែគ្នា)។

រាល់ការចោតប្រកាន់ខាងលើនេះភ្ញាក់ងារសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីម្ចាស់គ្រឿងចក្របានទេ ព្រោះគ្មានលេខទូរស័ព្ទ។

ប៉ុន្តែលោក ណេត នឿន មេឃុំរកាបានថ្លែងប្រាប់សារព័ត៌មាននៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ថា៖ តាស្រូយ ឃាងប្រើប្រាស់រថយន្តដែលគ្មានដាក់សន្ទះក្រោយនេះ ។
គាត់បានប្រាប់ណែនាំពីរដងហើយ បើនៅតែរឹងទទឹងទៀត នឹងបញ្ឈប់លែងឱ្យដឹកជញ្ជូនទៀតហើយ។

រីឯលោក ហ៊ី ធួក អភិបាលស្រុកពារាំង បានថ្លែងថា ចំពោះការដឹកជញ្ជូនអាចម៍ដីដែលមិនមានសន្ទះរបាំងក្រោយបែបនេះលោកបានណែនាំរួចហើយ។

ចំពោះលោក អ៊ុន សុធា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រៃវែង នៅរសៀកថ្ងៃទី២២ ខែមីនាឆ្នាំ២០២១នេះសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទចូលគ្មានអ្នកទទួល៕

adm

Leave a Reply

Your email address will not be published. Required fields are marked *