ព័ត៌មានសន្តិសុខសង្គម

ក្មេងស្រីម្នាក់ ត្រូវគេប្រទះឃើញស្លាប់ក្នុងរូបភាពចងក សមត្ថកិច្ចថា ជាករណីឃាតកម្ម.!

ខេត្តកំពង់ស្ពឺ៖ ក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងរូបភាព ចងកជាប់នឹងចម្រឹងបង្អួច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២១ ម្សិលមិញនេះ នៅចំណុចភូមិវាលស្វាង ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ក្មេងស្រីរងគ្រោះឈ្មោះ គ្រឿង ស្រីរដ្ឋ អាយុ ១២ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ឪពុក ឈ្មោះ ឆិល ណាគ្រី អាយុ ៣៨ឆ្នាំ ម្ដាយឈ្មោះ វុិត និន អាយុ ៣៥ឆ្នាំ

បន្ទាប់ពីកើតហេតុ កម្លាំងអាវុធហត្ថ រួមជាមួយកម្លាំងនគរបាល ដោយមានការចូលរួមពី អង្គការការពារសិទ្ធកុមារ និង អាជ្ញាធរភូមិ-ឃុំ បានចុះធ្វើកោសល្យវិច័យទៅលើសាកសពក្មេងស្រីរងគ្រោះ ឃើញថាជនរងគ្រោះបានស្លាប់ក្នុងសភាព យកខោឈុតជើងវែងចងករជាប់ចម្រឹងបង្អួចកម្ពស់ប្រហែល ១២០សង់ទីម៉ែត្រ នៅក្នុងផ្ទះ ។

តាមការសន្និដ្ឋានរបស់ជំនាញកោសល្យវិច័យ ករណីខាងលើនេះ គឺជាករណីឃាតកម្ម មិនមែនជាករណីចងករសម្លាប់ខ្លួននោះទេ ។ ក្រោយពិនិត្យរួចសមត្ថកិច្ចជំនាញបានប្រគល់សាកសពឲ្យសាច់ញាតិយកទៅធ្វើបុណ្យ ។

ករណីនេះ សមត្ថកិច្ចជំនាញ កំពុងសហការបន្តរ ស្រាវជ្រាវស្វែងរក មុខជនសង្ស័យ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ដោយ មណ្ឌលច្បារមន

adm

Leave a Reply

Your email address will not be published. Required fields are marked *